Connect with us

ព័ត៌មានជាតិ

រដ្ឋបាលខេត្តកំពង់ឆ្នាំងប្រារព្ធពិធីអបអរសា ទរខួបលើកទី​១៤ទិវាអតីតយុទ្ធជនកម្ពុជា

បានផុស

នៅ

នៅព្រឹកថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០២១ រដ្ឋបាលខេត្តកំពង់ឆ្នាំងប្រារព្ធធ្វើពិធីអបអរសាទរខួបលើកទី១៤ទិវាអតីតយុទ្ធ​ជន​កម្ពុជានៅខេត្តកំពង់ឆ្នាំងក្រោមអធិបតីភាព ឯកឧត្តម អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំងដោយមានការចូលរួមពីលោក ថោង ចំរើន ប្រធានមន្ទីរសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទា និងជាអនុប្រធានប្រចាំការ នៃគណៈ​កម្មាធិការសមាគមអតីតយុទ្ធជនខេត្ត និងលោក លោកស្រីថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្តនិងអតីតយុទ្ធជន ចំនួន ៥០នាក់ផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរបាយការណ៍របស់លោក ថោង ចំរើន ប្រធានមន្ទីរសង្គមកិច្ចខេត្តបានបញ្ជាក់ថាៈគិតត្រឹមខែមិថុនា ឆ្នាំ២០២១នេះ សមាជិក សមាគមអតីតយុទ្ធជនកម្ពុជា សរុបមានចំនួន ២៩៧៩នាក់ ក្នុងនោះជនពិការមានចំនួន ៩៩៨នាក់ និវត្តន៍ជនមានចំនួន ៨១៥ នាក់ ជនបាត់បង់សមត្ថភាពមានចំនួន ៥២នាក់ ជនពលីមានចំនួន ៩៤ ៩នាក់ និងជនមរណភាពមានចំនួន ១៦៦នាក់។

មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនៅ ឯកឧត្តម អម សុភា អភិបាលរងខេត្តបានមាន ប្រសាសន៍ថាៈ ការប្រារព្ធខួបលើកទី១៤ទិវាអតីតយុទ្ធជនកម្ពុជានាពេលនេះគឺដើម្បីរំលឹកគុណបងប្អូនអតីតយុទ្ធជនដែលបានប្រឹងប្រែងតស៊ូលះបង់សាច់ស្រស់ ឈាមស្រស់ក្នុងបុព្វហេតុការពារទឹកដីជូនជាតិមាតុភូមិទទូលបានសុខសន្តិភាពរហូតបច្ចុប្បន្ននេះ។

ពលិកម្មប្រកប ដោយស្មារតីស្នេហាជាតិរបស់អតីតយុទ្ធជនកម្ពុជានិងប្រជាពលរដ្ឋយើងនៅគ្រប់ដំណាក់កាលប្រវត្តិសាស្រ្ដគឺបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងកិច្ចការការពារបូរណភាពទឹកដីការកសាងសុខសន្តិភាពនិងស្ថិរភាពសង្គមសម្រាប់ព្រះរាជា ណាចក្រកម្ពុជាសំដៅធានាអោយមានសន្តិភាពនិងការអភិវឌ្ឍសេដ្ធកិច្ចនិងសង្គមដើម្បីឧត្តមប្រយោ​ជ​ន៍សម្រាប់ជាតិមាតុភូមិនិងប្រជាជនកម្ពុជា។

ឯកឧត្តម អម សុភា បានមានប្រសាសន៍បន្តថាបច្ចុប្បន្នក្រោមការដឹកនាំរបស់សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានធ្វើអោយអតីតយុទ្ធជន និងក្រុមគ្រួសារអតីតយុទ្ធជនត្រូវបានធ្វើបច្ចុប្បន្នភាពនិងគ្រប់គ្រងតាមប្រព័ន្ធទិន្នន័យព័ត៌មានវិទ្យាដើម្បីធានាសុវត្ថិ​ភាពក្នុងការបើករបប​សន្តិសុខសង្គមប្រចាំខែដែលបានអនុវត្តជាមួយធនាគារដៃគូរនៅទូទាំង២៥រាជធានីខេត្ត រាជរដ្ឋា ភិបាលបានផ្តល់ជូនប័ណ្ណថែទាំសុខភាព ( ប.ស.ស.) ជូនជនពិការ និវត្តន៍ជន និងជនបាត់បង់សមត្ថភាពការងារ និងប័ណ្ណមូលនិធិសមធម៌សុខាភិបាលជូនអ្នកកាន់សៀវភៅរបស់គ្រួសារពលីនិងគ្រួសារជនមរណ: ជាអតីតយុទ្ធជនដើម្បីទៅពិនិត្យនិងព្យាបាលជំងឺនៅតាមមន្ទីរពេទ្យដែលបានចុះកិច្ចសន្យាជាមួយ (ប.ស.ស) ដោយមិនបាច់បង់ប្រាក់។

ឯកឧត្តម អម សុភា ក៏បានអំពាវនាវដល់បងប្អូនអតីតយុទ្ធជនកម្ពុជាត្រូវចូមរួមអនុវត្តនូវវិធានការការពារអោយបានមុឺងម៉ាត់របស់ក្រសួងសុខា ភិបាល និងអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិ បាល៣ការពារនិង ៣កុំអោយបានជាប់ជាប្រចាំដើម្បីជៀសផុតពីជំងឺកូវីដ១៩ដ៏កាចសាហាវនេះ ។

ក្នុងពិធីនេះដែរ ឯកឧត្តមក៏បាននាំយកអំណោយរបស់រាជរដ្ឋាភិបាលតាមរយៈមន្ទីរសង្គមកិច្ចខេត្តកំពង់ឆ្នាំងឧបត្ថម្ភដល់អតីតយុទ្ធជនចំនួន៥០នាក់ ដោយក្នុងម្នាក់ៗទទូលអង្ករចំនួន២៥ គ.ក្រ គុយទាវ០២ប្រអប់ ទឹកត្រី០១យួរ ត្រីខ ១០​កំប៉ុង ប៊ីចេង០១កញ្ចប់ និងថវិកា២មុឺនរៀលផងដែរ៕ អត្ថបទ៖ ឈៀង ថារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ នាទីute មុន

សមាជិក ប.ស.ស ធ្លាក់ខ្លួនឈឺ ឬ ជួបគ្រោះថ្នាក់ផ្សេងៗ សម្រាកព្យាបាល ៨ ថ្ងៃ ឡើងទៅ នឹងទទួលបានប្រាក់បំណាច់ប្រចាំថ្ងៃ ៧០%

ព័ត៌មានអន្ដរជាតិ៩ នាទីutes មុន

ហេតុអ្វី Trump ជាប្រធានាធិបតីអាមេរិកទី៤៧ ប៉ុន្តែ JD Vance ជាអនុប្រធានាធិបតីទី៥០ ទៅវិញ?

បច្ចេកវិទ្យា១០ នាទីutes មុន

ក្រសួងអប់រំ ត្រៀមរៀបចំសន្និសីទ និងពិព័រណ៍បច្ចេកវិទ្យាអប់រំលើកទី១ និងធំបំផុតនៅកម្ពុជានាខែក្រោយ

ព័ត៌មានជាតិ១៨ នាទីutes មុន

អភិបាលខេត្តកំពង់ចាម មានគម្រោងសាងសង់សារមន្ទីរវប្បធម៌ ដើម្បីរក្សាទុកវត្ថុបុរាណ្យ

ព័ត៌មានជាតិ២២ នាទីutes មុន

អ្នកវិភាគ៖ ក្រុមប្រឆាំងនៅក្រៅប្រទេស គប្បីជួយស្វែងរកទីផ្សារសម្រាប់កសិផល ជាជាងអង្គុយតែរិះគន់

Sokha Hotels

ព័ត៌មានពេញនិយម