ព័ត៌មានជាតិ
កម្ពុជាចាប់ផ្ដើមអនុវត្ត ផែនការសកម្មភាពដើម្បីបង្ការ ទប់ស្កាត់ ការកេងប្រវ័ញ្ចផ្លូវភេទ លើកុមារតាមប្រព័ន្ធអនឡាញ
នាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការ «ផែនការសកម្មភាពដើម្បីបង្ការ ទប់ស្កាត់ និងឆ្លើយតប ការកេងប្រវ័ញ្ចផ្លូវភេទ លើកុមារតាមប្រព័ន្ធអនឡាញ» ដែលនឹងប្រព្រឹត្តទៅតាមកម្មវិធីអនឡាញ (ZOOM) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។
ការប្រកាសនូវផែនការសកម្មភាពនេះ ត្រូវបានចាត់ទុកថា ជាព្រឹត្តការណ៍ដ៏សំខាន់ និងជាប្រវត្តិសាស្ត្រមួយនឹងកើតឡើង ស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជា កំពុងតែប្រយុទ្ធប្រឆាំង ជាមួយសត្រូវគ្មានស្រមោលកូវីដ-១៩ និងស្របតាមបរិបទសកលនៃការឆ្លើយតប ក្នុងប្រព័ន្ធការពារកុមារថ្នាក់ជាតិ។
កម្មវិធីនេះ ត្រូវបានរៀបចំដោយអគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដោយសហការជាមួយគណៈកម្មាធិការជាតិ គ.ជ.ប.ជ និងក្រសួងមហាផ្ទៃក្រោមការឧបត្ថម្ភថវិកាពី៖ អង្គការ Terre des Homme Netherlands អង្គការភ្លែនអន្តរជាតិ អង្គការ ChildFund អង្គការ UNICEF អង្គការ APLE អង្គការ CPU និងអង្គការចាប់ដៃ។

បើតាមអគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ បានឲ្យដឹងថា នៅកម្ពុជា តាមរយៈការរាយការណ៍ពីសាធារណៈជនមកកាន់សមត្ថកិច្ច និងបណ្តាញរាយការណ៍តាមអ៊ីនធើណិត (Internet Hotline) ជាមធ្យម មានចំនួនរាយការណ៍ជាង ១៥០ករណី ក្នុងមួយឆ្នាំៗ ដែលជាករណីសង្ស័យ ទាក់ទងនឹងការលួងលោមកុមារតាមអនឡាញ ការផលិត និងចែកចាយរូបភាពសម្ភារៈអាសអាភាសកុមារ និងការគំរាមខាងផ្លូវភេទជាដើម។ ដើម្បីឆ្លើយតបនឹងបញ្ហានេះកម្ពុជាបានកំពុងយកចិត្តទុកដាក់ និងរួមកម្លាំងគ្នា ដើម្បីបង្ការ ទប់ស្កាត់ និងឆ្លើយតបប្រកបដោយប្រសិទ្ធភាព៕ (ដោយ)៖ ឃួន សុភ័ក្រ


-
សន្តិសុខសង្គម១៧ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?