ព័ត៌មានជាតិ
អាជ្ញាធរខណ្ឌដូនពេញសម្រេចបិទកន្លែងលាងរថយន្តមួយ ខណៈបុគ្គលិកឆ្លងកូវីដ ជាង១០នាក់
អាជ្ញាធរខណ្ឌដូនពេញកាលពីព្រលប់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ បានសម្រេចបិទយានដ្ឋានលាងរថយន្តមួយកន្លែង ដោយសារមានបុគ្គលិកនឹងកម្មករបានឆ្លងជំងឺកូវីដ១៩ ជាង១០នាក់។
យានដ្ឋានលាងរថយន្ត ដែលត្រូវអាជ្ញាធរសម្រេចបិទអាជីវកម្មបណ្ដោះអាសន្ននោះមានយីហោ(មជ្ឈមណ្ឌលថែរក្សានិងបំប៉នសម្រស់រថយន្តនិងមេក្វាយអឺស៍)ដែលមានទីតាំងស្ថិតនៅខាងមុខកន្លែងហូបការពិភពថ្មី នៅផ្លូវលេខ៨៨ ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

អាជ្ញាធរខណ្ឌដូនពេញ បានឲ្យដឹងនៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១នេះ ថាបន្ទាប់ពីក្រុមគ្រូពេទ្យជំនាញបានចុះយកសំណាកលើបុគ្គលិកកម្មករប្រមាណ៣៣នាក់ ឃើញអ្នកវិជ្ជមានចំនួន១២ ត្រូវបានឡានពេញដឹកយកទៅព្យាបាលផងដែរ។

ពាក់ព័ន្ធនឹងបញ្ហានោះដែរ អាជ្ញាធរមូលដ្ឋានក៏សូមជម្រាបដល់បងប្អូនប្រជាពលរដ្ឋ ដែលមកលាងឡានឬមកទទួលសេវានៅទីតាំងនោះ ដែលប៉ះពាល់ផ្ទាល់ឬប្រយោល ដើម្បីសុវត្ថិភាព សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។និងសូមពាក់ម៉ាស រក្សាគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា ដើម្បីសុវត្ថិភាព៕
អត្ថបទ៖ រស្មី

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ