ព័ត៌មានជាតិ
៤ ចំណុច ស្រ្តីកម្មការិនីត្រូវដឹង ពេលសម្រាកកូន នឹងទទួលប្រាក់ឧបត្ថម្ភពិសេសពីរដ្ឋាភិបាល
ភ្នំពេញ៖យោងតាមរបាយការណ៍របស់ការិយាល័យតាវកាលិកនៃបេឡាជាតិសន្តិសុខសង្គម( ប.ស.ស. )បានឱ្យដឹងថាក្នុងខែតុលាឆ្នាំ២០២០នេះ មានស្ត្រីជាកម្មការិនីសម្រាលកូនចំនួន៧២០៦ នាក់នៅទូទាំងប្រទេសបើធៀបទៅនឹងខែកញ្ញាកន្លងទៅឃើញថាមានការកើនឡើង។

របាយការណ៍ដដែលបានបន្តថាក្នុងចំណោមស្ត្រីជាកម្មការិនីសម្រាលកូនចំនួន៧២០៦ នាក់នោះរាជរដ្ឋាភិបាលត្រូវបានបើកផ្តល់ជូនស្ត្រីសម្រាលកូនជាសមាជិក ប.ស.ស. ចំនួន ៧២០៦ នាក់ តាមរយៈបេឡាជាតិសន្តិសុខសង្គម ។
បើតាមប.ស.ស ក្នុងខែកញ្ញាឆ្នាំ២០២០កន្លងទៅមានស្ត្រីជាកម្មការិនីសម្រាលកូនចំនួន៦៤៥២នាក់នៅទូទាំងប្រទេសដោយរាជរដ្ឋាភិបាលបានបើកថវិកាជួនដល់ពួកគេប្រមាណជាង ២.៦ ពាន់លានរៀល។
សម្រាប់សមាជិក ប.ស.ស. ជាកម្មការិនីសម្រាលកូន អាចទទួលបានប្រាក់ឧបត្ថម្ភបន្ថែមរបស់រាជរដ្ឋាភិបាលត្រូវមានលក្ខខណ្ឌដូចខាងក្រោម៖
ទី១. កម្មការិនីជាស្រ្តី ត្រូវអញ្ជើញមកបំពេញបែបបទនៅទីស្នាក់ការ ប.ស.ស ក្នុងរាជធានីខេត្ត ក្នុងអំឡុងពេលយ៉ាងយូរ ៣ខែ មុនសម្រាលកូន។
ទី២. សាមីខ្លួនត្រូវភ្ជាប់មកជាមួយនូវ លិខិតពិនិត្យផ្ទៃពោះដែលបានបញ្ជាក់កាលបរិច្ឆេទត្រូវសម្រាល(អេកូ) ប័ណ្ណសមាជិក ប.ស.ស. ឬប័ណ្ណមូលនិធិសមធម៌សុខាភិបាល អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងលេខទូរស័ព្ទច្បាស់លាស់របស់សាមីខ្លួន ដែលអាចទំនាក់ទំនងបាន។
ទី៣. ករណីសាមីខ្លួនមិនបានមកបំពេញបែបបទនៅ ប.ស.ស. ក្នុងអំឡុងពេលខាងលើ សាមីជន ឬអ្នកតំណាង ត្រូវជូនដំណឹងជាបន្ទាន់មកកាន់ ប.ស.ស. យ៉ាងយូរបំផុត ១(មួយ)ខែ ក្រោយថ្ងៃសម្រាលកូន។
ទី៤. សាមីខ្លួន ឬសាច់ញ្ញាតិត្រូវជូនដំណឹងមក ប.ស.ស. តាមលេខទូរស័ព្ទទំនាក់ទំនងបន្ទាន់ ១២៨៦ ពេលដែលសម្រាកក្នុងមូលដ្ឋានសុខាភិបាល (មន្ទីរពេទ្យ) ដែលគ្មានភ្នាក់ងារ ប.ស.ស.។ ចំពោះសុពលភាពនៃការដាក់ឯកសារសម្រាប់ប្រាក់ឧបត្ថម្ភបន្ថែមរបស់រាជរដ្ឋាភិបាលមាន រយៈពេលយ៉ាងយូរបំផុតត្រឹមតែ ៣០ថ្ងៃ ឬមួយខែ។
រាជរដ្ឋាភិបាលកម្ពុជាបានដាក់ឱ្យអនុវត្តផ្តល់គោលរបបប្រាក់ឧបត្ថម្ភបន្ថែមជូនដល់កម្មការិនី និងបុគ្គលិកជាស្រ្តីសម្រាលកូន ទាំងក្នុង និងក្រៅប្រព័ន្ធទាំងអស់ដូចខាងក្រោម៖
សម្រាលបានកូន១ ទទួលបានប្រាក់ឧបត្ថម្ភចំនួន ៤០ម៉ឺនរៀល សម្រាលបានកូនភ្លោះ២ ទទួលបានប្រាក់ឧបត្ថម្ភចំនួន ៨០ម៉ឺនរៀលនិងសម្រាលបានកូនភ្លោះ៣ ទទួលបានប្រាក់ឧបត្ថម្ភចំនួន ១២០ម៉ឺនរៀល។ អ្វីដែលពិសេសជាងនេះទៅទៀត កូនភ្លោះទាំង៣ គឺជាកូនរបស់សម្តេចតេជោ និងទទួលបានប្រាក់ឧបត្ថម្ភដោយផ្ទាល់ពីសម្តេចតេជោ ចំនួន ៥លានរៀល។
បើតាមប.ស.ស កម្មការិនីជាស្ត្រីសម្រាលកូនក៏នឹងទទួលបានប្រាក់បំណាច់៧០ភាគរយ នៃប្រាក់ឈ្នូលមធ្យមជាប់ភាគទានប្រចាំខៃ ពី ប.ស.ស ប្រសិនបើថៅកែរបស់ពួកគាត់បានប្រកាសភាគទានមកក្នុង ប.ស.ស បានយ៉ាងតិចចំនួន ៩ខែក្នុងរយៈពេល១២ខែចុងក្រោយគិតមកត្រឹមខែដែលបានសម្រាលកូន៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ