ព័ត៌មានជាតិ
អាជ្ញាធរខេត្តកំពង់ចាម បន្តចុះចែកអំណោយជូនពលរដ្ឋខ្វះខាត៩១៩គ្រួសា ក្នុងស្រុកកងមាស
លោក ហាន កុសល អភិបាលរងខេត្ត តំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានចុះសំណេះសំណាល និងចែកអំណោយរបស់ សមាគមសាសនាចក្រព្រះយាស៊ូគ្រឹះ នៃពួកបរិស័ទថ្ងៃចុងក្រោយ តាមរយៈ រដ្ឋបាលខេត្តកំពង់ចាម ទៅចែកអំណោយជូនដល់ប្រជាពលរដ្ឋខ្វះខាត និងរងគ្រោះដោយសារការឆ្លងជំងឺកូវីដ១៩ ចំនួន ៩១៩គ្រួសារ ក្នុងស្រុកកងមាស ខេត្តកំពង់ចាម ។

នៅព្រឹក ថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ២០២១ លោក ហាន កុសល អភិបាលរងខេត្ត កំពង់ចាម បានពាំនាំនូវប្រសាសន៍សួរសុខទុក្ខ ពីសំណាក់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល ខេត្តកំពង់ចាម ដោយធ្វើការក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋ ក្នុងស្រុកកងមាស ឲ្យបង្កើនការថែទាំ អនាម័យសុខភាព ការពារសុវត្ថិភាពផ្ទាល់ ក៏ដូចជា ជាមួយក្រុមគ្រួសារ និងសហការជាមួយអាជ្ញាធរ ក្នុងការចូលរួមទប់ស្កាត់ ការឆ្លងរីករាលដាល នៃជម្ងឺកូវីដ ១៩ ។

ជាងនេះទៅទៀតនោះ លោកអភិបាលរងខេត្ត ក៏បានអំពាវនាវ ដល់ពលរដ្ឋទាំងអស់ សូមបន្តអនុវត្តឱ្យបានម៉ឺងម៉ាត់នូវវិធានការសុខាភិបាល «៣ការពារ និង ៣កុំ» ជាពិសេស ការអនុវត្តន៍កាតព្វកិច្ចពាក់ម៉ាស់ ការលាងសម្អាតដៃជាមួយសាប៊ូ អាល់កុល ឬជែលឲ្យបានញឹកញាប់ និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពបុគ្គល ស្របតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល ក្នុងអំឡុងពេល នៃការឆ្លងរាលដាល នៃវីរុសកូវីដ ១៩ បម្លែងថ្មី កុំឲ្យឆ្លងរីករាលដាលចូលក្នុងសហគមន៍យើង ។

នាឱឝាសនោះ លោកអភិបាលរងខេត្ត និងក្រុមការងារ បាននាំអំណោយរបស់រដ្ឋបាល ខេត្តកំពង់ចាម ចែកជូនប្រជាពលរដ្ឋទាំង ៩១៩គ្រួសារ ដោយក្នុង ១គ្រួសារៗ ទទួលបាន ៖ អង្ករ ២៥គីឡូក្រាម មី ១កេស ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យួរ និងត្រីខ ១យួរ ៕
អត្ថបទ ៖ ហុង ម៉េងហៀ


-
សន្តិសុខសង្គម១ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ចរាចរណ៍១ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ
-
សន្តិសុខសង្គម១ ថ្ងៃ ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង