ព័ត៌មានជាតិ
មន្ត្រីឧទ្យានុរក្សឧទ្យានជាតិគិរីរម្យ ចុះបង្ក្រាបការលួចដាំដំណាំ និងដាំបង្គោលរបងហ៊ុមព័ទ្ធដីព្រៃរបស់រដ្ឋ
មន្ត្រីឧទ្យានុរក្សឧទ្យានជាតិគិរីរម្យ ស្នាក់ការល្បាតអន្តរាគមន៍ បានចុះបង្ក្រាបការលួចដាំដំណាំ និងដាំបង្គោលរបងហ៊ុមព័ទ្ធដីព្រៃរបស់រដ្ឋ គោលបំណងយកធ្វើជាកម្មសិទ្ធិ នៅភូមិសាស្ត្រស្រុកភ្នំស្រួច។ នេះបើតាមការឲ្យដឹងពីក្រសួងមន្ត្រីបរិស្ថាន នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១។
ក្រសួងបរិស្ថាន បានឲ្យដឹងបន្តថា បន្ទាប់ពីបានពិនិត្យកន្លែងហ៊ុមព័ទ្ធ ឃើញមានដាំដំណាំស្វាយចំនួន២០ដើម បង្គោលរបងឈើចំនួន៥០០ដើម និងលួសបន្លាចំនួនបួនខ្សែប្រវែង១០០០ម៉ែត្រ។
បន្ទាប់មកក្រុមការងារបានដកដំណាំ និងបង្គោលរបងទាំងអស់នោះកម្ទេចចោល នៅនឹងកន្លែងកើតហេតុ នឹងកំពុងបន្តស្រាវជ្រាវរកជនសង្ស័យ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ស្ដីពី តំបន់ការពារធម្មជាតិ៕ (ដោយ)៖ ឃួន សុភ័ក្រ



-
សន្តិសុខសង្គម១១ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១០ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច