Connect with us

ព័ត៌មានជាតិ

បន្លំខ្លួនក្នុងរថយន្តសង្គ្រោះដឹកអ្នកជំងឺកូវីដ តម្រួតថៃចាប់បានពលករខ្មែរជាង១០នាក់

បានផុស

នៅ

​ពក​លករ​ខ្មែរ​ប្រមាណ​ជាង១០នាក់ រួម​ជាមួយរថយន្ត​ចំនួន២គ្រឿង ក្នុងនោះ១គ្រឿង ជា​រថយន្ត​សង្គ្រោះ​បន្ទាន់ ត្រូវបាន​ក្រុម​តម្រួត​ប្រចាំខេត្ត​ច័ន្ទ​បុរី ស្ទាក់​ចាប់បាន បន្ទាប់ពី​មានការ​សង្ស័យថា នៅក្នុង​រថយន្ត​សង្គ្រោះបន្ទាន់​នោះ​ មិនមែនជា​អ្នកជំងឺ​កូ​វីដ​-១៩ ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការឃាត់​រថយន្ត​ទាំង​២​គ្រឿង​នេះ បានធ្វើ​ឡើង​កាលពី​ល្ងាច​ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ ត្រង់ចំណុច​ភូមិ​៤ឃុំ​ទេព​និ​មិត្រ ស្រុក​ពោង​ណាំ​រ៉​ន ខេត្ត​ច័ន្ទ​បុរី ប្រទេស​ថៃ ដែល​រថយន្ត​ទាំង​២​គ្រឿង​នេះ គឺ​ទី​១ ជា​ប្រភេទ​រថយន្ត​សង្គ្រោះបន្ទាន់ ដោយ​អ្នកបើក​បរមាន​ស្លៀកពាក់​ឯកសណ្ឋាន​ជា​គ្រូពេទ្យ​ដើរ​យក​សំណាក ព្រមទាំង​បាន​បើកភ្លើង​ស៊ី​រ៉ែ​ន​តាមផ្លូវ​រហូត។ ដោយឡែក១គ្រឿង​ទៀត គឺជា​រថយន្ត​នីសាន់ ដឹក​សម្ភារៈ​តាម​ក្រោយ។​

បន្ទាប់ពី​មានការ​សង្ស័យ​សមត្ថកិច្ច​ថៃ​បាន​ឃាត់​ដើម្បី​សុំ​ត្រួតពិនិត្យ ជា​លទ្ធផល​នៅក្នុង​រថយន្តសង្គ្រោះ​បន្ទាន់គេឃើញ​មាន​ពលករ​ខ្មែរ​សរុប​ចំនួន១៤នាក់ មនុស្ស​ធំ៩នាក់ និង​ក្មេង៥នាក់ ដោយ​អ្នកបើកបរ​រថយន្ត​ទាំង២គ្រឿង គឺជា​ជនជាតិ​ថៃ​ចំនួន៣នាក់ ។​

ជនជាតិ​ថៃ​ទាំង​នោះបាន​សារភាពថា ពួកគេ​ស៊ី​ឈ្នួល​ដឹក​ចេញពី​ខេត្ត ណុន​ថៈ​បុរី ឆ្ពោះទៅកាន់​ខេត្ត​ច័ន្ទ​បុរី​ក្នុងតម្លៃ​សរុប ២៥,០០០ បាត ដើម្បីអោយ​ពួកគាត់​ឆ្លងដែន​តាម​ច្រក​បាន​ឡែ​ន​ ចូលទៅ​កាន់​ប្រទេស​កម្ពុជា​វិញ ប៉ុន្តែ​ដោយសារតែ​ខេត្ត ណុន​ថៈ​បុរី គឺជា​តំបន់​ក្រហម ទើប​សមត្ថកិច្ច​ថៃ ចាត់​អោយ​ក្រុមគ្រូពេទ្យ​ចុះ​ពិនិត្យ​សំណាក​ទៅលើ​ពលករ​ទាំង១៤នាក់ ជា​លទ្ធផលមាន​៥​នាក់ មាន​វិជ្ជមានកូ​វីដ​-១៩ ហើយបច្ចុប្បន្ន នេះត្រូវបាន​ដាក់អោយ​ក្រុមគ្រូពេទ្យ​ព្យាបាល និង​ឃុំខ្លួន​ដើម្បី​ធ្វើ​ច​ត្តា​ឡី​ស័ក​ ដោយឡែក​ជនជាតិ​ថៃទាំង ៣នាក់ ត្រូវបាន​បញ្ជូនទៅ​តុលាការ ៕

អត្ថបទ ៖ សោ និយម​រ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១២ ម៉ោង មុន

Update! ដុំដែក​៣ដុំ​ដែល​ធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់​ឧកញ៉ា​ម្នាក់

ព័ត៌មានជាតិ១៤ ម៉ោង មុន

សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា  

សន្តិសុខសង្គម១៦ ម៉ោង មុន

ដុំដែកធ្លាក់លើផ្ទះពលរដ្ឋខូចខាត៣ខ្នង ខណៈ​ម្ចាស់ផ្ទះស្នើឲ្យអាជ្ញាធររកប្រភពដើម្បីទទួលខុសត្រូវ

ចរាចរណ៍២៤ ម៉ោង មុន

ផ្លូវ ៦០ ម៉ែត្រ ទៀតហើយ! ស្ត្រីម្នាក់ ត្រូវរថយន្តស៊េរីទំនើបបុកពីក្រោយរបួសធ្ងន់

អាវុធហត្ថខេត្តតាកែវ
សន្តិសុខសង្គម១៧ ម៉ោង មុន

អាវុធហត្ថខេត្តតាកែវ គ្រោងសាងសង់អគារបញ្ជាការ​ដ្ឋានថ្មី​ ដើម្បីបំពេញតម្រូវការការងារ

Sokha Hotels

ព័ត៌មានពេញនិយម