Connect with us

ព័ត៌មានជាតិ

សកម្មភាព​បង្កបង្កើនផល​ស្រូវ​រដូវវស្សា​ឆ្នាំ​២០២១ នៅ​ខេត្តសៀមរាប​

បានផុស

នៅ

នៅ​ប្រទេស​កម្ពុជា​យើង គឺ​បាន​បែង​ចែកជា​ពីរ​យ៉ាងច្បាស់ គឺ៦​ខែ​ជា​រដូវប្រាំង និង៦​ខែ​ជារដូវវស្សា។ យោង​តាម​របាយការណ៍​ប្រចាំឆមាស​ទី​១ ឆ្នាំ​២០២១ ​របស់​មន្ទីរ​កសិកម្ម​ រុក្ខាប្រមាញ់ និងនេសាទ​ខេត្ត បាន​ឲ្យ​ដឹង​ថា ក្នុង​រយៈពេល​០៦​ខែ​ដើមឆ្នាំ​២០២១​នេះ ការងារ​បង្កបង្កើនផល​ស្រូវ​រដូវប្រាំង​កន្លងមក បានទទួល​លទ្ធផល​ល្អប្រសើរ ដោយ​ពុំមាន​ផលប៉ះពាល់​អ្វី​ធំដុំ​នោះឡើយ ។

នា​ដើមរដូវ​វស្សាស្ថានភាព​ទឹកភ្លៀង​បាន​ធ្លាក់​មកជា​បន្តបន្ទាប់ បាន​រាយប៉ាយ​ទៅ​សព្វគ្រប់​មូលដ្ឋាន​ក្នុង​ខេត្ត បានធ្វើ​ឲ្យ​ការងារ​បង្កបង្កើនផលបាន​ប្រព្រឹត្ត​យ៉ាង​ល្អ ក្នុង​ការដាំដុះ​ដំណាំ​មាន​សន្ទុះ​ល្បឿន​លឿន​ជាង​បណ្តា​ឆ្នាំកន្លងមក ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាម​របាយការណ៍​សកម្មភាព​ការងារ​បង្កបង្កើនផល​ប្រចាំឆមាស​ទី​១​នេះ គិត​មក​ត្រឹម​ថ្ងៃទី​២១​ ខែ​មិថុនា ស្ថានភាព​ទឹកភ្លៀង​ធ្លាក់​ជា​មធ្យម នៅតាម​បណ្តា​ក្រុង ស្រុក​ទាំង​១២ មាន​៣៣៨,៤៣​មី​លី​ម៉ែត្រ ស្មើនឹង ១៨​ថ្ងៃ និង​ប្រៀបធៀប​ទៅ ឆ្នាំ​២០២០ ក្នុង​រយៈពេល​ដូចគ្នា មាន​កម្ពស់​ទាប​ជាង ១២,៧០​មី​លី​ម៉ែត្រ ។ ចំពោះ​ការងារ​បង្កបង្កើនផល​នៅ​ទូទាំង​ខេត្តសៀមរាប ប្រជាកសិករ​យើង​សម្រេច​ភ្ជួរ​រាស់​ដី​បាន​សរុប ១៨២​ពាន់​៧៥​ហិច​តា ក្នុងនោះ​ភ្ជួរ​ដោយ​គ្រឿងយន្ត​កសិកម្ម បាន​១៨១​ពាន់​៥៧៥​ហិច​តា ការ​ភ្ជួរ​រាស់​ដោយ​គោក្របី​បាន​ចំនួន​៥០០​ហិច​តា។ ក្នុងនោះដែរ​ប្រជាកសិករ​ធ្វើស្រែ​បាន ១៤៨​ពាន់ ៧៤៥​ហិច​តា ស្មើនឹង ៧៨,៤០% នៃ​ផែនការ ១៨១​ពាន់​៥៨៥​ហិច​តា បើ​ធៀប​ទៅ​ឆ្នាំ​២០២០ ក្នុងការ​អនុវត្ត​រយៈ​ពេល​ដូចគ្នា បាន​ច្រើនជាង ១៣​ពាន់​២៣០​ហិច​តា ក្នុងនោះ ដាំ​ស្រូវចម្ការ​បាន ១​ពាន់​៣៩០​ហិច​តា , ពង្រោះ​ស្រូវស្រាល​បាន ២៩​ពាន់​៣២៥​ហិច​តា , ពង្រោះ​ស្រូវកណ្តាល បាន ៨៥​ពាន់​៩៩០​ហិច​តា , ស្រូវធ្ងន់ ២៩​ពាន់​១៧៥​ហិច​តា និង ស្ទូង បាន​៤៥​ហិច​តា និង​ស្រូវ​ឡើង​ទឹក ចំនួន ២​ពាន់​៨៦៥​ហិច​តា ។

ចំពោះ​ដំណាំ​សាកវប្បកម្ម និង​ឧស្សាហកម្ម​រយៈពេល​ខ្លី ដាំ​ដុះ​បាន​សរុប ២៦​ពាន់​៥៩៤​ហិច​តា ស្មើនឹង ៨៨,៩៥% នៃ​ផែនការ ២៩​ពាន់​៨៩៨​ហិច​តា បើ​ធៀប​ទៅ​ឆ្នាំ​កន្លង​ក្នុង​រយៈពេល​អនុវត្ត​ដូចគ្នា​បាន ច្រើនជាង ៧​ពាន់​៦៥៩​ហិច​តា ក្នុងនោះ​មាន ពោតស ៤១៦​ហិច​តា , ដំឡូងជ្វា ២៥០​ហិច​តា , បន្លែ​គ្រប់មុខ ៩៧៦​ហិច​តា , ឪឡឹក​១៩៧​ហិច​តា ,​ម្ទេស ៣០​ហិច​តា ,​ដំឡូង​មី ២២​ពាន់​៨៧៨​ហិច​តា ,​សណ្តែកបាយ ១​ពាន់​៥៤៨​ហិច​តា ,​ល្ង ៥៥ ហិច​តា , អំពៅ ២២៤​ហិច​តា និង ឈូក ២០​ហិច​តា​ផងដែរ ។​

មកដល់ពេលនេះ​ បងប្អូន​ប្រជាកសិករ នៅ​គ្រប់​មូលដ្ឋាន​ទាំងអស់ បាន​កំពុង​ជំរុញ​ការងារ​បង្កបង្កើនផល ឲ្យ​បានបញ្ចប់​ទាន់​រដូវ​ផងដែរ ៕

អត្ថបទ ៖ គឿន​វេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»

ជីវិតកម្សាន្ដ២១ ម៉ោង មុន

អ្នកគាំទ្រតារាចម្រៀងរ៉េប G-Devith និង វណ្ណដា ផ្ទុះការផ្លែផ្កាឌឺដងដាក់គ្នាព្រោះតែរឿងនេះ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ដំណឹងល្អ! រុស្ស៊ី នឹងដាក់លក់ថ្នាំចាក់ព្យាបាលជំងឺមហារីកសឹងគ្រប់ប្រភេទ នៅខែកញ្ញាឆ្នាំនេះ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

លោក ហ្សេលេនស្គី បញ្ចេញ​ប្រតិកម្ម​ជុំវិញ​រឿង​ដែល​អាមេរិក​ផ្អាក​ជំនួយ​រយៈពេល​៩០ថ្ងៃ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

សម្ព័ន្ធមិត្តចាក់ទឹកមិនលិចរបស់រុស្ស៊ី នឹងទទួលបានមីស៊ីលល្បឿនលឿនជាងសំឡេងស៊េរីទំនើប ឆាប់ៗ

Sokha Hotels

ព័ត៌មានពេញនិយម