Connect with us

ព័ត៌មានជាតិ

លោក ជិន ម៉ាលីន​ ស្នើឲ្យសង្គមស៊ីវិលចូលរួម​​ផ្តល់យោបល់​ ប្រសើរជាងការវាយតម្លៃ​តាម​អារម្មណ៍​

បានផុស

នៅ

លោក ជិន ម៉ាលីន អនុប្រធាន និងជាអ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បាន​​ថ្លែងប្រាប់កម្ពុជាថ្មី ដោយ​ស្នើឲ្យក្រុមអង្គការ​សង្គមស៊ីវិល ក៏ដូចជាមនុស្សមួយ​ចំនួនតូច ដែលមាន​គំនិតមិនល្អចំពោះរាជរដ្ឋាភិបាល គួរ​​ចូលរួម​​ផ្តល់យោបល់​ ជាជាង​ការវាយតម្លៃ​បែបអវិជ្ជមាន ឬតាម​អារម្មណ៍​របស់ខ្លួន ដែលមិនចូលចិត្តរាជរដ្ឋាភិបាល។

ការលើកឡើរបស់មន្រ្តីជាន់ខ្ពស់ផ្នែកសិទ្ធិមនុស្សនេះ គឺជាការឆ្លើយតប​ទៅនិងការ​លើក​ឡើង​របស់​ក្រុមអង្គការ​សង្គមស៊ីវិល ក៏ដូចជាក្រុមមនុស្សមួយ​ចំនួនតូច ដែល​នាំគ្នារិៈគន់​ស្ថាប័ន​សិទ្ធិមនុស្សថ្នាក់ជាតិមួយ ដែលគ្រោងនឹងបង្កើតឡើងនាពេលខាងមុខ ដោយអះអាងថា ស្ថាប័ន​សិទ្ធិមនុស្ស​ដែលគ្រោងបង្កើតឡើងនោះ នឹងមិនអាចធ្វើឲ្យសិទ្ធិមនុស្សនៅកម្ពុជាមាន​ភាពប្រសើរឡើងឡើយ។​​

លោក ជិន ម៉ាលីន​ ថ្លែងប្រាប់កម្ពុជាថ្មីនៅព្រឹកថ្ងៃទី១៤ ខែកក្កដានេះថា ការលើកឡើងរបស់​សង្គមស៊ីវិលទាំង​នេះ គឺជាការដឹងឡើង​បែបបារម្ភជ្រុល ហើយជាទម្លាប់មួយរបស់សង្គមស៊ីវិល​​ ដែលតែងតែចាត់ទុករាជរដ្ឋាភិបាលជាសត្រូវ ហើយមើលរាជរដ្ឋាភិបាលក្នុងផ្លូវអាក្រក់។ លោកថា សូម្បីតែស្ថាប័ន​នេះ មិនទាន់ចេញជារូបរាងផង គាត់ធ្វើការវិនិច្ឆ័យក្នុងផ្លូវអវិជ្ជមានរួចទៅហើយ ដែលនេះ​គឺជាទម្លាប់នៃការ​ធ្វើការ របស់អង្គការសង្គមស៊ីវិលនៅកម្ពុជា យើងនាពេលកន្លងមក​។

បើតាមលោក ជិន ម៉ាលីន​ ​ដូច្នេះជាជាងការវាយតំលៃ នៅពេលដែលស្ថាប័នមួយ​មិនទាន់កើតជារូបរាង ​អង្គការសង្គមស៊ីវិល គួរតែពិនិត្យទៅលើខ្លឹមសារ​ឲ្យបានច្បាស់លាស់ ហើយយល់​ឲ្យច្បាស់ និងចូលរួម​​ផ្តល់យោបល់ ថា​តើ​នៅមានចំណុចខ្វះចន្លោះត្រង់ណា ហើយ​​​ត្រូវបំពេញបន្ថែមយ៉ាងណា ដើម្បីឲ្យស្ថាប័ននេះ​បំពេញការងារប្រកបដោយឯករាជ្យ និងប្រសិទ្ធភាពប្រសើរ​ជាងវាយតម្លៃ ដោយមិនមើលដោយផ្អែកលើទស្សនៈរបស់ខ្លួន ដែលមានចំពោះរដ្ឋាភិបាល។

មន្រ្តីជាន់ខ្ពស់ផ្នែកសិទ្ធិមនុស្សរូបនេះ ​បានពន្យល់ថា គណៈកម្មាធិការសិទ្ធិមនុស្សបច្ចុប្បន្ននេះ គឺជាយន្តការរបស់រាជរដ្ឋាភិបាល ចំណែកស្ថាប័នសិទ្ឋិមនុស្សជាតិ ដែលគ្រោងនឹងបង្កើតឡើងនាពេលខាងមុខនេះ គឺជាស្ថាប័នដែលមានស្វ័យភាព និងឯករាជភាព មិនចំណុះឲ្យរាជរដ្ឋាភិបាលនោះទេ ហើយដែលមានការចូលរួមពីគ្រប់ភាគីទាំងអស់។ ក្នុងនោះមានតំណាងរាជរដ្ឋាភិបាល សង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ ស្ថាប័នវិជ្ជាជីវៈ ផ្នែកសិក្សាស្រាវជ្រាវ ​តំណាង​គ្រឹះស្ថានឧត្តមសិក្សា និង​មានការ​ចូលរួម​ពីតំណាងសិទ្ធិនីមួយៗផងដែរ។

លោក ជិន ម៉ាលីន​ បញ្ជាក់ថា ស្ថាប័នសិទ្ធិមនុស្សជាតិ ដែលគ្រោងនឹងបង្កើតឡើងនាពេល​ខាងមុខនេះ ​មានសមាសភាព​ចម្រុះ ដូច្នេះស្ថាប័ននេះ​មានស្វាយភាព មានឯករាជ្យភាព ក្នុងការ​បំពេញការងាររបស់ខ្លួន និង​​មិនចំណុះឲ្យរាជរដ្ឋាភិបាលនោះទេ។

សូមបញ្ជាក់ថា ​​កាលពីថ្មីៗនេះ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) បាន​​សហការជាមួយការិយាល័យឧត្តមស្នងការ អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា (OHCHR) ​រៀបចំដាក់ដំណើរការពិគ្រោះយោបល់ ជាមួយក្រសួង ស្ថាប័ន អង្គការសង្គមស៊ីវិល និងភាគីពាក់ព័ន្ធនានា ដើម្បីប្រមូលធាតុចូលលើសេចក្តីព្រាងច្បាប់ ស្តីពីការរៀបចំ និងការប្រ​ព្រឹត្តទៅនៃគណៈកម្មាធិការជាតិសិទ្ធិមនុស្សកម្ពុជា ដោយចាប់ពីខែកក្កដា ឆ្នាំ២០២១នេះតទៅ​ ហើយកិច្ចពិគ្រោះយោបល់​ នឹងបែងចែកជាក្រុម​ និងធ្វើឡើងតាមរយៈការជួបប្រជុំពិគ្រោះយោបល់ដោយផ្ទាល់ ឬតាមរយៈប្រព័ន្ធវីដេអូ (Video Conference)។

ការរៀបចំដំណើរការពិគ្រោះយោបល់នេះ គ្រោងនឹងធ្វើឡើងប្រមាណ​៦០កិច្ចពិគ្រោះយោបល់ រហូតដល់ត្រឹមដំណាច់​ឆ្នាំ២០២១។ ប៉ុន្តែខណៈពេលកំពុងរៀបចំដាក់ដំណើរការពិគ្រោះយោបល់​នេះ មានក្រុម​សង្គមស៊ីវិល ក៏ដូចជាមនុស្សមួយចំនួនតូច ដែលតែងតែមើលរាជរដ្ឋាភិបាលលើផ្លូវអាក្រក់នោះ បាន​ចេញមកវាយតម្លៃរួចទៅហើយ​៕ (ដោយ)៖ កោះកែវ​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៧ នាទីutes មុន

ឧត្តមសេនីយ៍ឯក ហែម សុវត្ថិ អញ្ជើញ​ដឹក​នាំកិច្ចប្រជុំត្រួតពិនិត្យការងារ នាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម សម្រាប់ខែមករា និងលើកទិសដៅការងារខែកុម្ភៈ

ព័ត៌មានជាតិ៤ ម៉ោង មុន

ពលរដ្ឋក្នុងស្រុក​ចំនួនពីរ នៃ​ខេត្តរតនគិរី ទទួល​បាន​ស្ពាន​ដែក​បាឡេ​មួយ​ដ៏​ថ្មី​ស្រឡាង ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចធិបតី

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកវិភាគ និង​អ្នក​នយោបាយ ចំអក​ឱ្យទណ្ឌិត សម រង្ស៊ីថា មិនទាន់ស្គាល់​ខ្នុរ​ច្បាស់ផង បែរ​ជា​តាំង​ខ្លួន​ជា​អ្នក​ជំនាញខាងកសិកម្ម

ព័ត៌មានជាតិ៦ ម៉ោង មុន

អភិបាលរាជធានី​ ណែនាំឱ្យដាក់មីក្រូតាមម៉ូតូកង់បី ស្រែក​ហាមឃាត់ មិនឱ្យដុតផាវ ក្នុង​ឱកាសបុណ្យចូលឆ្នាំចិន វៀតណាម

ព័ត៌មានជាតិ៧ ម៉ោង មុន

ប៉ូឡូញ បង្ហាញបំណងចង់បង្កើតរោងចក្រកែច្នៃចំណីអាហារនៅកម្ពុជា ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងតំបន់

ជីវិតកម្សាន្ដ១៤ ម៉ោង មុន

នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ

ព័ត៌មានជាតិ១៣ ម៉ោង មុន

ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក

ព័ត៌មានជាតិ១៧ ម៉ោង មុន

របបខ្យល់មូសុងឦសានបានថយឥទ្ធិពល តែក៏នៅត្រជាក់ពី២០ទៅ១៩°C និងអាចមានភ្លៀងធ្លាក់​៥%​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ម៉ាត់ណាម៉ាត់ហ្នឹង! ត្រាំ ដាក់ទណ្ឌកម្មសេដ្ឋកិច្ចកូឡុំប៊ី ព្រោះមិនព្រមទទួលយកជនអន្តោប្រវេសន៍ទៅវិញ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ហ្សេលេនស្គី៖ លោក ត្រាំ មាន​ចិត្ត​ចង់​បញ្ចប់​សង្គ្រាម តែ​គាត់​នៅ​ខ្វះ​ការ​យល់​ដឹង

Sokha Hotels

ព័ត៌មានពេញនិយម