Connect with us

ព័ត៌មានជាតិ

លោកឧកញ៉ា ម៉ុង ឫទ្ធី៖ កាលពីដើមមានឡានតិច​ ហើយច្រើន តែឡាន​តូចៗ ​តែពេលនេះឡានធំ​ក៏មានកំណើន ​ឡានតូចរឹតតែមាន​កំណើន!

បានផុស

នៅ

លោកឧកញ៉ា ម៉ុង ឫទ្ធី អ្នកជំនួញផ្នែកកសិកម្មដ៏ល្បីឈ្មោះនៅកម្ពុជា បានបង្ហាញការចាប់អារម្មណ៍ ទៅលើករណីហេតុ​ការណ៍ប៉ះពារ​គ្នា​ រវាងរថយន្តធុន​ធ្ងន់មួយគ្រឿង និងរថយន្ត Toyota Pruis លើស្ពានដែកមួយកន្លែង កាលពី​ពេលថ្មីៗនេះ។  

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈទំព័រហ្វេសប៊ុករបស់ខ្លួនលោកឧកញ៉ា ម៉ុង ឫទ្ធី បានសរសេរសំណេរប្រមាណ៣បន្ទាត់កន្លះ អមជាមួយរូប​ភាព​មួយចំនួន នៅរសៀលថ្ងៃទី១៥ ខែកក្កដានេះថា «កាលពីដើមឡើយមានឡានតិច​ ហើយច្រើនតែឡាន​តូចៗទៀតផង​ តែពេលនេះដោយសារតែស្រុកទេសរីកចំរើន​ ឡានធំ​ក៏មានកំណើន ​ឡានតូចរឹតតែមាន​កំណើន​ ដូច្នេះហើយ​យើងមានតែខិតខំពង្រីកផ្លូវ​ស្ពាន​តាមនេះ​ដែរ​ ដូចរូបភាពដែល​ខ្ញុំតែងតែ ​បាននឹង​កំពុងតែ​អនុវត្តន៍​រាល់ថ្ងៃ​នេះ​អីចឹង​ អ្នក​បើកបរ​ទាំងឡាយ​ដែលតែងតែ​បំពាន ​ទទួល​ខុសត្រូវ​ដោយ​ខ្លួនឯង​ចុះ​»។

គួររំលឹកថា កាលពីថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ២០២១កន្លងទៅនេះ មានហេតុការណ៍ប៉ះពារ​គ្នា ​រវាងរថយន្តធុន​ធ្ងន់មួយគ្រឿង និងរថយន្ត Toyota Pruis លើស្ពានដែកមួយកន្លែងស្ថិត នៅភូមិឫស្សីមួយគុម្ព ឃុំត្រពាំងគ្រញូង ស្រុកត្រាំ​កក់ ខេត្តតាកែវ ។ តាមរយៈរូបភាព​ឃើញ​ថា​ រថយន្ត​ទាំងពីរ​មានការ​កៀរគ្នា​នៅពាក់ណ្តាលស្ពាន បណ្ដាលឲ្យខូចខាត Prius ​យ៉ាង​ដំណំ។ យ៉ាងណាក៏ដោយ ករណីនេះ​មិន​ទាន់​ដឹង​ថា​ភាគី​ណា​ខុស​ ភាគី​ណា​ត្រូវ​នោះទេ។

បើតាមនាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានឲ្យដឹងថា យោងមាត្រា២០ ចំណុចទី៧ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវ គោក នៅលើស្ពានចង្អៀតដែលបើកបរបានតែរថយន្តមួយគ្រឿង យានយន្តធុនធំ ត្រូវទុកសិទ្ធិឲ្យយានយន្តធុនស្រាលទៅមុន។ តែបើក្នុងករណីរថយន្តធុនធំ បានទៅដល់លើស្ពានមុន រថយន្តធុនស្រាលត្រូវឈប់សិន រង់ចាំទាល់តែរថយន្ត ធុនធំឆ្លងផុតស្ពានមុនសិន៕ (ដោយ)៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៥ នាទីutes មុន

យោធាកូរ៉េខាងត្បូងសង្ស័យ​ថា កូរ៉េខាងជើង​​ត្រៀម​បញ្ជូន​ទ័ព​បន្ថែម​ទៅ​រុស្ស៊ី

ព័ត៌មានអន្ដរជាតិ២២ នាទីutes មុន

លោក ត្រាំ៖ អាមេរិក និង​ចិន​អាច​ឈាន​ដល់​កិច្ចព្រមព្រៀង​ពាណិជ្ជកម្មរួម​គ្នា

ព័ត៌មានជាតិ២៦ នាទីutes មុន

អភិបាលខណ្ឌ ៧ មករា ប្រជុំដាក់ផែនការ និងជំរុញមន្ត្រីពាក់ព័ន្ធ បន្តយកចិត្តទុកដាក់បញ្ហាសណ្ដាប់ធ្នាប់ក្នុងមូលដ្ឋាន

ព័ត៌មានជាតិ២៨ នាទីutes មុន

ការប្រកាសទ្រព្យសម្បត្តិ និងបំណុល សម្រេចបានជិត៩៧%ហើយ ខណៈបាំង១សប្ដាហ៍ទៀតនឹងផុតកំណត់  

ព័ត៌មានជាតិ៣១ នាទីutes មុន

ប្រជាពលរដ្ឋជាច្រើនក្នុងខេត្តរតនគិរី ទទួលបានការព្យាបាលជំងឺត្រចៀក ច្រមុះ បំពង់ក និងភ្នែកដោយឥតគិតថ្លៃ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង

ព័ត៌មានជាតិ៤ ម៉ោង មុន

ខេត្តក្រុង​ចំនួន ៤ ​មាន​រាជធានី​ភ្នំពេញ​ សន្ទស្សន៍​គុណភាពខ្យល់​​ពណ៌ក្រហម (ការបំពុល​ខ្លាំង)

ព័ត៌មានជាតិ២២ ម៉ោង មុន

គាំទ្រភ្លូកទឹកភ្លូកដី! សំបុត្រទស្សនាទស្សនីយភាព «ល្ខោនបាមោជ្ជទ័យ» រឿងកុលាបប៉ៃលិន ទាំង ៤ថ្ងៃ លក់អស់ហើយ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

វៀតណាម បំបែក​សម្បុក​​ក្រុម​លាង​លុយ​កខ្វក់​ ក្នុង​ទំហំទឹកប្រាក់ ១,២​ពាន់​លាន​ដុល្លារ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

អាមេរិក ត្រៀមដកទ័ព ២០ ០០០នាក់ចេញពីអឺរ៉ុប, ណាតូកំពុងបារម្ភ

Sokha Hotels

ព័ត៌មានពេញនិយម