Connect with us

ព័ត៌មានជាតិ

តុលាការចោទប្រកាន់តៃកុងរថ​យន្តបុកកម្មករប្រមូលសំរាម ២ នាក់ស្លាប់ ហើយព្យាយាមបើករត់គេច

បានផុស

នៅ

អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញលោក ប្លង់ សុផល បានឱ្យដឹងថាសំណុំរឿងតៃឡានបើកបុកកម្មករប្រមូលសំរាមស្លាប់ ២ នាក់ ត្រូវបានព្រះរាជអាជ្ញារងបើកការស៊ើបសួរលើជនសង្ស័យរួចរាល់ហើយនិងបានសម្រេចធ្វើការចោទប្រកាន់អ្នកបររថយន្តរូបនោះជាផ្លូវដែរពីបទ«បើកបរបរដោយធ្វេសប្រហែសខ្ជីខ្ជារមិនប្រុងប្រយ័ត្នបណ្តាលឲ្យស្លាប់អ្នកដ៏ទៃ​ តាមបញ្ញាតិមាត្រា​ ៨៥​ កថាខណ្ឌទី២​ ចំណុច​ ​ ​ និង​ ​ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមបញ្ញត្តិមាត្រា៨៥ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកតម្រូវឱ្យផ្តន្ទាទោសលើជនសង្ស័យដាក់ពន្ធនាគារ ពីឆ្នាំទៅ៣ឆ្នាំ និងពិន័យជាប្រាក់ចូលថវិការរដ្ឋពី៤លានទៅ១៥លានរៀលនោះមិនទាន់គិតដល់សំណងរដ្ឋប្បវេណីទេ។

ក្រោយពីតំណាងអយ្យការបានសម្រេចធ្វើការចោទប្រកាន់ជាផ្លូវការហើយសំណុំរឿងនេះត្រូវបានចាត់បញ្ជូនទៅចៅក្រមស៊ើបសួរដើម្បីឃុំខ្លួនជនសង្ស័យដាក់ពន្ធនាគារជាបណ្តោះអាសន្ន។ ជនសង្ស័យមានឈ្មោះ នេត នីសា មុខរបរនៅផ្ទះស្នាក់នៅភូមិគោកឃ្លាង២សង្កាត់ក្រាំងធ្នង់ខណ្ឌសែនសុខរាជធានីភ្នំពេញ។

កាលពីយប់ថ្ងៃទី១១ ខែកក្កដាឆ្នាំ២០២១ ជនសង្ស័យបានលួចយករថយន្តឪពុក​ ទៅដឹកមិត្តភក្តិដើរលេងសប្បាយចាយវាយផឹកស៊ី​ ស្រវឹងជោកជាំរហូតម៉ោង២រំលងអាធ្រាតឈានចូលយប់ថ្ងៃទី១២ខែកក្កដាបានវិលមកផ្ទះវិញ។

លុះពេលមកដល់មុខធនាគារហត្ថាតាមបណ្តោយមហាវិថីសហព័ន្ធរុស្សីមុខផ្សារពោធិចិនតុងស្ថិតក្នុងភូមិប៉ប្រកខាងជើងសង្កាត់កាកាបទី១ ខណ្ឌពោធិសែនជ័យ ស្រាប់តែរេចង្កូតទៅបុកកម្មករប្រមូលសំរាម ដែលកំពុងដើរប្រមូលសំរាមតាមដងផ្លូវបណ្តាលឱ្យស្លាប់នាក់និងរងរបួសធ្ងន់ម្នាក់ហើយពេលនោះជនបង្កបានព្យាយាមបើករថយន្តរត់គេចខ្លួនតែត្រូវប្រជាពលរដ្ឋដេញតាមឃាត់បានភ្លាម​ តែម្តង។

បុរសជនរងគ្រោះបាត់បង់អាយុជីវិតមានម្នាក់ឈ្មោះ ប៉ែន ចន្ទ័ អាយុ ៤២ឆ្នាំ និងម្នាក់ទៀតឈ្មោះ សាន់ ឆៃ អាយុ ៣១ ឆ្នាំ ចំណែកម្នាក់ទៀតឈ្មោះ ដួង គង់ ភេទប្រុស អាយុ៤២ឆ្នាំ រងរបួសធ្ងន់។

ហេតុការណ៍ខាងលើនេះត្រូវបានអ្នកបើករថយន្តដឹកសំរាមរៀបរាប់ឲ្យដឹងថាមុនពេលកើតហេតុក្រុមកម្មករប្រមូលសំរាមរបស់ក្រុមហ៊ុន MIZUDA មានគ្នានាក់ដែលរូបគាត់ជាអ្នកបើកបររថយន្តនិងកម្មករកើបសំរាម៣នាក់។

ខណៈពេលរថយន្តដឹកសម្រាមបាននិងកំពុងឈប់កើបសំរាមតាមចិញ្ចើមផ្លូវ​ ក៏ស្រាប់តែឃើញរថយន្តបង្កបើកបរយ៉ាងលឿនក្នុងទិសដៅពីកើតទៅលិចលុះមកដល់ចំណុចកើតហេតុក៏រ៉េចង្កូតបុកកម្មករ៣នាក់ប៉ើងជាង១០​ ម៉ែត្របណ្តាលឲ្យបាក់ដៃបាក់ជើងនិងស្លាប់២​ នាក់ភ្លាមៗនៅនឹងកន្លែងកើតហេតុនិងម្នាក់របួសធ្ងន់។

ពេលនោះរថយន្តបង្កនៅមិនទាន់អស់ល្បឿនទេក៏បានទៅបុកដើមក្ងោកនៅចិញ្ចើមផ្លូវ​ បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំនិងបែកកង់មួយចំហៀងខាងស្ដាំមុខក្រោយ។

ប៉ុណ្ណឹងហើយជនបង្កនៅតែព្យាយាមបើករថយន្ត​ ប៉ុនប៉ងរត់ចេញពីកន្លែងកើតហេតុប៉ុន្តែបានប្រហែលជាង១០០ម៉ែត្រ​ ក៏ត្រូវបានប្រជាពលរដ្ឋដេញតាមចាប់ខ្លួនតៃកុងរថយន្តនោះប្រគល់ឲ្យសមត្តកិច្ចចាត់ការតាមច្បាប់។

ចំណែកមិត្តភក្តិ៦នាក់ទៀតដែលរួមដំណើរជាមួយនិងស្រវឹងជោគជាំដូចគ្នាលុះពេលមានអាសន្នស្វាងចែសហើយបាននាំ​គ្នា​រត់ចោលអ្នកបើកបរទៅបាត់អស់​៕ អត្ថបទ៖ មករា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

​រុស្ស៊ី​ពង្រឹងការទូតយ៉ាងខ្លាំង ក្រោយ​អាមេរិក​​​ផ្សះផ្សាវិញ ប៉ុន្តែដូណាល់ ត្រាំបំបែក​សម្ព័ន្ធ​មិត្ត​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

សម្ព័ន្ធមិត្តអ៊ឺរ៉ុបបង្ហាញ​ជំហរ​នៅ​ជាមួយ​អ៊ុយក្រែនបន្ទាប់ពីជម្លោះជាមួយ​ដូណាល់ ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម