ព័ត៌មានជាតិ
ពលរដ្ឋភ្ជួរដីស្រែចម្ការ ប្រទះឃើញគ្រាប់មិនទាន់ផ្ទុះ ប្រភេទ៦០មីលីម៉ែត្រចំនួន០៩គ្រាប់និងគ្រាប់៨២ចំនួន២គ្រាប់
ឧត្តរមានជ័យ ៖ មន្ដ្រីនគរបាល រដ្ឋបាលឃុំបេង នៃអធិការដ្ឋាននគរបាល ស្រុកបន្ទាយអំពិលខេត្តឧត្តរមានជ័យ។ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ មានប្រជាពលរដ្ឋឈ្មោះ មឿន សុគុណតុង ភេទប្រុស អាយុ៤៥ឆ្នាំ ជាកសិកររស់នៅភូមិតាម៉ា ឃុំបេង ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ បានទៅភ្ជួរដីស្រែចម្ការរបស់គាត់ក៏ប្រទះឃើញគ្រាប់មិនទាន់ផ្ទុះប្រភេទគ្រាប់ ៦០មីលីម៉ែត្រ ចំនួន ០៩គ្រាប់ គ្រាប់៨២មីលីម៉ែត្រ ចំនួន ០២គ្រាប់ និងគ្រាប់មីន៦៩ ចំនួន ០១គ្រាប់ នៅត្រង់ចំណុចគោកតាថងខាងត្បូងភូមិបេងចម្ងាយ១០គីឡូម៉ែត្រ ហើយបានមករាយការណ៍ជូនប៉ុស្តិ៍នគរបាល រដ្ឋបាលឃុំបេង ។

ក្រោយពីទទួលបានព័ត៌មានកម្លាំងប៉ុស្តិ៍បានចុះទៅពិនិត្យដល់កន្លែងទីតាំងគ្រាប់ និងសន្និដ្ឋានថាជាគ្រាប់សេសសល់ពីសម័យសង្គ្រាម។ បច្ចុប្បន្ន គ្រាប់ទាំងនោះសមត្ថកិច្ចយើងបានរាយការណ៍ជូន អង្គការដោះមីនកម្ពុជា មកយកទៅកម្ទេចចោលនៅកន្លែងដែលមានសុវត្ថិភាពរួចរាល់អស់ហើយ។

សំណល់គ្រឿងផ្ទុះសល់ពីសម័យសង្គ្រាមនៅមានច្រើនកប់ក្នុងដី។ ប្រជាពលរដ្ឋ នៅ តាម តំបន់ ដាច់ស្រយាល ងាយរងគ្រោះថា្នក់ ពិសេសក្មេងតូច ៗ។

ការជីកគាស់កាយរុករានដីព្រៃធ្វើចំការងាយនិងគ្រោះថ្នាក់ ដោយសារ យុទ្ធភ័ណ្ឌ មិនទាន់ផ្ទុះ។ យើងរួមគ្នា ទប់ស្កាត់ការគ្រោះថ្នាក់ បណ្តាលមកពីសំណល់គ្រឿងផ្ទុះសល់ពីសម័យសង្គ្រាម ក្នុង សហគមន៍យើងទាំងអស់គ្នា៕
ដោយ ៖ ចាន់ ធី



-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី