Connect with us

ព័ត៌មានជាតិ

អភិបាលខេត្ត​កំពង់ចាម ចុះសំណេះសំណា និងបើក​ការចាក់​វ៉ាក់សាំង​កូ​វីដ​ ជូន​ពលរដ្ឋ​នៅ​ស្រុក​ចំការលើ​

បានផុស

នៅ

​​ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម នៅ​ព្រឹក​ថ្ងៃទី​១៥ ខែ​កក្កដា ឆ្នាំ​២០២១ បាន​ចុះ​ជួប​សំណេះសំណាល និង​បើក​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​១៩ ជូន​ប្រជាពលរដ្ឋ ​ដែល​បាន​ស្ម័គ្រចិត្ត​ចាក់​វ៉ាក់សាំង​នៅ​ស្រុក​ចំការលើ​ចាប់ពី​អាយុ ១៨ ឆ្នាំ​ឡើង ប្រមាណ​ជាង ៤​ម៉ឺន​នាក់ ដោយ​ឥតគិតថ្លៃ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធី​នេះ​ប្រារព្ធ​ឡើង​នៅ​បរិវេណ​មន្ទីរពេទ្យបង្អែក​ស្រុក​ចំការលើ ដោយមាន​ការចូលរួម​ពី​ឯកឧត្តម​អភិបាលរង​ខេត្ត​, ថ្នាក់ដឹកនាំ​មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត​, អាជ្ញាធរ​ស្រុក និង​មន្ត្រី​ពាក់ព័ន្ធ​មួយចំនួន​។​

​គូសបញ្ជាក់ថា ក្នុង​យុទ្ធនា កា​ការ​ជំហាន ៣ នៃ​ការផ្តល់​ការចាក់វ៉ាក់សាំងការពារ​ជំងឺកូវីដ១៩ ដោយ​ឥតគិតថ្លៃ​ជូន​ប្រជាពលរដ្ឋ​ ដែល​ស្ម័គ្រចិត្ត​ចាក់​វ៉ាក់សាំង ចាប់ពី​អាយុ​១៨​ឆ្នាំ​ឡើង​ទៅ​ គឺ​បាន​ប្រារព្ធ​ធ្វើឡើង​ព្រម​គ្នា​នៅ​តាម​បណ្តា​ស្រុក​ចំនួន៤ផ្សេងទៀត​រួមមាន​៖ ស្រុក​ស្ទឹងត្រង់ ស្រុក​កងមាស ស្រុក​ស្រី​សន្ធរ និង​ស្រុក​កោះសូទិន លើ​ផែនការ​គ្រោង​របស់​រដ្ឋ​របាល​ខេត្តកំពង់ចាម ក្នុង​ជំហាន​៣ នឹងធ្វើ​ការចាក់​ជូន​ដល់​ប្រជាពលរដ្ឋ​ប្រមាណ​ជា​៤០​ម៉ឺ​ន​នាក់​៕

អត្ថបទ៖ ហុង ម៉េង​ហៀ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៩ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ១០ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ១០ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ១២ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម