Connect with us

ព័ត៌មានជាតិ

ផ្ទុះកូវីដ-១៩ ក្នុងផ្សារច្បារអំពៅ រកឃើញអ្នកវិជ្ជមាន២០នាក់ ក្នុងរយៈពេល៣ថ្ងៃ

បានផុស

នៅ

ក្រុមអាជីវករផ្សារ និងក្រុមសន្តិសុខផ្សារច្បារអំពៅចំនួន២០នាក់ ក្នុងនោះមានអាជីវករ១៧នាក់ និងសន្តិសុខ៣នាក់ ត្រូវបានរកឃើញមានវិជ្ជមានជំងឺកូវីដ-១៩ ក្នុងរយៈពេល៣ថ្ងៃ នៃការតេស្ដសំណាក។ គិតត្រឹមព្រឹកថ្ងៃទី១៥  ខែកក្កដា ឆ្នាំ២០២១នេះ ក្រុមអាជីវករបាននាំគ្នាបន្ត ទៅយកសំណាកជាបន្តបន្ទាប់ នៅក្នុងបរិវេណសាលាបឋមសិក្សាច្បារអំពៅ ស្ថិតក្នុងសង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ ហើយថ្ងៃនេះ គឺជាការចុះយកសំណាកលើកទី៣ហើយ សម្រាប់ក្រុមអាជីវករផ្សារច្បារអំពៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក គ្រី  ហ៊ុច អនុប្រធានគណៈកម្មការគ្រប់គ្រងផ្សារច្បារអំពៅ បានប្រាប់តាមរយៈទូរស័ព្ទឲ្យដឹងថា ដំបូងឡើយ  ក្រុមគណៈកម្មការគ្រប់គ្រងផ្សារទាំងអស់ បានធ្វើតេស្តរកមេរោគកូវីដ-១៩ទាំងអស់គ្នា ក្រោយមកលទ្ធផលបញ្ជាក់ថា ក្រុមសន្តិសុខផ្សារ៣នាក់ មានវិជ្ជាមាន។ បន្ទាប់ពីមានវិជ្ជមានហើយនោះ គណៈកម្មការគ្រប់គ្រងផ្សារ បានធ្វើការអំពាវនាវដល់អាជីវករលក់ដូរក្នុង និងក្រៅផ្សារទាំងអស់ ប្រញ៉ាប់ទៅយកសំណាកឲ្ទបានគ្រប់ៗគ្នា ជៀសវៀងមានការចម្លងកាន់តែខ្ពស់។

បន្ទាប់ពីមានការណែនាំ ពីគណៈកម្មការគ្រប់គ្រងផ្សាររួចមក ក្រុមអាជីវករលក់ដូរក្នុង និងក្រៅផ្សារ បាននាំគ្នាទៅយកសំណាកជាបន្តបន្ទាប់ រយៈពេល២ថ្ងៃ គិតចាប់ពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ ដល់ថ្ងៃទី១៤ ខែឆ្នាំដដែល   ហើយលទ្ធផល នៃការតេស្ដសំណាកបង្ហាញថា មានវិជ្ជមានកូវីដ-១៩ចំនួន១៧នាក់។ ក្នុងនោះ១៣នាក់ ជាអាជីវករលក់ដូរក្នុងផ្សារ និង៤នាក់លក់ដូរនៅខាងក្រៅផ្សារ។

លោកគ្រី ហ៊ុច បានប្រាប់ឲ្យដឹងទៀតថា គិតតាំងពីមានការបើកឲ្យដំណើរការផ្សារវិញមក ឃើញថា ការលក់ដូរមិនមានណែនណាន់តាន់តាប់ ដូចមុននោះពេលមុននោះទេ ពោលទាំងក្នុងទាំងក្រៅ មានត្រឹម៥០ភាគរយ នៃការលក់ប៉ុណ្ណោះ។ ហើយចំនួន៥០ភាគរយ  នៃតូបដែលលក់ទាំងក្នុង និងក្រៅនោះ គឺមានចំនួនមនុស្សសរុបប្រមាណជិត៥០០នាក់។ បច្ចុប្បន្ន អាជីវករទាំង៥០០នាក់ កំពុងនាំគ្នាទៅយកសំណាក ដើម្បីតេស្តរកមេរោគកូវីដ-១៩ជាបន្តបន្ទាប់ នៅក្នុងសាលាបឋមសិក្សាច្បារអំពៅ។

សូមជម្រាបថា ដំណើរការ នៃការតេស្តសំណាកលើក្រុមអាជីវករ នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ កំពុងបន្ត ប៉ុន្តែមិនទាន់មានតួលេខ ឬលទ្ធផលបញ្ជាក់អំពីការ រកឃើញអ្នកមានវិជ្ជមានកូវីដ-១៩ទៀត នៅឡើយនោះទេ។

គួរកត់សម្គាល់ដែរថា គិតត្រឹមព្រឹកថ្ងៃខែឆ្នាំដដែល ផ្សារមិនមានការបិទឡើយ គឺនៅបន្តមានការអនុញ្ញាតឲ្យលក់ដូរទាំងក្នុង និងក្រៅធម្មតា។ ប៉ុន្តែមិនមានអាជីវករលក់ដូរច្រើន ពិសេសពលរដ្ឋដែលទៅទិញម្ហូបអាហារ និងអ៊ីវ៉ាន់ផ្សេងៗ ក៏មិនមានច្រើនឡើយ ពោលអាចនិយាយបានថា ត្រឹមកម្រិត២៥ភាគរយ នៃ១០០ភាគរយ ដែលធ្លាប់មានមនុស្សអ៊ូអរកន្លងមក៕ (ដោយ)៖ លី ហេង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា  

សន្តិសុខសង្គម៤ ម៉ោង មុន

ដុំដែកធ្លាក់លើផ្ទះពលរដ្ឋខូចខាត៣ខ្នង ខណៈ​ម្ចាស់ផ្ទះស្នើឲ្យអាជ្ញាធររកប្រភពដើម្បីទទួលខុសត្រូវ

ចរាចរណ៍១២ ម៉ោង មុន

ផ្លូវ ៦០ ម៉ែត្រ ទៀតហើយ! ស្ត្រីម្នាក់ ត្រូវរថយន្តស៊េរីទំនើបបុកពីក្រោយរបួសធ្ងន់

អាវុធហត្ថខេត្តតាកែវ
សន្តិសុខសង្គម៥ ម៉ោង មុន

អាវុធហត្ថខេត្តតាកែវ គ្រោងសាងសង់អគារបញ្ជាការ​ដ្ឋានថ្មី​ ដើម្បីបំពេញតម្រូវការការងារ

អគ្គិភ័យ
សន្តិសុខសង្គម១៤ ម៉ោង មុន

អគ្គិភ័យ ឆេះតូបលក់ចាប់ហួយស្លាប់ក្មេងប្រុសពីរនាក់ក្នុងអណ្ដាតភ្លើង

Sokha Hotels

ព័ត៌មានពេញនិយម