ព័ត៌មានជាតិ
ករណីអ្នកឆ្លងកូវីដកម្រិតស្រាលគ្មានរោគសញ្ញា មិនបាច់លេបថ្នាំ ក៏អាចជាសះស្បើយ
មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលបានបញ្ជាក់ថា ករណីអ្នកជំងឺកូវីដកម្រិតស្រាលគ្មានរោគសញ្ញាមិនតម្រូវឲ្យប្រើប្រាស់ថ្នាំ គ្រាន់តែព្យាយាមថែទាំងសុខភាពឲ្យបានល្អគឺជាឱសថពិតប្រាកដ។
លោក ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាលបានថ្លែងបញ្ជាក់ថា អ្នកឆ្លងកូវីដកម្រិតស្រាល តាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល ត្រូវបានផ្តល់ការអនុញ្ញាតឲ្យសម្រាកព្យាបាលតាមផ្ទះ។ ជាមួយគ្នានេះ លោកក៏លើកករណីអ្នកជំងឺកូវីដកម្រិតស្រាលគ្មានរោគសញ្ញា គ្មានចាំបាច់អីឲ្យប្រើប្រាស់ថ្នាំនោះទេ។

“ការលើកទឹកចិត្តសំខាន់ មិនមែនឱសថសំខាន់នោះទេ បើសិនអ្នកជំងឺដែលគ្មានរោគសញ្ញាគឺត្រូវការការគាំទ្រពីគ្រួសារ និងសហគមន៍”។
លោកបន្តថា អ្នកជំងឺកូវីដគ្មានរោគសញ្ញា ឱសថសំខាន់នោះគឺការលើកទឹកចិត្តពីក្រុមគ្រួសារ សហគមន៍។ ជាមួយគ្នានេះ ទម្លាប់ការរស់នៅឲ្យបានល្អដូចជាការពិសាអាហារឲ្យមានជីវជាតិ ព្យាយាមហាត់ប្រាណ ញាំទឹកឲ្យច្រើន គេងឲ្យបានគ្រប់គ្រាន់ ទើបជាឱសថពិតប្រាកដ។
លោកបញ្ជាក់ថា ការលើកឡើងនេះមិនមែនបានន័យថា ក្រសួងមិនយកចិត្តទុកដាក់នោះទេ តែឱសថនេះជារឿងបន្តបន្ទាប់សម្រាប់អ្នកជំងឺគ្មានរោគសញ្ញា។
បើតាមលោករដ្ឋលេខាធិការ អ្នកជំងឺកូវីដកម្រិតស្រាលគ្មានរោគសញ្ញា ការព្យាបាលប្រហែល ១០ ទៅ ១៤ ថ្ងៃនឹងជាសះស្បើយ។
លោកកើត ឆែ អភិបាលរងរាជធានីភ្នំពេញក៏ថ្លែងឲ្យដឹងដែរថា ទោះបីអ្នកឆ្លងកូវីដ១៩ កម្រិតស្រាលគ្មានរោគសញ្ញា ចាំបាច់ត្រូវជូនដំណឹងដល់អាជ្ញាធរមូលដ្ឋាន មិនត្រូវលាក់លៀមនោះទេ។ ការជូនព័ត៌មានផ្តល់ភាពងាយស្រួល ដល់អាជ្ញាធរនិងក្រុមគ្រូពេទ្យ ដើម្បីផ្តល់ការគាំទ្រ ប្រឹក្សាយោបល់ណែនាំពីវិធីថែទាំ និងអាចផ្តល់ការជួយសង្រ្គោះទាន់ពេលនៅពេលមានបញ្ហាបន្ទាន់កើតឡើង។
លោកអភិបាលរងក៏ណែនាំដល់អ្នកជំងឺកូវីដត្រូវតែធ្វើខ្លួនឲ្យក្លាហាន កុំបាក់ទឹកចិត្ត ប្រឹងហូប ព្យាយាមហាត់ប្រាណ ដើម្បីយកឈ្នះជំងឺកូវីដ។
នៅរាជធានីភ្នំពេញ មានអ្នកជំងឺកម្រិតស្រាលប្រមាណជាង ១ពាន់នាក់ត្រូវបានអនុញ្ញាតិឲ្យសម្រាកព្យាបាលតាមផ្ទះ។ បើតាមរដ្ឋលេខាធិការក្រសួងសុខាភិបាល លោក ង៉ូវ កាង បានលើកឡើងពីលក្ខខណ្ឌចំនួន ៤ ចំណុច ដែលអ្នកជំងឺកូវីដកម្រិតស្រាល អនុញ្ញាតិឲ្យសម្រាកព្យាបាលតាមផ្ទះបានមានដូចតទៅ៖
-អ្នកជំងឺកូវីដមានរោគសញ្ញាកម្រិតស្រាល និងគ្មានរោគសញ្ញា
-ត្រូវមានបន្ទប់ដាច់ដោយឡែក សម្រាប់ដាក់អ្នកជំងឺ
-ត្រូវមានបុគ្គលជាជំហរម្នាក់ មានសុខភាពល្អអាចមើលថែទាំអ្នកជំងឺបាន
-ផ្ទះមានលំហធំទូលាយ អាចរក្សាគម្លាត រក្សាអនាម័យ សម្រាប់អ្នករស់នៅក្រោមដំបូលតែមួយ
លោកកើត ឆែ អភិបាលរងរាជធានីភ្នំពេញបានថ្លែងថា ការអនុញ្ញាតិឲ្យអ្នកជំងឺកម្រិតស្រាល និង គ្មានរោគសញ្ញាមួយចំនួនអាចសម្រាកព្យាបាលនៅផ្ទះ ដើម្បីសម្រួលបន្ទុកការប្រើប្រាស់មន្ទីរពេទ្យនិងមណ្ឌលព្យាបាលនានាសម្រាប់ដាក់អ្នកជំងឺកម្រិតធ្ងន់ ដែលត្រូវការយកចិត្តចិត្តទុកដាក់តាមដាន និងការជួយសង្រ្គោះបន្ទាន់៕
អត្ថបទ៖ ប៊ុណ្ណារ៉ា

-
សន្តិសុខសង្គម១២ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ចរាចរណ៍១៤ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ១៤ ម៉ោង ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ
-
សន្តិសុខសង្គម១៥ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង