ព័ត៌មានជាតិ
ក្រុមជនសង្ស័យមុខសញ្ញាចាស់ បម្រុងកាច់សោម៉ូតូ ត្រូវនគរបាលខេត្តសៀមរាបឃាត់ខ្លួន
សៀមរាប ៖ កម្លាំងនគរបាលខេត្តសៀមរាប សហការគ្នាដេញតាមបង្ក្រាបបានក្រុមជនសង្ស័យម្នាក់ដែលជំនាញខាងកាច់សោម៉ូតូបានម្នាក់ និងរត់រួចខ្លួនម្នាក់។
ហេតុការណ៍ដេញបង្ក្រាបនេះ ធ្វើឡើងនៅវេលាម៉ោងប្រមាណជាង១០ព្រឹក ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថិតនៅភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។
លោកវរសេនីយ៍ឯក ហង្ស សូផាតភីរម្យ នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឲ្យដឹងថា កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល និងកម្លាំងអធិការដ្ឋាននគរបាលក្រុងសៀមរាបបាន ស្រាវជ្រាវដេញល្បាតរហូតឈានដល់ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ មុត សុភា ហៅ ចាន់ នី ភេទប្រុស អាយុ៤១ឆ្នាំ ទីលំនៅសង្កាត់ទួលពង្រ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ករណីលួចមានស្ថានទម្ងន់ទោស (កាច់សោរកម៉ូតូ)។
លោកបន្តថា កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលបានល្បាតប្រទះឃើញមុខសញ្ញាសង្ស័យលួចម៉ូតូ(កាច់សោរ.ក)ចំនួន២នាក់ ដែលជាមុខសញ្ញាចាស់ដែលធ្លាប់បានប្រព្រឹត្តបទល្មើសលួចម៉ូតូ(កាច់សោរក)កន្លងមក ហើយបម្រុងនិងធ្វើសកម្មភាពលួចម៉ូតូបន្តទៀត។ ពេលនោះកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលបានសហការជាមួយអធិការដ្ឋាននគរបាលក្រុងសៀមរាបដេញបង្ក្រាបបានភ្លាមៗ។
លោកបញ្ជាក់ថា កម្លាំងនគរបាលខេត្តសៀមរាប ដេញបង្ក្រាបបានជនសង្ស័យម្នាក់ ដោយសារពួកគេប្រឹងជិះរត់ធ្លាក់ពីលើម៉ូតូនិងម្នាក់ទៀតជិះម៉ូតូរត់គេចខ្លួនបាត់។ លោកបញ្ជាក់ទៀតថា ករណីនេះ ដកហូតវត្ថុតាងរួមមាន សោសម្រាប់កាច់សោ.កម៉ូតូចំនួន៣ដើម គ្រាប់ដែកឆក់តូចៗ សម្រាប់បើកសោរសុវត្ថិភាពចំនួន៣គ្រាប់,ដងទុលលើវីសចំនួន១ដើម។
លោកបន្ថែមថា ជនសង្ស័យខាងលើបានសារភាពថា ខ្លួនពិតជាបានបម្រុងធ្វើសកម្មភាពលួចម៉ូតូ(កាច់សោរក)ពិតប្រាកដមែន ប៉ុន្ដែត្រូវបានសមត្ថកិច្ចចាប់ខ្លួនមុន។
បច្ចុប្បន្នកម្លាំងនគរបាលជំនាញនៃខេត្តសៀមរាប កំពុងកសាងសំណុំរឿងចាត់ការបន្តតាមផ្លូវច្បាប់៕
ដោយ ៖ កុសល

-
សន្តិសុខសង្គម១៧ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?