Connect with us

ព័ត៌មានជាតិ

មន្រ្តីជាន់ខ្ពស់គ.ជ.ប៖ ការលើកឡើងរបស់ក្រុមអង្គការសង្គមស៊ីវិល​ ជាការនិយាយទៅតាមអារម្មណ៍

បានផុស

នៅ

ថ្មីៗនេះ មានក្រុមអង្គការសង្គមស៊ីវិលមួយចំនួន ដែលមិនសូវលឺឈ្មោះ និងមិនដែលឃើញមានសកម្មភាពនៅក្នុងសង្គម ដើម្បីជាប្រយោជន៏ដល់ប្រជាពលរដ្ឋនោះ បានចេញមកធ្វើសេចក្តីថ្លែងការណ៍ទាមទារឲ្យការក្រុមប្រឹក្សា ឃុំ សង្កាត់ នៅឆ្នាំ២០២២ ខាងមុខនោះ ធានាបាននូវភាពត្រឹមត្រូវ យុត្តិធម៌ និងអាចទទួលយកបានពីគ្រប់ភាគីពាក់ព័ន្ធ ដោយលើកពីហេតុផលផ្សេងៗ មិនបានពិនិត្យទៅតាមទិដ្ឋភាពច្បាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានថ្លែងប្រាប់កម្ពុជាថ្មីថា គ.ជ.ប ជាស្ថាប័នដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ ហើយក៏ជាស្ថាប័ន ដែលអនុវត្តច្បាប់ផងដែរ ដូច្នេះក្នុងនាមជាស្ថាប័នអនុវត្តច្បាប់ ប្រសិនបើច្បាប់តំរូវយ៉ាងណា គឺអនុវត្តយ៉ាងនោះហើយ។ លោកថា គ.ជ.ប តែងតែប្រកាន់ខ្ជាប់នូវអព្យាក្រឹត្យភាពរបស់ខ្លួនដោយផ្អែកទៅលើច្បាប់។

បើតាមលោក ហង្ស ពុទ្ធា អ្វីដែល គ.ជ.ប បានធ្វើកន្លងមក ជាពិសេសតួនាទីក្នុងការចាត់ចែងរៀបចំការបោះ​ឆ្នោត​គឺ​គ.ជ.ប បានអនុវត្តយ៉ាងត្រឹមត្រូវ ហើយរាល់លទ្ធផលនៃការបោះឆ្នោត  បើទោះបីជាមានភាពមិនប្រក្រតីតិចតួច ដែលរងការចោទប្រកាន់ពីក្រុមណាមួយនោះក៏ដោយ ប៉ុន្តែក៏ទទួលបានការគាំទ្រមតិភាគច្រើនលើសលប់ ជាពិសេសពីអ្នកបោះ​ឆ្នោត ក៏ដូចជាគណបក្សនយោបាយ ដែលចូលរួមនៅក្នុងការបោះឆ្នោត។

ដោយឡែកពាក់ព័ន្ធដល់សមាសភាពប្រធាន គ.ជ.ប ដែលទើបត្រូវបានជ្រើសរើសកាលពីថ្មីៗនេះ លោក ហង្ស ពុទ្ធា បានអះអាងថា សមាសភាពប្រធាន គ.ជ.ប ធ្វើឡើងដោយផ្អែកទៅលើច្បាប់ជាធរមាន។

លោកថា នៅក្នុងច្បាប់បានចែងអំពីសមាសភាពពីគណបក្សនយោបាយ  ដែលមានអាសនៈនៅក្នុងរដ្ឋសភា ភាគច្រើន និងភាគតិច គឺភាគច្រើនមានកូតា៤ និងភាគតិចមានកូតា៤ និងកូតាមួយទៀត មកពីសង្គមស៊ីវិល ឬមកពីការព្រមព្រៀងគ្នារវាងភាគីទាំងពីរ ដូច្នេះការដែលប្រធាន ឬសមាជិកណាម្នាក់ នៃកូតាគណបក្សមួយសុំលាឈប់ គឺត្រូវបំពេញមកវិញពីខាងកូតាគណបក្សនោះឯង ដូច្នេះ គ.ជ.ប មិនបានធ្វើអ្វី ដែលខុសទៅនឹងច្បាប់ទេ  ហើយការជ្រើសរើសបេក្ខភាពអ្នក​ណាម្នាក់ ក៏មិនមែនជាសមត្ថកិច្ចរបស់ គ.ជ.ប ដែរ គឺគណៈអចិន្ត្រៃយ៍សភាបានរៀបចំចាត់ចែងទៅតាមនីតិវិធី ហើយសភាពេញអង្គបានអនុម័ត។

លោក ហង្ស ពុទ្ធា អះអាងថា បើពិនិត្យទៅលើទិដ្ឋភាពច្បាប់ គឺត្រឹមត្រូវអស់ហើយ ដូច្នេះការដែលក្រុមអង្គការសង្គមស៊ីវិល ដែលលើកឡើងពីកូតានេះ កូតានោះ គឺអត់បានពិនិត្យ  អត់បានផ្ទៀងផ្ទាត់ទៅលើទិដ្ឋភាពច្បាប់ ដោយបានប្រើអារម្មណ៍ខ្លួនឯង ហើយនិយាយ ឬលើកជាសំណើ ប៉ុន្តែ គ.ជ.ប គិតថា អ្វីដែលគ.ជ.បកំពុងធ្វើ គឺស្ថិតនៅលើទិដ្ឋភាពច្បាប់ទាំងស្រុង។

ជាមួយគ្នានោះ លោក ហង្ស ពុទ្ធា អះអាងដែរថា ការបោះឆ្នោតក្រុមប្រឹក្សា ឃុំ សង្កាត់ ដែលគ្រោងនឹងធ្វើឡើងនៅឆ្នាំ​២០២២នោះ មិនបានលើកពេលទេ។ លោកថា កាលបរិច្ឆេទនៃការបោះឆ្នោតក្រុមប្រឹក្សា ឃុំ សង្កាត់ ត្រូវបានកំណត់រួចហើយ តាមច្បាប់ត្រូវកំណត់ដោយរាជរដ្ឋាភិបាល។

លោក ហង្ស ពុទ្ធា បញ្ជាក់ថា ជាការពិតការរីករាលដាលនៃជំងឺកូវីដ១៩ គឺជាការរំខានមួយ ហើយមកដល់ពេលនេះ គ.ជ.ប កំពុងតែគិតថា តើការបោះឆ្នោតនៅក្នុងបរិបទនៃការរីករាលដាលជំងឺកូវីដ១៩ តើគួរត្រូវធ្វើយ៉ាងណា រៀបចំយ៉ាងណា ប៉ុន្តែមកដល់ពេលនេះ មិនទាន់មានគោលការណ៍ណាមួយ ដែលត្រូវលើកពេលនោះទេ។

គួររំលឹកថា កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ ក្រុមអង្គការសង្គមស៊ីវិលចំនួន៦៤ស្ថាប័ន ដែលមិនសូវលឺឈ្មោះ និងមិនដែលឃើញមានសកម្មភាពនៅក្នុងសង្គម ដើម្បីជាប្រយោជន៏ដល់ប្រជាពលរដ្ឋនោះ បានរួមគ្នាចេញសេចក្តីថ្លែងការណ៍មួយ ដោយលើកឡើងនូចំណុចមួយចំនួន ក្នុងនោះក៏មានអនុសាសន៏ផងដែរ៕ អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ចរាចរណ៍១៨ ម៉ោង មុន

តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង

ចរាចរណ៍១៦ ម៉ោង មុន

សមត្ថកិច្ច បានឃាត់ខ្លួនអ្នកបើករថយន្តបុកតារារ៉េបម្នាក់ យកទៅសួរនាំអនុវត្តតាមនីតិវិធី

ជីវិតកម្សាន្ដ១៨ ម៉ោង មុន

អ្នកសិល្បៈ តក់ស្លុត និងសោកស្តាយនូវការបាត់បង់ តារា Rapper RuthKo ជួបគ្រោះថ្នាក់ចរាចរណ៍យប់មិញ

ព័ត៌មានជាតិ៨ ម៉ោង មុន

បិទចរាចរណ៍នៅកំពង់ចម្លងជ្រោយចង្វារ កំពង់ចម្លងអរិយក្សត្រ និងកំណាត់ផ្លូវមួយចំនួន ជុំវិញមហោស្រពកោះពេជ្រ ស្អែកនេះ

ជីវិតកម្សាន្ដ១៣ ម៉ោង មុន

មកដឹងពីជីវិតសិល្បៈត្រួសៗរបស់ Rapper ល្បីឈ្មោះ Ruthko

Sokha Hotels

ព័ត៌មានពេញនិយម