Connect with us

ព័ត៌មានជាតិ

ជំនន់​ទឹកភ្លៀង​ កំពុង​វាយលុក​ចូល​ឃុំ​ចំនួន​៤ ក្នុងស្រុក​ភ្នំព្រឹក​

បានផុស

នៅ

​ផ្លូវថ្នល់ ផលដំណាំ និង​ផ្ទះ​ប្រជាពលរដ្ឋ​ជាច្រើន​ខ្នង​ ត្រូវ​បាន​លិចលង់​ដោយសារ​ជំនន់​ទឹកភ្លៀង ដែល​តម្រូវ​ឲ្យ​ខាង​អាជ្ញាធរ​ចុះជួយ​ភ្លាមៗ​ដើម្បី​រក​កន្លែង​សុវត្ថិភាព​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ភ្លៀង​ធ្លាក់​ប៉ុន្មាន​ថ្ងៃ​ជាប់ៗ​គ្នា បាន​បង្ក​ជា​ជំនន់​ទឹកភ្លៀង លិច​ផ្លូវថ្នល់ ផ្ទះសម្បែង​ប្រជាពលរដ្ឋ និង ផលដំណាំ​អស់​ជា​ច្រើន នៅ​ឃុំ​ចំនួន​៤ ក្នុងស្រុក​ភ្នំព្រឹក​ខេត្តបាត់ដំបង ក្នុងនោះ​មាន​ ឃុំពេជ្រ​ចិន្តា ឃុំ​ភ្នំព្រឹក ឃុំ​បារាំង​ធ្លាក់ និង​ឃុំ​បួរ។​

​លោក នូវ រិទ្ធី អភិបាលរង​ស្រុក​ភ្នំព្រឹក​មានប្រសាសន៍​ឲ្យ​ដឹងថា​ ទឹកភ្លៀង​ចាប់ផ្តើម​ធ្លាក់​ខ្លាំង ចាប់ពី​យប់​ថ្ងៃទី​១៤ ដល់​ថ្ងៃទី​១៥ កក្កដា ដោ​យបាន​ប៉ះពាល់​៤​ឃុំ​ខាងលើ ក្នុងនោះ​ឃុំ​បួរ​រងគ្រោះ​ធ្ងន់​ជាងគេ​។ លោក​អភិបាល​រង​ស្រុក​ខាងលើ​បញ្ជាក់​ថា​ភ្លាមៗ អាជ្ញាធរ​ស្រុក​ដឹកនាំ​ដោយ​លោក សុង សុភ័ក្ត្រ​ អភិបាល​ស្រុក​ភ្នំព្រឹក បាន​ចុះ​អន្តរាគមន៍​ភ្លាមៗ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ ដែល​រងគ្រោះដោយ​ជំនន់ទឹកភ្លៀងនេះ ដោយ​ជួយសង្គ្រោះ​កន្លែង​ដែល​ផ្ទះ​ប្រជាពលរដ្ឋ​ជន់​លិច​ខ្លាំង បាន​បញ្ជូន​ពួកគាត់​មកកាន់​ទីទួល​សុវត្ថិភាព និង ផ្តល់​អំណោយ​សង្គ្រោះ​ជាដើម ប៉ុន្តែ​មិនមាន​ប៉ះពាល់​ដល់​ជីវិត​មនុស្ស​ឡើយ​៕

អត្ថបទ៖ សោ និយម​រ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ៩ ម៉ោង មុន

លោក ឃួង ស្រេង ៖ សិទ្ធិមនុស្ស ត្រូវ​បាន​សម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនប្រជាជនកម្ពុជាតាំងពីឆ្នាំ១៩៧៩មកម្ល៉េះ

ព័ត៌មានជាតិ១០ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

ព័ត៌មានជាតិ១១ ម៉ោង មុន

មីនតោន ដែលអ្នកកាសែតដោះដឹកតាមម៉ូតូឱ្យប៉ូលិស ត្រូវបានស៊ីម៉ាក់ចុះទៅយក÷ មេស៊ីម៉ាក់ ប្រាប់ឱ្យរាយការណ៍ពីបញ្ហាគ្រាប់មិនទាន់ផ្ទុះជាជាងដោះដោយខ្លួនឯង

នយោបាយ១២ ម៉ោង មុន

សម្តេចធិបតី ឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ជួយស្រាយបញ្ហាដែលខ្មែរនៅក្រៅប្រទេសជួបប្រទះ

Sokha Hotels

ព័ត៌មានពេញនិយម