ព័ត៌មានជាតិ
ធនាគារជាតិលើកទឹកចិត្តដល់សាធារណជន ធ្វើការទូទាត់ប្រាក់រៀលតាមប្រព័ន្ធអេឡិចត្រូនិក
ធនាគារជាតិនៃកម្ពុជា បានលើកទឹកចិត្តដល់សាធារណជន ធ្វើការទូទាត់ប្រាក់រៀលតាមប្រព័ន្ធអេឡិចត្រូនិក ដើម្បីការពារការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ធនាគារជាតិនៃកម្ពុជា បានឱ្យដឹងថា«ធនាគារជាតិសូមលើកទឹកចិត្តដល់សាធារណជនទាំងអស់ សូមឲ្យប្រើប្រាស់ការទូទាត់ប្រាក់រៀល តាមប្រព័ន្ធអេឡិចត្រូនិក ប្រកបដោយអនាម័យខ្ពស់ ក្នុងអំឡុងពេលនៃការផ្ទុះឡើងនៃជំងឺកូវីដ១៩ ដើម្បីបញ្ចៀសការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ តាមរយៈការប្រើប្រាស់ក្រដាសប្រាក់ដោយផ្ទាល់»។

ជាមួយគ្នានេះដែរ ធនាគារជាតិនៃកម្ពុជា បានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ជាពិសេសប្រជាជនកម្ពុជា សូមចូលរួមធ្វើការទូទាត់ប្រាក់រៀលតាមប្រព័ន្ធអេឡិចត្រូនិក ព្រោះវានឹងផ្តល់ភាពងាយស្រួលច្រើន មានអនាម័យនិងការពារបានពីការឆ្លងជំងឺកូវីដ១៩នៅក្នុងដំណាក់កាលនៃការរាតត្បាតជាសកលនៃជំងឺដ៍កាចសាហាវនាបច្ចុប្បន្ននេះ។ ប្រាក់រៀលតំណាងឱ្យអត្តសញ្ញាណជាតិ អធិបតេយ្យភាពជាតិ ឯករាជ្យភាពសេដ្ឋកិច្ច និង ពង្រឹងសាមគ្គីភាពសង្គម។


ធនារគារជាតិនៃកម្ពុជាសង្ឃឹមនឹងជឿជាក់ថា បងប្អូនប្រជាពលរដ្ឋនឹងបន្តស្មារតី សហការលើកកម្ពស់ប្រាក់រៀលជាតិ និង រួមចំណែកយ៉ាងសកម្មក្នុងការប្រឆាំងនឹងទង្វើទាំងឡាយណា ដែលប៉ះពាល់ដល់គុណតម្លៃ ប្រាក់រៀលរបស់ជាតិយើង។ គួរបញ្ជាក់ថា រាជរដ្ឋាភិបាល បានខិតខំបង្កើនតួនាទី ប្រាក់រៀលជាលំដាប់ក្នុងសេដ្ឋកិច្ច និងសង្គម ប្រកបដោយនិរន្តរភាព និងជំនឿទុកចិត្តដែលបម្រើផលប្រយោជន៍ ដល់ប្រជាជនកម្ពុជាគ្រប់លំដាប់ថ្នាក់ និងសេដ្ឋកិច្ចជាតិទាំងមូល៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១៤ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី