ព័ត៌មានជាតិ
អាជ្ញាធរខេត្តព្រះសីហនុ នឹង ផាកពិន័យ ព្រមទាំងចាត់វិធានការតាមច្បាប់ សម្រាប់អ្នកមិនអនុវត្តន៍វិធានការសុខាភិបាល
អភិបាលខេត្តព្រះសីហនុ បានប្រកាសថា ចាប់ពីថ្ងៃទី១៥ ខែកក្កដានេះ អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ នឹងផាកធ្វើការពិន័យ ព្រមទាំងចាត់វិធានការផ្លូវច្បាប់ ទៅលើប្រជាពលរដ្ឋរូបណា មិនអនុវត្តន៍វិធានការសុខាភិបាល ដោយធ្វើការគេចវេះពីការធ្វើចត្តាឡីស័ក ឬគេចចេញពីទីកន្លែងធ្វើចត្តាឡីស័ក។ នេះបើតាមការឲ្យដឹងពីលោក ឃាង ភារម្យ អ្នកនាំពាក្យ នៃរដ្ឋបាលខេត្តព្រះសីហនុ នៅយប់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១។
លោក ឃាង ភារម្យ បានសរសេរនៅលើគណនីហ្វេសប៊ុករបស់លោកថា «ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ៖ ចាប់ពីព្រឹកស្អែក ថ្ងៃ១៥ ខែកក្កដា ឆ្នាំ២០២១នេះតទៅ ករណីបងប្អូនប្រជាពលរដ្ឋ មិនអនុវត្តន៍វិធានការសុខាភិបាល ដោយធ្វើការគេចវេះពីការធ្វើចត្តាឡីស័ក ឬគេចចេញពីទីកន្លែងធ្វើចត្តាឡីស័ក ត្រូវតែធ្វើការផាកពិន័យ និងចាត់វិធានការផ្លូវច្បាប់ជាដាច់ខាត ដោយគ្មានការលើកលែងឡើយ»៕ (ដោយ)៖ ឃួន សុភ័ក្រ




-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ