Connect with us

ព័ត៌មានជាតិ

សាច់ជ្រូក​និង សាច់មាន់ កាប់​រួចជាស្រេច​ច្រក​ក្នុង​ធុង​ស្នោ​១០​តោន ត្រូវបាន​សមត្ថកិច្ច​បង្ក្រាប​

បានផុស

នៅ

បន្ទាយមានជ័យ ៖ សាច់​ជ្រូក​កាប់​រួចជាស្រេច​មាន​ជើង គ្រឿងក្នុង សាច់ ក្បាល និង​សាច់មាន់ ដែល​ឈ្មួញ លួច​នាំចូល​ពី​ប្រទេស​ថៃ មក​កម្ពុជា តាម​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ធ្វើការ​បង្ក្រាប​បាន​នៅ​ព្រឹក​ថ្ងៃទី​១៤ ខែកក្កដា ឆ្នាំ​២០២១ នៅ​ចំណុច​ស្តង់​ត្រី​១​កន្លែង ក្រោយ​អគារ​ផ្កាយ​៣ ក្នុងភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហ៊ុយ ទូច ប្រធាន​ការិយាល័យ​ផលិតកម្ម និង បសុព្យាបាល នៃ​មន្ទីរ​កសិកម្ម​ខេត្តបន្ទាយមានជ័យ បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ឲ្យ​ដឹង​ថា សាច់ជ្រូក​គេ​កាប់​ហើយ​ចំរុះ​និង​សាច់មាន់​​ច្រក​ដាក់​ក្នុង​ធុង​ស្នោ​ដឹក​ពី​ប្រទេស​ថៃ ដោយ​ខុសច្បាប់​ត្រូវបាន​មន្ត្រី​ចម្រុះ ធ្វើការ​បង្ក្រាប​បានរួម​មានដូចជា សាច់ជ្រូក​, សាច់មាន់ ឆ្អឹង​មាន់​ជាដើម សរុប​ប្រមាណ​ជា ១០​តោន។

លោក ហ៊ុយ ទូច​បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា ​ការ​នាំចូល​សាច់ជ្រូក សាច់មាន់ ពុំមាន​ច្បាប់​អនុញ្ញាតិ ពី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​អគ្គនាយកដ្ឋាន​នោះទេ ហើយ​មួយវិញទៀត ទាក់ទង​ទៅនឹង​ការដឹកជញ្ជូន គឺ មិន​ត្រឹមត្រូវ​តាម​បទដ្ឋាន​គតិយុត្ត នៃ​ច្បាប់​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ ការ​ដឹក​ខុស​លក្ខណៈ​បច្ចេកទេស​នៃ​ការ​វិច​ខ្ចប់ ដែល​ធ្វើ​ឲ្យ​ផលិតផល​ទាំងនេះ ខូចគុណភាព ប៉ះពាល់​សុខភាព​ប្រជាពលរដ្ឋ យកទៅ​ទទួលទាន​ខ្លាំងណាស់។

​លោក​បញ្ជាក់​ថា​ ការបង្ក្រាប​នោះ​មានការ​ចូលរួម​ពី​លោក​ព្រះរាជអាជ្ញា អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ សាច់ជ្រូក​ចំរុះ និង​សាច់មាន់​ចំរុះ​ត្រូវ​ប្រមូល​យកទៅ​ដុត​កម្ទេច​ចោល ដោយ​មិនមាន​លើកលែង​នោះ​ទេ។ ប៉ុន្តែ​មុន​ដុត​កម្ទេចចោល ត្រូវ​យក​សំណាក​មក​វិភាគ រកសារ​ធាតុគីមី​ដែល​បំផ្លាញ​សុខភាព​ជាមុនសិន ហើយ​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​តុលាការ​ចាត់ការ​នីតិវិធី​ច្បាប់​ផងដែរ៕

ដោយ ៖ វ៉ាន់ ណា​ង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម