Connect with us

ព័ត៌មានជាតិ

ត្រឹម​រយៈ​ពេល​បី​ថ្ងៃ ខេត្ត​ត្បូងឃ្មុំ ចាក់​វ៉ាក់សាំង​ជំងឺ​កូ​វីដ ជូន​ពលរដ្ឋ​នៅ​តំបន់​ហានិភ័យ បានជិត​២​ម៉ឺននាក់

បានផុស

នៅ

ក្រោយពី​បិទ​បញ្ចប់​ការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​១៩ នៅ​មូលដ្ឋាន​ក្រុង​សួង សម្រាប់​ដូ​ស​ទី​១​មក អាជ្ញាធរខេត្ត​ត្បូងឃ្មុំ​បាន​បន្ត​ចុះ​ផ្តល់​វ៉ាក់សាំង​ នៅ​តំបន់​ហានិភ័យ​ចំនួន​បី​ស្រុក​ទៀត ក្នុង​មានស្រុក​តំបែរ ស្រុក​ក្រូចឆ្មារ និង​ស្រុក​មេមត់​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក​វេជ្ជបណ្ឌិត កែវ វណ្ណៈ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​ត្បូងឃ្មុំ បាន​ឲ្យ​ដឹងថា តាម​ផែនការ​របស់​មន្ទីរ​សុខាភិបាល ក៏​ដូច​រដ្ឋបាលខេត្ត​ត្បូងឃ្មុំ​បាន​បន្ត ចុះ​ផ្តល់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​១៩ នៅ​ស្រុក​គោលដៅ​ចំនួន​បី​ទៀត ដែល​កំពុង​ប្រឈម​ហានិភ័យ​ខ្លាំង និង​រកឃើញ​អ្នក​វិជ្ជមាន​កូ​វីដ​១៩​ជា​បន្តបន្ទាប់​ផងដែរ​។ លោក​ប្រធាន​មន្ទីរ បាន​បន្ថែមទៀតថា ក្រោយ​បាន​បិទ​បញ្ចប់​ការផ្តល់​វ៉ាក់សាំង​ដូ​ស​ទី​១​ សម្រាប់​ពលរដ្ឋ​នៅ​ក្រុង​សួង​រួចមក រដ្ឋបាល​សាលាខេត្ត​ត្បូងឃ្មុំ បានចាប់ផ្តើម​ពីថ្ងៃ​ទី​១២ ខែ​កក្ត​ដា​នេះ ដើម្បី​បន្ត​ចាក់​វ៉ាក់សាំង ជូន​ប្រជាពលរដ្ឋ​នៅ​បណ្តា​ស្រុក​បី​ទៀត ក្នុងនោះ​រួមមាន ស្រុក​តំបែរ ស្រុក​ក្រូចឆ្មារ និង​ស្រុក​មេមត់ ដោយ​បែង​ចែក​ចេញ​៩​ទីតាំង​សម្រាប់​ ក្រុមគ្រូពេទ្យ​ធ្វើ​សកម្មភាព​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​១៩​នេះ ​ជូន​ពលរដ្ឋ​ចាប់ពី​អាយុ​១៨​ឆ្នាំ​ឡើងទៅ​។​

​សូម​ជម្រាបជូន​ថា ក្នុងភូមិ​សាស្ត្រ​ខេត្ត​ត្បូងឃ្មុំ នៅតែ​បន្ត​រកឃើញ​អ្នក​វិជ្ជមាន​កូ​វីដ​១៩​ជា​បន្តបន្ទាប់ ពុំ​អន់ថយ​ឡើយ ដោយ​គិត​ត្រឹម​ថ្ងៃទី​១៤ ខែ​កក្ត​ដា​នេះ រកឃើញ​ករណី​អ្នក​វិជ្ជមាន​កូ​វីដ​១៩​ ចំនួន​១៤៦៩​នាក់ ក្នុង​នោះដែរ មាន​អ្នក​ជំងឺ​ជាសះស្បើយ ចំនួន​៧៧៧​នាក់ អ្នក​ជំងឺ​កំពុង​សម្រាក​ព្យាបាល​ចំនួន​៦៦៨​នាក់ និង​មាន​ករណី​ស្លាប់​ដោយសារ​ជំងឺ​កូ​វីដ​១៩​ចំនួន​២០​នាក់​។ ដោយឡែក រយៈពេល​២​ថ្ងៃ​កន្លងទៅនេះ ក្នុង​យុទ្ធនា​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​១៩ ក្នុងស្រុក​ចំនួន​បី​នេះ មាន​ប្រជាពលរដ្ឋ​ដែល​ស្ម័គ្រចិត្ត ទៅ​ទ​ទូល​វ៉ាក់សាំង​ពី​រាជរដ្ឋាភិបាល ដោយ​ឥតគិតថ្លៃ មាន​ចំនួន​ប្រមាណ​១៦៨០០​នាក់​៕

អត្ថបទ៖ ហុង ម៉េង​ហៀ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣៦ នាទីutes មុន

ឥណ្ឌូណេស៊ី​ និង​កាណាដា​ គ្រោងគ្នា​​​ទម្លាក់របាំងពាណិជ្ជកម្មសំខាន់ៗ​ ចាប់ពី​ឆ្នាំ​​ ២០២៦

ព័ត៌មានជាតិ៣៨ នាទីutes មុន

អាជ្ញាធរស្រុកសេសាន សាងសង់ផ្លូវបន្ថែមនៅឃុំស្រែគរ ដើម្បីយកឃុំនេះធ្វើជាគំរូមុនគេ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​ការទទូចចូលណាតូរបស់​អ៊ុយក្រែន មិន​អាច​សម្រេច​ឡើយ ដោយសារ «Consensus»

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ម៉ាឡេស៊ីជំរុញ​ឱ្យ​ក្រុមហ៊ុនចិន​ កុំប្រើ​ប្រទេសខ្លួន ដើម្បី​គេច​ពន្ធ​របស់​អាមេរិក​

ព័ត៌មានជាតិ១ ម៉ោង មុន

ច្បាប់ថវិកាជាតិឆ្នាំ២០២៥ ចូលដល់ដៃព្រឹទ្ធសភាដោយប្រគល់ឱ្យគណៈកម្មការជំនាញពិនិត្យសិក្សា

ព័ត៌មានជាតិ៩ ម៉ោង មុន

ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន

សន្តិសុខសង្គម៨ ម៉ោង មុន

ថ្នាក់ដឹកនាំវត្ត និងមន្ត្រីធម្មការខណ្ឌ ចាត់វិធានការលើព្រះសង្ឃមួយអង្គក្រោយបែកធ្លាយវីដេអូអង្គុយសារសងជាមួយនារីម្នាក់

ជីវិតកម្សាន្ដ៥ ម៉ោង មុន

Jonathan អ្នកដឹកនាំសម្ដែងបានកែរប្លង់មួយចំនួន នឹងធ្វើការបកស្រាយ បីចំណុចធំក្នុងMVបទ”សែកមន្ត”

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

អាមេរិក បញ្ជាក់​ថា​នឹង​មិនប្រគល់​អាវុធ​នុយក្លេអ៊ែរឲ្យ​ទៅ​អ៊ុយក្រែនវិញ​ទេ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ភ្ញាក់ផ្អើលជាថ្មី! ក្រុមហ៊ូធី បាញ់មីស៊ីលល្បឿនលឿនជាងសំឡេង វាយប្រហារអ៊ីស្រាអែល

Sokha Hotels

ព័ត៌មានពេញនិយម