Connect with us

ព័ត៌មានជាតិ

ក្រុមហ៊ុន ទ្រូ​ម៉ាន់​នី ជួយ​អ្នកលក់​អន​ឡាញ​ឱ្យធ្វើ​ប្រតិបត្តិ​ការ​ទូទាត់​បាន​១​លាន​ប្រតិបត្តិការ​

បានផុស

នៅ

​ក្រុមហ៊ុន ទ្រូ​ម៉ាន់​នី ដែល​ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ដ៏​ល្បីឈ្មោះ​មួយ​នៅ​កម្ពុជា បាន​ជួយ​អ្នកលក់​អន​ឡាញ​រាប់រយ​នាក់​ឱ្យ​ពង្រីក​អាជីវកម្ម​អន​ឡាញ​របស់​ពួកគេ​ឱ្យ​ឈាន​ទៅដល់​ចំណុច​មួយ ដែល​ការប្រើប្រាស់​ផ្លែ​ត​ហ្វ​ម ដើម្បី​ធ្វើការ​ទូទាត់​ការ​ចំណាយ​បាន​កើនឡើង​ដល់ ១​លាន​ប្រតិបត្តិការ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ដោយបាន​រៀបចំ​ធ្វើ​សិក្ខាសាលា​ជាច្រើន​ជាមួយ​អ្នកលក់​អន​ឡាញ​ក្នុង​រាជធានី​ភ្នំពេញ​កាលពី​ឆ្នាំមុន ក្រុមហ៊ុន ទ្រូ​ម៉ាន់​នី នាពេល​ថ្មីៗ​នេះ​បានប្រកាសថា ក្រុមហ៊ុន​បាន​ជួយ​អ្នកលក់​អន​ឡាញ​ឱ្យធ្វើ​ប្រតិបត្តិការ​បាន​មួយ​លាន​ប្រតិបត្តិការ​ក្នុង​រយៈពេល ៦​ខែ​។ ការសម្រេចបាន ១​លាន​ប្រតិបត្តិការ​នេះ ​ត្រូវបាន​ធ្វើឡើង​ដោយ​អ្នកលក់​អន​ឡាញ​ដោយ​ប្រើប្រាស់​កម្មវិធី​ទូទាត់ TrueMoney Wallet សម្រាប់​ការ​ប្រមូល​ប្រាក់ចំណូល និង​ការ​ទូទាត់​ការចំណាយ​ជូន​អ្នកផ្គត់ផ្គង់​។ កាលពី​ចុង​ឆ្នាំមុន ក្រុមហ៊ុន ទ្រូ​ម៉ាន់​នី “​បាន​ចុះឈ្មោះ​” អ្នកលក់​អន​ឡាញ​ជាង ៣០០​នាក់​នៅក្នុង​កម្មវិធី TrueMoney Wallet ខណៈដែល​ក៏​ផ្តល់ជូន​គន្លឹះ​សំខាន់ៗ​អំពី​របៀប​ធ្វើ​ទីផ្សារ​ផលិតផល​តាម​អន​ឡាញ និង​របៀប​បង្កើតឱ្យមាន​ការ​តាម​ដាម​គណនី​បណ្តាញ​សង្គម​។​

​លោកស្រី ឃួន ហ្វ្រ​ង់​តារា អគ្គនាយិកា​គ្រប់គ្រង​ផ្នែក​យុទ្ធសាស្ត្រ​របស់​ក្រុមហ៊ុន ទ្រូ​ម៉ាន់​នី (​ខេ​ម​បូ​ឌា​) បាន​ថ្លែងថា “​ការកើនឡើង​ប្រតិបត្តិការ​ដល់​ចំនួន​ដ៏​ច្រើន​បែបនេះ បង្ហាញ​ពី​ការប្តេជ្ញាចិត្ត​របស់​ក្រុមហ៊ុន ទ្រូ​ម៉ាន់​នី ចំពោះ​អ្នកលក់​អន​ឡាញ និង​អ្នក​ដែល​ធ្វើ​អាជីវកម្ម​អន​ឡាញ​ផ្សេង​ទៀង​។ គោលបំណង​របស់​យើង ​គឺ​ដើម្បី​ផ្តល់ជូន​សហគ្រិន​អន​ឡាញ និង​អ្នកលក់​អន​ឡាញ​នូវ​ឧបករណ៍ និង​ជំនាញ​ដែល​ពួកគេ​ត្រូវការ​ដើម្បី​ធ្វើ​អាជីវកម្ម​អន​ឡាញ​ដោយ​ជោគជ័យ​”​។​

​ថ្មីៗ​នេះ លោកស្រី ឃួន ហ្វ្រ​ង់​តារា បាន​ថ្លែង​នៅក្នុង​បទ​សម្ភាស​មួយ​ថា ការទូទាត់​ការចំណាយ​តាម​អន​ឡាញ​បាន​កើនឡើង​ខ្លាំង​ក្នុង​ត្រីមាស​ទី​១ ឆ្នាំ​២០២១​។ លោកស្រី​បាន​ថ្លែងថា មួយផ្នែក​នៃ​ការកើនឡើង​ប្រតិបត្តិការ​អន​ឡាញ​នេះ​គឺ​ដោយសារ​ថា ប្រជាជន​បាន​ងាក​ទៅធ្វើ​ប្រតិបត្តិការ​អន​ឡាញ ដោយសារ​ការ​រាតត្បាត​ជំងឺ​កូ​វីដ​-១៩​។ លោកស្រី​បាន​មានប្រសាសន៍ថា “​ការទិញ​កាន់តែ​ច្រើនឡើង​ធ្វើតាម​អន​ឡាញ ហើយ​ការទូទាត់​ការចំណាយ​និង​ការផ្ទេរ​ប្រាក់​ក៏​តាម​អន​ឡាញ​ដែ​។ យើង​រំពឹងថា​នឹង​មើលឃើញ​និន្នាការ​នេះ​បន្តទៀត ហើយ​ក្នុង​រយៈពេល ៦​ខែ​ខាងមុខ យើង​រំពឹងថា ចំនួន​ប្រតិបត្តិការ​របស់​អ្នកលក់​អន​ឡាញ​នឹង​កើនឡើង​ដល់ ២​លាន​ប្រតិបត្តិការ​”​។​

​ចាប់តាំងពី​ចាប់ផ្តើម​ប្រតិបត្តិការ​ក្នុងប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ​២០១៦ មក ក្រុមហ៊ុន ទ្រូ​ម៉ាន់​នី បាន​បង្កើត​បណ្តាញ​ភ្នាក់ងារ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ធំ​បំផុត​នៅក្នុង​ប្រទេស​កម្ពុជា​។ យោងតាម​ក្រុមហ៊ុន ទ្រូ​ម៉ាន់​នី ក្រុមហ៊ុន​មាន​បណ្តាញ​ភ្នាក់ងារ​ជាង ១​ម៉ឺន​ភ្នាក់ងារ ដែល​ផ្តល់​សេវា​ហិរញ្ញវត្ថុ​ដល់​អ្នកប្រើប្រាស់​នៅ​គ្រប់​ទីកន្លែង​ទាំងអស់​នៅ​កម្ពុជា​ដែល​មិនទាន់មាន​សេវា​ធនាគារ​។​

​ក្នុងនាម​ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ដ៏​ល្បីឈ្មោះ​បំផុត​នៅ​តំបន់​អាស៊ីអាគ្នេយ៍ ក្រុមហ៊ុន ទ្រូ​ម៉ាន់​នី​មាន​ភ្នាក់ងារ​ជាង ៦៥.០០០​ភ្នាក់ងារ​ដែល​ផ្តល់​សេវា​ដល់​អ្នកប្រើប្រាស់ ៤០​លាន​នាក់​នៅក្នុង​ប្រទេស​កម្ពុជា ថៃ មី​យ៉ាន់​ម៉ា ឥណ្ឌូនេស៊ី ហ្វីលីពីន និង​វៀតណាម​។ ក្រុមហ៊ុន​ក៏មាន​ការគាំទ្រ​ផ្នែក​បច្ចេកវិទ្យា​ពី​ក្រុមហ៊ុន Ant Financial ដែលជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន អា​លី​បា​បា ផងដែរ ដែល​ជួយ​ផ្គត់ផ្គង់​សេវា​និង​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ទំនើបៗ​ដ៏​មាន​សុវត្ថិភាព​ខ្ពស់​។​

​នាពេល​បច្ចុប្បន្ន ក្រុមហ៊ុន ទ្រូ​ម៉ាន់​នី កំពុងផ្តល់​សេវា​ទូទាត់​ប្រាក់​ជាច្រើន​ប្រភេទ​ដូចជា សេវា​ផ្ទេរប្រាក់​ក្នុងស្រុក ទូទាត់​វិក្កយបត្រ បញ្ចូល​លុយ​ទូរស័ព្ទ បង់ប្រាក់​កម្ចី និង​បើក​ប្រាក់ខែ​តាម​ទូរស័ព្ទ​ស្មា​ត​ហ្វ៊ូ​ន និង​តាម​ភ្នាក់ងារ​។ ទ្រូ​ម៉ាន់​នី ស្ថិតក្រោម​ការគ្រប់គ្រង​របស់​ក្រុមហ៊ុន Ascend Money ដែលជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន Charoen Pokphand Group (CP) និង​ជា​ដៃគូ​សហការ​របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ Ant Financial របស់​ក្រុមហ៊ុន​អា​លី​បា​បា​។​

​សូមបញ្ជាក់ថា ទ្រូ​ម៉ាន់​នី គឺជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​អន្តរជាតិ​ឈានមុខ​គេ និង​ជា​ផ្នែក​មួយ​នៃ​ក្រុមហ៊ុន Ascend Money ដែលជា​ក្រុមហ៊ុន​ផ្ដល់​សេវា​ហិរញ្ញវត្ថុ​ឌីជីថល​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន Charoen Pokphand Group (CP Group) និង​ក្រុមហ៊ុន Ant Financial (Alibaba) ដែលជា​ក្រុមហ៊ុន​ពីរ​ធំជាងគេ​បំផុត​នៅ​តំបន់​អាស៊ី​។ TrueMoney Group គឺជា​ផ្លែ​ត​ហ្វ​ម​ហិរញ្ញវត្ថុ​ដ៏​ពេញនិយម​បំផុត​មួយ​នៅ​អាស៊ីអាគ្នេយ៍ នាពេល​បច្ចុប្បន្ន​។ ទ្រូ​ម៉ាន់​នី បាន​ពង្រីក​វត្តមាន​ក្នុង​ទីផ្សារ​របស់ខ្លួន​ពី ១​ប្រទេស​ទៅជា ៦​ប្រទេស ក្នុង​រយៈពេល​ដ៏​ខ្លី​បំផុត​។ បច្ចុប្បន្ន​ទ្រូ​ម៉ាន់​នី មាន​ប្រតិបត្តិការ​យ៉ាងរឹងមាំ​នៅក្នុង​ប្រទេស​ថៃ កម្ពុជា មី​យ៉ាន់​ម៉ា ឥណ្ឌូនេស៊ី វៀតណាម និង​ហ្វីលីពីន​។ បច្ចុប្បន្ន ទ្រូ​ម៉ាន់​នី មាន​បណ្ដាញ​ភ្នាក់ងារ​ធំជាងគេ​បង្អស់​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ដោយមាន ៦៥.០០០ ភ្នាក់ងារ និង​មាន​បរិមាណ​ទូទាត់​ប្រាក់​ច្រើនជាងគេបង្អស់ ពោលគឺ​ចំនួន ៨ ពាន់​លាន​ដុល្លារ​អាមេរិក ក្នុង​ឆ្នាំ​២០១៩​។ លើសពីនេះ កម្មវិធី​ទូរស័ព្ទ TrueMoney Wallet ឈរ​នៅ​លំដាប់​ទី​១ នៃ​កម្មវិធី E-wallet ទាំងអស់​ក្នុងប្រទេស​ថៃ​៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម