ព័ត៌មានជាតិ
ក្រុមតន្ត្រីសំនៀងជនពិការចំនួន ៣៧នាក់ រកឃើញវិជ្ជមានកូវីដ ទោះមិនបានចេញប្រគុំ២ឆ្នាំមកហើយក្ដី!
យ៉ាងហោចណាស់មាន ជនមានពិការភាព នៃសមាគមតន្ត្រីសំនៀងជនពិការចំនួន៣៧នាក់ ក្នុងចំណោម៦២នាក់ ត្រូវបានរកឃើញវិជ្ជមានជំងឺកូវីដ-១៩ ចាប់តាំងពីថ្ងៃទី៩ ខែកក្កដាមក។
លោក ចាប តូ ប្រធានសមាគមតន្ត្រីសំនៀងជនពិការ បានថ្លែងប្រាប់អ្នកសារព័ត៌មានកម្ពុជាថ្មី នាព្រឹកថ្ងៃទី១៤ ខែកក្កដានេះថា ជនមានពិការភាព ដែលឆ្លងកូវីដ-១៩ទាំង៣៧នាក់នោះ គឺមិនបានចេញទៅក្រៅ ដើម្បីប្រគុំតន្ត្រីតាមដងផ្លូវ ឬតាមបណ្ដាខេត្តណាមួយឡើយ ចាប់តាំងពីមានការផ្ទុះឡើងនូវជំងឺកូវីដ-១៩មក។
លោក ចាប តូ បានថ្លែងយ៉ាងដូច្នេះថា «អត់ទេៗ គឺគាត់នៅក្នុងសមាគមទេ ព្រោះសមាគមរបស់ប្អូន អត់ដែលប្រគុំតន្ត្រីតាមដងផ្លូវទេបង សមាគមពួកខ្ញុំប្រគុំតន្ត្រីទូទាំង២៥រាជធានី-ខេត្ត ហើយចាប់ពីកូវីដ-១៩មក គឺ២ឆ្នាំហើយ យើងខ្ញុំអត់ដែលបានចេញប្រគុំទេបង»។
នៅពេលអ្នកសារព័ត៌មានសួរថា តើមកដល់ពេលនេះ បានរកឃើញប្រភពចម្លងហើយឬនៅ? ប្រធានសមាគមតន្ត្រីសំនៀងជនពិការ បានថ្លែងបញ្ជាក់ថា «បាទបងអត់ដឹងច្បាស់ទេបង ដោយសារតែពួកយើងខ្ញុំខំព្យាយាមការពារ ៣ការពារ ៣កុំដែរ ក៏ប៉ុន្តែវានៅតែឆ្លងអញ្ចឹងបង»។
ចំណែកលោក ឯម ច័ន្ទមករា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច និងជាអគ្គលេខាធិការក្រុមប្រឹក្សា សកម្មភាពជនពិការបានឲ្យដឹងដែរថា កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចដាក់ឲ្យសមាជិកនៃសមាគមតន្ត្រីសំនៀងជនពិការ សម្រាកព្យាបាលជំងឺកូវីដ-១៩ នៅនឹងកន្លែងសមាគមតែម្តង និងបានឧបត្ថម្ភនូវសម្ភារៈ ស្បៀងអាហារ តាមរយៈមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារាជធានីភ្នំពេញ ព្រមទាំងបានសហការណ៍ជាមន្ទីរសុខាភិបាល ដើម្បីផ្តល់ថ្នាំសម្រាប់ព្យាបាល ដល់អ្នកមានវិជ្ជមានកូវីដ-១៩ នៃសមាគមនេះផងដែរ។
នៅថ្ងៃទី១៤ ខែកក្កដាម្សិលមិញ លោក ឯម ច័ន្ទមករា ក៏បានចុះសួរសុខទុក្ខ និងនាំថវិកាផ្ទាល់របស់លោករដ្ឋមន្ត្រី ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ទៅប្រគល់ជូនដល់ជនមានពិការភាព នៅក្នុងសមាគមតន្ត្រីសំនៀងជនពិការនោះផងដែរ៕ (ដោយ)៖ ឃួន សុភ័ក្រ
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៦ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់