ព័ត៌មានជាតិ
ចាប់ខ្លួនបានហើយ ជនដៃដល់ដែលកាប់ជនរងគ្រោះនៅសង្កាត់ជ័យជំនះ
មិនបានប៉ុន្មានថ្ងៃផង ជនសង្ស័យដែលប្រើដាវកាប់លើជនរងគ្រោះបណ្តាលឲ្យរបួសធ្ងន់ដល់លើផ្ទះជាន់ទី២ នៅសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ ត្រូវបានកម្លាំងនគរបាលខណ្ឌដូនពេញចាប់ខ្លួនបានហើយ។
មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលជ័យជំនះ នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញបានឲ្យដឹងថា ករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស(យកដាវកាប់បណ្តាលអោយរបួសធ្ងន់)ជនសង្ស័យត្រូវបានចាប់ខ្លួននៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១នេះ។

ជនសង្ស័យឈ្មោះ ប៊ិន កែវបញ្ញារិទ្ធ ហៅ អាម៉ល់ ភេទប្រុស អាយុ៣៤ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅផ្ទះលេខ៥០E2 ផ្លូវលេខ១៥៤ ក្រុម២៨ ភូមិ៧ សង្កាត់ ជ័យជំនះ ខណ្ឌដូនពេញ រាជធានី ភ្នំពេញ(ឃាត់ខ្លួន)។ ចំណែកជនរងគ្រោះឈ្មោះ តាំង អៀងលី ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរចុងភៅ ស្នាក់នៅមិនពិតប្រាកដ ។ សមត្ថកិច្ចបានដកហូតដាវកែឆ្នៃពណ៌សចំនួនមួយដើម។

គួរបញ្ជាក់ថា កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោងប្រហែល១៨និង០០នាទី មានករណីហិង្សាមួយបានកើតឡើង ខណៈជនរងគ្រោះបានដើរចេញពីកន្លែងធ្វើការផ្លូវលេខ១៧២ក្រោយវត្តឧណ្ណាលោម ដើម្បីទៅរកមិត្តភ័ក្ដិហូបចុក។ ពេលដើរមកដល់ចំណុចផ្លូវលេខ១៥៤ មានច្រកឡើងកាំជណ្តើរទៅលើជាន់ទី២ អែបជញ្ជាំងផ្ទះលេខ50E2ផ្លូវលេខ១៥៤ ក្រុម២៨ ភូមិ៧ សង្កាត់ជ័យជំនះ ជនរងគ្រោះបានឈរនៅកាំជណ្តើរជាន់ទី២ ពេលនោះជនសង្ស័យបានដើរចេញពីផ្ទះសំដៅមករកជនរងគ្រោះ ហើយអោយជនរងគ្រោះចុះក្រោមវិញ ប៉ុន្តែជនរងគ្រោះមិនព្រមចុះ ហើយជនសង្ស័យបានដើរទៅផ្ទះយកដាវចេញពីក្នុងផ្ទះដើរមករកជនរងគ្រោះម្តងទៀត និងអោយជនរងគ្រោះចុះ ប៉ុន្តែជនរងគ្រោះមិនព្រមចុះ ជនសង្ស័យក៏យកដាវកាប់ទៅលើជនរងគ្រោះត្រូវដៃខាងឆ្វេងបណ្តាលអោយរបួសធ្ងន់ បន្ទាប់មកជនសង្ស័យក៏បានចុះមកក្រោមគេចខ្លួនបាត់ លុះដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១វេលាម៉ោង០៩និង៣០នាទី កម្លាំងប៉ុស្តិ៍នគរបាលជ័យជំនះបានឃើញជនសង្ស័យឈរកាន់ដាវនៅចំណុចផ្លូវលេខ១៧២កែង១៩ ភូមិ៩ សង្កាត់ជ័យជំនះបានធ្វើការឃាត់ខ្លួន រួមជាមួយដាវយកមកធ្វើការសាកសួរនៅប៉ុស្តិជ័យជំនះតែម្តង។
បច្ចុប្បន្នអធិការនគរបាលខណ្ឌដូនពេញ កំពុងកសាងសំណុំរឿងបញ្ជូនទៅចាត់ការតាមនិតិវិធី៕
អត្ថបទ ៖ រស្មី



-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ