ព័ត៌មានជាតិ
ប្រធានមន្ទីរពេទ្យបង្អែកខេត្តរតនគិរី ថ្លែងអំណរគុណសប្បុរសជនដែលបានឧបត្ថម្ភទូសុវត្ថិភាពការពារជំងឺកូវីដ
ដើម្បីអនុវត្តនូវគោលការណ៍ណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលក៏ដូចជាវិធានការណ៍ការពារនិងទប់ស្កាត់របស់ក្រសួងសុខាភិបាលក្នុងការយកសំណាក់អ្នកជំងឺ មុនចូលសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ និងគ្រប់មជ្ឈដ្ឋានប្រជាពលរដ្ឋដើម្បីជៀសវាងការចំលងជំងឺកូវិដ១៩។
ក្នុងនោះ លោកគ្រូពេទ្យ ហ៊ីង ផាន់សគន្ឋា ប្រធានមន្ទីរពេទ្យបង្អែកខេត្តរតនគិរី បានថ្លែងប្រាប់អង្គភាពសារព័ត៌មាននាព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១នេះ ថា មួយរយះពីរបីថ្ងៃកន្លងទៅថ្មីៗនេះ លោកប្រធានមន្ទីរបានទទួលអំណោយសម្ភារៈជាតម្រូវការដ៏ចាំបាច់សម្រាប់មន្ទីរពេទ្យបង្អែក គឺទូសុវត្ថិភាព និងសម្ភារៈផ្សេងៗជាច្រើនទៀតពីសប្បុរជនជាអាជីវករក្នុងផ្សារបានលុង ក្នុងនោះមានទូសម្រាប់ចាក់វ៉ាក់សាំង និងទូសម្រាប់ធ្វើតេស្តសំណាក ដែលដាក់នៅទីតាំងផ្សេងៗដាច់ដោយឡែកពីគ្នា រួមមាន៖
ទីតាំងទី១ ដាក់នៅសាលាវិទ្យាល័យសម្តេចឪសម្តេចម៉ែ ស្ថិតក្នុងភូមិអភិវឌ្ឍន៍ សង្កាត់ឡាបានសៀក ក្រុងបានលុង។ ទីតាំងទី២ ទូដាក់នៅក្នុងមន្ទីរវប្បធម៌និងវិចិត្រសិល្បះ ស្ថិតនៅក្នុងភូមិបឹងកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុង។ និងទីតាំងទី៣ ជាទីតាំងចុងក្រោយគឺ ជាប្រភេទទូសម្រាប់ធ្វើសំណាក និងតេស្តរហ័ស(Rapid Test)។
លោកប្រធានមន្ទីរពេទ្យបានសំដែងការគោរពកោតសរសើរ និងអរគុណចំពោះទឹកចិត្តដ៏ឧត្ដុង្គឧត្ដម ជ្រះថ្លាពីសប្បុរជន ដែលជានិច្ចកាលនិងជារើយៗតែងតែបានចូលរួមជួយឧបត្ថម្ភនូវសម្ភារះ បរិក្ខា ដែលខាងមន្ទីរពេទ្យតម្រូវការជាចាំបាច់ជាច្រើនប្រភេទក្នុងយុទ្ធនាការការពារនិងទប់ស្កាត់ជំងឺដ៏កាចសាហាវកូវីដ១៩ដែលកំពុងផ្ទុះក្នុងសហគមន៍ ២០កុម្ភះ។
សូមបញ្ជាក់ជូនផងដែរថា នៅថ្ងៃទី១៣ ដល់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តរតនគិរីបានរៀបចំទីតាំងចំនួនពីរសម្រាប់ស្វាគមន៍ប្រជាពលរដ្ឋទូទាំងក្រុងបានលុងទៅចាក់វ៉ាក់សាំង នៅថ្ងៃទី១៣ ដល់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ ទីតាំងទី១ នៅសាលាវិទ្យាល័យសម្តេចឪ សម្តេចម៉ែ ដោយតម្រូវអោយប្រជាពលរដ្ឋមកចាក់វ៉ាក់សាំងអញ្ជើញមកពីភូមិជ័យជំនះ និងភូមិ៧មករា សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។ ទីតាំងទី២ នៅមន្ទីរវប្បធម៌ និងវិចិត្រសិល្បះ ដោយតម្រូវអោយប្រជាពលរដ្ឋមកចាក់វ៉ាក់សាំង ដែលអញ្ជើញមកពីភូមិទេសអន្លុង និងភូមិថ្មដា ស្ថិតក្នុងសង្កាត់បឹងកន្សែង ក្រុងបានលុងខេត្តរតនគិរី។
ក្នុងឪកាសនៃយុទ្ធនាការចាក់វ៉ាក់សាំងការពារនិងទប់ស្កាត់ជំងឺកូវិដ១៩ ខណះនេះផងដែរ គេសង្កេតឃើញទាំងពីរទីតាំងខាងលើ ប្រជាពលរដ្ឋទូទាំងក្រុងបានលុងនាំគ្នាមកទទួលការចាក់វ៉ាក់សាំងការពារដ៏ច្រើនសន្ធឹកសន្ធាប់ កាន់លេខរៀងអង្គុយរងចាំបន្តកន្ទុយគ្នាដោយសំដែងទឹកមុខសប្បាយរីករាយក្រៃលែង៕
អត្ថបទ ៖ វុទ្ធឦសាន
-
ចរាចរណ៍៧ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អគ្គីភ័យលេបត្របាក់ផ្ទះឈើតម្លៃជិត ៣ លានដុល្លារក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅខេត្ត Lop Buri ប្រទេសថៃ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក