Connect with us

ព័ត៌មានជាតិ

ទូតកម្ពុជានៅជប៉ុន អំពាវនាវឱ្យពលរដ្ឋខ្មែរមានការប្រយ័ត្នខ្ពស់ ចំពោះមេរោគកូវីដ១៩ ប្រភេទថ្មី Delta

បានផុស

នៅ

ភ្នំពេញ៖ ស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរដែលកំពុងស្នាក់នៅប្រកបការងារ និងសិក្សារៀនសូត្រនៅប្រទេសជប៉ុន ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះមេរោគកូវីដ១៩ បំប្លែងខ្លួនប្រភេទថ្មី Delta។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការអំពាវនាវនេះធ្វើឡើង ស្របទៅនឹងអង្គការសុខភាពពិភពលោក (WHO) បានប្រកាសថា គិតត្រឹមពេលនេះវីរុស COVID-19 បម្លែងថ្មី Delta កំពុងបង្ករការរាតត្បាតខ្លាំង  ដែលត្រូវបានរកឃើញនៅក្នុងប្រទេសនិងដែនដីចំនួន ១១១​ហើយ ដោយវានឹងក្លាយជាវីរុសដែលរាតត្បាតធ្ងន់ធ្ងរ ពាសពេញពិភពលោកតែម្តង នៅប៉ុន្មានខែខាងមុខទៀតប៉ុណ្ណោះ។

យោងតាមសេចក្តីជួនដំណឹងរបស់ស្ថានទួតបានឱ្យដឹងថា ក្នុងនោះស្ថានទូតក៏​ណែនាំបងប្អូន កាត់បន្ថយជាអតិបរមាក្នុងការធ្វើដំណើរ រួមទាំងការធ្វើដំណើរត្រឡប់ទៅប្រទេសវិញក្នុងអំឡុងពេលនេះ ប្រសិនបើពុំមានការចាំបាច់ព្រោះអាចមាន​ហានិភ័យខ្ពស់អំឡុងពេលធ្វើដំណើរ។

ស្ថានទូតក៏សំណូមពរពលរដ្ឋខ្មែរ មេត្តាសហការ និងប្រតិបត្តិតាមការអំពាវនាវរបស់អាជ្ញាធរមានសមត្ថកិច្ចជប៉ុន និងកម្ពុជា និងបង្កើនស្មារតីប្រុងប្រយ័ត្នខ្ពស់ជាប់ជានិច្ច និងសូមថែរក្សាសុខភាព ប្រកាន់ខ្ជាប់នូវអនាម័យល្អ ពាក់ម៉ាសជាប្រចាំ ចៀសវាសការជួបជុំគ្នាច្រើន រក្សាគម្លាតពេលមានការជួបជុំគ្នាច្រើន៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម