ព័ត៌មានជាតិ
ពន្ធនាគារថ្មីនៅកំពង់ឆ្នាំង ដាក់អ្នកទោសបានជាង ២ពាន់នាក់ សាងសង់សម្រេចបានជាង៩០ ភាគរយ
ពន្ធនាគារថ្មី ស្ថិតក្នុងភូមិត្រពាំងតាសុក ឃុំព្រៃមូល ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង សាងសង់សម្រេចបាន៩០ភាគរយហើយ។
លោក ម៉ុន វត្ថា នាយកទីចាត់ការហិរញ្ញវត្ថុរដ្ឋបាលខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា ពន្ធនាគារថ្មីនេះសាងសង់នៅលើដីចំនួន ១០ហិកតា អាចផ្ទុកអ្នកទោសបានប្រមាណជាង ២ ពាន់នាក់ មានចម្ងាយជាង១៥គីឡូម៉ែត្រពីទីរួមខេត្ត។

លោក ម៉ុន វត្ថា បានបន្តថា ដោយសារពន្ធនាគារបច្ចប្បន្នដែលមានទីតាំងនៅក្នុងក្រុងកំពង់ឆ្នាំងមានលក្ខណៈតូចចង្អៀត ប៉ះពាល់ដល់សុខមាលភាពដល់អ្នកជាប់ឃុំជាពិសេស ប៉ះដល់សោភ័ណ្ឌភាពក្រុងកំពង់ឆ្នាំង ទើបរដ្ឋបាលខេត្តសម្រេចជ្រើសរើសទីតាំងថ្មីសាងសង់ពន្ធនាគារថ្មីតែម្តង។
គួរបញ្ជាក់ថា ពន្ធនាគារថ្មីនេះ បានប្រារព្ធពិធីក្រុងពាលី បញ្ចុះបឋមសិលាសាងសង់ កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០។

ក្រៅពីសាងសង់ពន្ធនាគារថ្មីនេះរដ្ឋបាលខេត្តកំពង់ឆ្នាំង ក៏គ្រោងសាងសង់មជ្ឈមណ្ឌលអប់រំនិងបន្សាបគ្រឿងញៀននៅលើផ្ទៃដី៥ហិកតាទៀតនៅក្បែរនោះផងដែរ៕ អត្ថបទ៖ ពុធិកា

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត