ព័ត៌មានជាតិ
ប្រទះឃើញសាកសពស្ត្រីម្នាក់ អណ្ដែតទឹកស្ទឹងសង្កែបង្កការភ្ញាក់ផ្អើល
ប្រជាពលរដ្ឋអ្នកដើរហាត់ប្រាណនាំគ្នាភ្ញាក់ផ្អើលទាំងព្រឹកខណ:ដែលបានប្រទះឃើញសាកសពស្ត្រីម្នាក់បានអណ្តែតទឹកក្នុងដងស្ទឹងសង្កែដោយគេដាក់ហេតុការណ៍នេះថាសង្ស័យស្ត្រីរងគ្រោះស្រវឹងស្រាហើយចុះហែលទឹកលេងបណ្តាលឱ្យលង់ស្លាប់តែម្តង។
ហេតុការណ៍ឃើញសពស្ត្រីលង់ទឹកស្លាប់នេះបានបង្កការភ្ញាក់ផ្អើលនៅព្រឹកថ្ងៃទី១៤ខែកក្កដាឆ្នាំ២០២១នៅត្រង់ចំណុចវេទិកាអុំទូក កណ្តាលក្រុងបាត់ដំបង។

បើយោងតាមសម្តីពីប្រភពច្រើននាក់ដែលធ្លាប់ស្គាល់ស្ត្រីរងគ្រោះបានឲ្យដឹងប្រហាក់ប្រហែលគ្នាថាជនរងគ្រោះឧស្សាហ៍ស្រវឹងស្រាជាញឹកញាប់ពេលស្រវឹងស្រាម្តងៗតែងតែរករឿងឈ្លោះនឹងប្តីហើយ២ខែចុងក្រោយដោយសារប្តីស៊ូទ្រាំនឹងការរករឿងពីប្រពន្ធមិនបានក៏បែកផ្លូវគ្នារហូតដល់ថ្ងៃកើតហេតុតែម្តង។
សាកសពស្ត្រីរងគ្រោះឋិតក្នុងសភាពអាក្រាតអត់ខោត្រូវបានគេស្គាល់មានឈ្មោះ(ដា)អាយុប្រហែលជិត៤០ឆ្នាំ រស់នៅក្នុងរ៉ាជង្រុក ភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាតដំបង។

ប្រភពពីប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍បានបញ្ជាក់ឲ្យដឹងដែរថា÷កាលពីល្ងាចថ្ងៃទី១៣ខែកក្កដាកន្លងមកគេបានឃើញជនរងគ្រោះចុះងូតទឹកស្ទឹងនិងបោកខោអាវនៅក្បែរគល់ស្ពានសម្តេចក្រឡាហោមលុះបោកខោអាវរួចសង្ស័យស្រវឹងស្រាផងស្ត្រីខាងលើបានហែលទឹកលេងលុះដល់កណ្តាលស្ទឹងក៏អស់កម្លាំងស្រែកឲ្យគេឯងជួយរួចបានលិចទៅក្នុងទឹកបាត់តែម្តងរហូតព្រឹកឡើងទើបអ្នកហាត់ប្រាណប្រទះឃើញសាសពអណ្តែតក៏ឆោឡោឡើងតែម្តង។

ភ្លាមៗសមត្ថកិច្ចជំនាញបានចុះទៅពិនិត្យរួចសម្រេចដឹកសាកសពយកទៅតម្កល់ទុកនៅឯវត្តបច្ឆាដើម្បីស្វែងរកសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕ អត្ថបទ៖ សៅ សារិទ្ធ

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង