Connect with us

ព័ត៌មានជាតិ

ទន្ទឹមមានការបារម្ភពេលឈឺ មានការមិនទទួលអ្នកជំងឺ តើមន្ទីរពេទ្យកុមារគន្ធបុប្ផាបែបណាដែរ?

បានផុស

នៅ

ទោះបី​អាណាព្យាបាល និងអ្នកជំងឺមកមន្ទីរពេទ្យគន្ធបុប្ឆា ហើយមានវិជ្ជមានកូវីដ-១៩ ក្ដី ក៏ក្រុមគ្រូពេទ្យនៅតែព្យាបាលអ្នកជំងឺ ប៉ុន្តែមុននឹងអនុញ្ញាតឱ្យពួកគាត់ចូលពិនិត្យព្យាបាល ឬសម្រាកគេងនៅពេទ្យ គឺត្រូវធ្វើតេស្តរកមេរោគ​កូវីដ-១៩សិន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកសាស្ត្រាចារ្យ គី សង់ទី ប្រធានមន្ទីរពេទ្យគន្ធបុប្ផា មានប្រសាសន៍បញ្ជាក់ប្រាប់ “កម្ពុជាថ្មី” បន្ថែមថា គោលបំណងនៃការធ្វើតេស្ដរកមេរោគកូវីដ-១៩ គឺដើម្បីឱ្យដឹងថា ប្រជាពលរដ្ឋដែលនាំកូនចៅមកព្យាបាលជំងឺនោះ មានផ្ទុកមេរោគ​កូវីដ-១៩ ឬទេ។

លោកសាស្ត្រាចារ្យ គី សង់ទី មានប្រសាសន៍ថា៖ “បើមាន ដើម្បីយើងស្រួលញែកគាត់ដាក់ដាច់ដោយឡែកភ្លាម ដើម្បីចៀសវាងកុំឱ្យនៅលាយឡំជាមួយអ្នកជំងឺផ្សេងទៀត​​​។ ម៉្យាងទៀត នឹងមានការឆ្លង បើយើងមិនដឹង (អ្នកជំងឺវិជ្ជមាន) នឹងឆ្លងដល់បុគ្គលិកដែលព្យាបាល។ បើអ្នកជំងឺអត់មានកូវីដ គាត់ (ក្រុមគ្រូពេទ្យ) អត់ត្រូវការពាក់ស្លៀកបំពាក់ការពារកូវីដនោះទេ”។

ប្រធានមន្ទីរពេទ្យគន្ធបុប្ផា រូបនេះបញ្ជាក់បន្តថា បុគ្គលិកមន្ទីរពេទ្យត្រូវធ្វើតេស្តរាល់ប្រជាពលរដ្ឋដែលចូលមករកសេវាព្យាបាល និងសុខភាពនៅមន្ទីរពេទ្យគន្ធបុប្ផាគ្រប់សាខា ព្រោះវិធានការថ្មី ក្រសួងសុខាភិបាលបានចេញសេចក្ដីណែនាំ ដោយគ្រប់មន្ទីរពេទ្យ ត្រូវធ្វើតេស្តមុនព្យាបាល។

លោកសាស្ត្រាចារ្យ គី សង់ទី មានប្រសាសន៍ថា៖ “ការធ្វើតេស្តដោយ Rapid Test បានជួយយើងដើម្បីពិនិត្យរកមេរោគពីក្មេង និងឪពុកម្ដាយ ដែលត្រូវធ្វើទាំងអស់គ្នា។ ជួនការឪពុកម្ដាយ ឬអាណាព្យាបាលយកក្មេងមកហ្នឹងគាត់មានវិជ្ជមានតែកូនអត់មាន ហើយជួនកាលកូនមានវិជ្ជមាន តែឪពុកម្ដាយ ឬអាណាព្យាបាលអត់មាន ប៉ុន្តែភាគច្រើនគឺមានទាំង២ អ៊ីចឹងយើងត្រូវព្យាបាលកូនក្មេងដែលមានជំងឺហ្នឹងផង ហើយយើងត្រូវព្យាបាលឪពុកម្ដាយហ្នឹងផង”។

លោកមានប្រសាសន៍បន្តថា៖ “បើយើងមិនដឹងអ្នកជំងឺណាមកព្យាបាលនៅមន្ទីរពេទ្យថាជំងឺកូវីដ ឬអត់ នឹងធ្វើឱ្យមានការឆ្លងគ្នា ព្រោះមន្ទីរពេទ្យបន្ទប់រួមគ្នា ហើយមិនត្រឹមតែឆ្លងទៅអ្នកជំងឺជិតខាងក្នុងសាលជាមួយគ្នាទេ គឺអាចឆ្លងទៅបុគ្គលិកសុខាភិបាល។ បើកាលណាឆ្លងទៅបុគ្គលិក គឺយើងពិបាកហើយ។ បុគ្គលិកត្រូវធ្វើចត្តាឡីស័ក ត្រូវធ្វើការព្យាបាលខ្លួនឯង នឹងអាចមានបញ្ហាខ្វះខាតកម្លាំង ឬបុគ្គលិកព្យាបាលជំងឺជូនប្រជាពលរដ្ឋ”។

ចំពោះទិន្នន័យ ឬចំនួនកុមារ ស្ត្រីមានផ្ទះពោះ/ស្ត្រីសម្រាលកូន និងអាព្យាបាលរបស់កុមារ ដែលឆ្លងកូវីដ-១៩ ហើយត្រូវបានព្យាបាលនៅមន្ទីរគន្ធនោះ ត្រូវបានលោកសាស្ត្រាចារ្យ គី សង់ទី ឱ្យដឹងថា តាមគោការណ៍គឺខាងមន្ទីរពេទ្យបានបញ្ជូនទៅ ក្រសួងសុខាភិបាល និងនាយកដ្ឋានប្រយុទ្ធប្រឆាំងជំងឺឆ្លង ជាអ្នកត្រួតពិនិត្យ និងតាមដាន ផ្សព្វផ្សាយ។

គួររំលឹកថា នៅក្នុងខែមិថុនា ឆ្នាំ២០២១នេះ មានកុមារដែលមានស្ថានភាពជំងឺផ្សេងៗគ្នាសរុបជាង២៥,០០០នាក់ និងស្រ្តីមានផ្ទៃពោះ  ព្រមទាំងស្រីសម្រាលកូន សរុបជាង៥,០០០នាក់ បានទទួលព្យាបាលនៅ មន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ និងសៀមរាប៕

អត្ថបទ៖ ច័ន្ទ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៤ នាទីutes មុន

រដ្ឋមន្ត្រីថាកម្ពុជាមានទឹកស្ដុកសម្រាប់ខែប្រាំងជិត៤លានម៉ែត្រគូបខណៈស្នើកសិករធ្វើស្រែតែមួយដង

ព័ត៌មានជាតិ២៦ នាទីutes មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានជាតិ៤២ នាទីutes មុន

អគារសិក្សាថ្ម​ថ្មី ១ ខ្នង ៥ បន្ទប់ ​​ជា​​ក្តីសង្ឃឹមកុមារ​តំបន់ដាច់ស្រយាល ក្នុងស្រុក​អូរគ្រៀង​សែន​ជ័យ

ព័ត៌មានជាតិ២ ម៉ោង មុន

ធនាគារកណ្តាលកម្ពុជានឹងបន្តសហការជាមួយចិនលើវិស័យហិរញ្ញវត្ថុ

ព័ត៌មានជាតិ២ ម៉ោង មុន

ដើម្បីបង្ហាញការយកចិត្តទុកដាក់បងប្អូនម៉ូស្លីម កម្ពុជានឹងរៀបចំពិធីពិសាអាហារស្រាយបួសខែរ៉ម៉ាឌន

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

​រុស្ស៊ី​ពង្រឹងការទូតយ៉ាងខ្លាំង ក្រោយ​អាមេរិក​​​ផ្សះផ្សាវិញ ប៉ុន្តែដូណាល់ ត្រាំបំបែក​សម្ព័ន្ធ​មិត្ត​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

សម្ព័ន្ធមិត្តអ៊ឺរ៉ុបបង្ហាញ​ជំហរ​នៅ​ជាមួយ​អ៊ុយក្រែនបន្ទាប់ពីជម្លោះជាមួយ​ដូណាល់ ត្រាំ

ព័ត៌មានជាតិ១៦ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

Sokha Hotels

ព័ត៌មានពេញនិយម