Connect with us

ព័ត៌មានជាតិ

ឆមាស​ទី ១ ឆ្នាំ ២០២១ តំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្ត​ព្រះសីហនុ​សម្រេច​ការ​នាំ​ចេញ​នាំ​ចូល​កើន​ជិត ១ ពាន់​លាន​ដុល្លារ

បានផុស

នៅ

ភ្នំពេញ៖ ក្នុងរយៈពេលមួយឆមាសទី១ឆ្នាំ២០២១ សហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ សម្រេចបានការនាំចេញនាំចូលក្នុងតម្លៃ៩៩៤លានដុល្លារដែលតម្លៃនេះ កើនឡើងជិត ៥០ ភាគរយបើធៀបទៅនឹងឆមាសទី១ ឆ្នាំ ២០២០ មានតម្លៃ ៦៦៣ លានដុល្លារអាមេរិក ។

លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានឲ្យដឹងនៅថ្ងៃទី ១៤ ខែកក្កដា នេះថា ការកើនឡើងនៃទំហំពាណិជ្ជកម្មក្នុងតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ គឺជាការជំរុញកំណើនប៉ូលសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីទាញយកការវិនិយោគបន្ថែមទៀតមកកាន់តំបន់នេះ។ កំណើននៃតំបន់សេដ្ឋកិច្ចពិសេសនិងកិច្ចព្រមព្រៀងមួយចំនួនដែលកម្ពុជាមានស្រាប់ គឺជាចំណុចមួយដ៏ល្អសំរាប់ជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាឡើងវិញ។
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
លោកឧកញ៉ា លឹម ហេង បានលើកឡើងថា៖ «ខេត្តព្រះសីហនុគឺជាប៉ូលសេដ្ឋកិច្ចពិសេសគឺជាគោលដៅច្រកចេញចូលរបស់កម្ពុជានៅពេលអនាគតដែលយើង ត្រូវតែអភិវឌ្ឍន៍ទីក្រុងមួយនេះឲ្យទំនើបជាងទីក្រុងភ្នំពេញទៅទៀតព្រោះទីនេះគឺជាចំណុចទាក់ទាញវិនិយោគមកកាន់កម្ពុជា»។

លោក លឹម ហេងបន្តថា នៅពេលដែលតំបន់សេដ្ឋកិច្ចពិសេសបានកើតមានច្រើននេះជាចំណុចមួយដ៏ល្អណាស់ខណៈដែលកម្ពុជាមានកិច្ចព្រមព្រៀងពាណិជ្ជ កម្មសេរីជាមួយចិន ហើយយើងនឹងមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយនឹងកូរ៉េខាងត្បូង និង កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីសហភាពសេដ្ឋកិច្ចអឺរ៉ាស៊ា (EAEU) បូករួមជាមួយការអនុគ្រោះពន្ធការនាំចេញរបស់កម្ពុជាពីសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និង អ៊ីប៊ីអេ របស់សហគមន៍អឺរ៉ុបផងនោះ វាជាសញ្ញាល្អ មួយសម្រាប់ជំរុញកំណើនសេដ្ឋកិច្ច ហើយយើងសង្ឃឹមថាខេត្តព្រះសីហនុនឹងចាប់ផ្ដើមរីកចម្រើនហើយនៅពេលដែលខេត្តមួយនេះរីកចំរើនវានឹងរីកសាយភាយ ទៅកាន់បណ្តាខេត្តផ្សេងៗទៀត ។

រាជរដ្ឋាភិបាលកម្ពុជាកាលពី​ថ្ងៃទី​ ៩ មិថុនា បាន​ចុះហត្ថលេខា​លើ​អនុក្រឹត្យ​លេខ៨២ អនក្រ.បក ស្តីពី​ការរៀបចំនិង​ការប្រព្រឹត្ត​ទៅ​របស់​គណៈកម្មាធិការ​បច្ចេកទេស​អន្តរក្រសួង​រៀបចំ​គោលនយោបាយ​គ្រប់គ្រងនិង​ប្រើប្រាស់​ដីធ្លី ដើម្បី​អភិវឌ្ឍ​ខេត្ត​ព្រះសីហនុ​ឱ្យទៅជា​តំបន់​សេដ្ឋកិច្ច​ពិសេស​គំរូ​ពហុបំណង(​គ.ប.ដ.)​។

គណៈកម្មាធិការ​បច្ចេកទេស​អន្តរក្រសួង​នេះ​ មាន​តួនាទីនិង​ភារកិច្ច​ដូចជាដឹកនាំនិង​សម្របសម្រួល​អន្តរក្រសួង​ស្ថាប័ន​ក្នុង​ការរៀបចំ​គោលនយោបាយ​គ្រប់គ្រង និង​ប្រើប្រាស់​ដីធ្លីដើម្បី​អភិវឌ្ឍ​ខេត្ត​ព្រះសីហនុ​ទៅជា​តំបន់​សេដ្ឋកិច្ច​ពិសេស​គំរូ​ពហុបំណង​,ផ្តល់​ការណែនាំ​ជា​យុទ្ធសាស្ត្រនិង​បច្ចេកទេស​ក្នុង​ការរៀបចំគោលន យោបាយ​គ្រប់គ្រងនិង​ប្រើប្រាស់​ដីធ្លីដើម្បី​អភិវឌ្ឍ​ខេត្ត​ព្រះសីហនុ​, តាមដាននិង​ត្រួតពិនិត្យ​វឌ្ឍនភាព​នៃ​ការរៀបចំ​គោលនយោបាយ​, រៀបចំ​របាយការណ៍​ពីវឌ្ឍន ភាព​នៃ​ការរៀបចំ​គោលនយោបាយ​គ្រប់គ្រងនិង​ប្រើប្រាស់​ដីធ្លីជូន​ក្រុមប្រឹក្សា​រៀបចំ​ផែនការមេនិង​ធ្វើ​កិច្ចសហប្រតិបត្តិការ​បច្ចេកទេស និង​ ហិរញ្ញវត្ថុ​ជាមួយ​ដៃគូ​អភិវឌ្ឍន៍​ជាតិ និង​អន្តរជាតិ​។

លោក លូ គឹមឈន់ ប្រធាន​អគ្គនាយក​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​បាន​ប្រាប់កម្ពុជាថ្មីកាលពី​ខែមេសា​ថាកំពង់ផែ​ក្រុងព្រះសីហនុ កំពុង​ត្រៀម​ចាប់ផ្តើម​សង់​កំពង់ផែ​កុងតឺន័រ​ថ្មី​១ទៀតនៅ​ដើមឆ្នាំ​២០២២ ខាងមុខដោយ​គ្រោង​បញ្ចប់​នៅ​ចុងឆ្នាំ​ ២០២៤​។ ការអភិវឌ្ឍ​កំពង់ផែ​ក្រុងព្រះសីហនុ​ឱ្យមាន​ទំហំ​ធំនិង​ជម្រៅ​ទឹកកាន់​តែ​ជ្រៅ​ នឹង​ជួយ​ឱ្យ​កម្ពុជា​មាន​សមត្ថភាព​ទទួលបាន​ការចូល​ចត​របស់​នាវា​លំដាប់​អន្តរជាតិ​ដោយផ្ទាល់​កាន់តែ​ច្រើន ខណៈ​បច្ចុប្បន្ន​ការដឹក​ទំនិញ​ធំៗ​តាមផ្លូវ​ទឹក កម្ពុជា​ត្រូវ​ពឹង​ផ្អែកលើ​កំពង់ផែ​ប្រទេស​ក្នុង​តំបន់​។ លោកបន្តថានៅពេល​កម្ពុជា​មាន​ផែ​ទឹកជ្រៅ​ នឹងមាន​នាវា​ធំៗ​ចូល​ចត​កាន់តែ​ច្រើនដែល​វា​នឹង​ជួយ​ធ្វើឱ្យ​ថ្លៃដឹកជញ្ជូន​ទំនិញ​តាម​សមុទ្រ​ចុះថ្លៃ និង​ចំណាយពេល​តិច​ព្រមទាំង​ចូលរួម​បង្កើន​ភាពប្រកួតប្រជែង​សម្រាប់​កម្ពុជា​ផងដែរ​​៕

អត្ថបទ៖ណារី
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៦ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៦ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ៨ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម