ព័ត៌មានជាតិ
រដ្ឋបាលខេត្តបន្តរកឃើញអ្នកឆ្លងកូវីដ ចំនួន៥នាក់ និងជាសះស្បើយ២៨នាក់
រដ្ឋបាលខេត្តស្ទឹងត្រែងបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន២៨នាក់ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍២០កុម្ភៈ ស្លាប់ម្នាក់និងជាសះស្បើយ២៨នាក់ គិតត្រឹមម៉ោង ៥:០០ នាទីរសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១នេះ។
ក្រុមគ្រូពេទ្យបញ្ជាក់ថា ជំងឺកូវីដ១៩ ទោះតិចឬច្រើនយើងនៅតែបន្តរកឃើញ ជារៀងរាល់ថ្ងៃ ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង រួមជាមួយភូមិឃុំមួយចំនួនផងដែរ។ កុំគ្រូពេទ្យនៅតែបន្តស្រាវជ្រាវរកអ្នកដែលបានប៉ះផ្ទាល់ជាមួយអ្នកវិជ្ជមានចំនួន៥នាក់ខាងលើ យកសំណាកវិភាគតេស្តរហ័ស ដើម្បីរកមេរោគកូវីដ១៩ ជៀសវាងឆ្លងរីករាលដាលបន្ត។

រដ្ឋបាលខេត្តស្ទឹងត្រែងសង្ឃឹមយ៉ាងមុតមាំថា អ្វីដែលយើងគ្រប់គ្នាអាចយកឈ្នះជំងឺកូវីដ១៩បាននោះ គឺមានតែប្រជាពលរដ្ឋយើងទាំងអស់ នាំគ្នាចូលរួមអនុវត្តវិធានការសុខាភិបាល ៣ការពារ-៣កុំ ឲ្យបានខ្ជាប់ខ្ជួនជាពិសេស គឺការពាក់ម៉ាស និងលាងសំអាតដៃនិងអាល់កុល ឬសាប៊ូជាប់ជាប្រចាំ និងរក្សាគម្លាតសុវត្ថិភាព។ គ្រូពេទ្យជំនាញបញ្ជាក់ថា អ្នកជាសះស្បើយទាំង២៨នាក់ ត្រូវបានអនុញ្ញាតឲ្យចេញពីមណ្ឌលព្យាបាលចត្តាឡីស័កថ្នាក់ខេត្ត និងត្រូវបន្ដធ្វើចត្តាឡីស័កនៅផ្ទះដោយខ្លួនឯងរយៈពេល១៤ថ្ងៃបន្ថែមទៀត។


គិតត្រឹមម៉ោង ៥:០០នាទីរសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១នេះ ខេត្តស្ទឹងត្រែង រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ សរុបចំនួន ៤៣៧នាក់ ស្រី ១៩៦នាក់ ព្យាបាលជាសះស្បើយ សរុបចំនួន១៥៦នាក់ ស្រី ៧៦ នាក់ ស្លាប់ម្នាក់ និងកំពុងសម្រាកព្យាបាល ២៨១នាក់ ស្រី ១២០នាក់៕
អត្ថបទ៖ ងិនលីម

-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង