Connect with us

ព័ត៌មានជាតិ

ថ្នាក់ដឹកនាំ​ និងមន្ត្រីរាជការចេញ ចូលបំពេញការងារនៅក្រសួងទេសចរណ៍ ត្រូវធ្វើតេស្តរហ័សរកកូវីដ-១៩

បានផុស

នៅ

​​ចាប់ពី​ថ្ងៃទី​១៩​ ខែកក្កដា ​ឆ្នាំ២០២១​ តទៅ ​ថ្នាក់ដឹកនាំ មន្ត្រីរាជការ​ និង​មន្ត្រី​ជាប់កិច្ចសន្យា​ដែល​ចេញចូល​បំពេញការងារ​នៅ​ក្រសួង​ទេសចរណ៍​ ត្រូវធ្វើ​តេស្ត​រហ័ស​ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩​។​

យោងតាម​សេចក្តីជូនដំណឹង​របស់​ក្រសួងទេសចរណ៍ ​ចុះ​ថ្ងៃទី​១៥ ខែ​កក្កដា​ នេះ ​បានឱ្យដឹងថា​ អនុវត្តតាម​អនុសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន ​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ក្នុងការ​ចូលរួម​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូវីដ-១៩ ​ក្នុង​បរិបទ​នៃ​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ​ ក្រសួងទេសចរណ៍​នឹង​អនុវត្ត​ការធ្វើតេស្ត​រហ័សរ​កកូ​វីដ​១៩ ​ចាប់ពី​ថ្ងៃទី​១៩​ ខែកក្កដា​ ឆ្នាំ​២០២១​តទៅ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួង​បាន​ណែនាំ​ថា​ មុននឹង​ចូល​បំពេញការងារ​នៅតាម​អង្គភាព ​ថ្នាក់ដឹកនាំ​មន្ត្រីរាជការ និង​មន្ត្រី​ជាប់កិច្ច​សន្យា​ ត្រូវធ្វើ​តេស្ត​រហ័ស​រក​មេរោគ​កូ​វីដ​១៩​ នៅ​ច្រកចូល​អគារ​ទាំង​ពីរ​ នៃ​ទីស្តីការក្រសួង​។​ ករណី​មានការ​ប៉ះពាល់​ដោយផ្ទាល់​ ឬ​ដោយ​ប្រយោល​ និង​អ្នក​ជំងឺកូ​វីដ​១៩ ដែលមាន​រោគសញ្ញា​ជំងឺ​កូ​វីដ​១៩ ដូចជា​ផ្ដាសាយ ​ក្អក ​ហៀរ​សំបោរ​ ឈឺបំពង់ក​ ថប់ដង្ហើម​ ឬ​រោគសញ្ញា​សង្ស័យ​ផ្សេងទៀត​ ត្រូវ​ធ្វើតេស្ត​ម្ដងទៀត​យ៉ាងយូរ​រយៈពេល​៤៨​ម៉ោង​ បន្ទាប់ពី​ការធ្វើ​តេស្ត​លើកទីមួយ​។​

ចំពោះ​ការធ្វើ​តេស្ត​រក​មេរោគ​កូ​វីដ​១៩ ​ដោយ​ខ្លួនឯង​ ហើយ​បាន​រកឃើញ​វិជ្ជមាន​កូ​វីដ​១៩ ត្រូវ​ទំនាក់ទំនង​ទៅ​ខ្សែ​ទូរ​សព្ទ​លេខ​១១៥ ឬ​លេខ​១២២២ ​សម្រាប់​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​៕

អត្ថបទ ៖ ​សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៨ ម៉ោង មុន

បាតុ​ភូត​​ខ្យល់កន្ត្រាក់​បណ្ដាល​ឲ្យ​រលំ​ផ្ទះច្រើន​ខ្នង ​និង​របួស​មនុស្ស​​នៅ​ខេត្ត​សៀមរាប​

សេចក្ដីជូនដំណឹង១០ ម៉ោង មុន

ឯកឧត្តម ឃួង ស្រេង និងលោកជំទាវ សូមអបអរសាទរ និងជូនពរចំពោះ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដែលត្រូវព្រះមហាក្សត្រ ដំឡើងឋានន្តរស័ក្តិថ្នាក់ «នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥»

សេចក្ដីជូនដំណឹង១០ ម៉ោង មុន

ឯកឧត្តម ឃួង ស្រេង និងលោកជំទាវ សូមអបអរសាទរ និងជូនពរចំពោះ សម្តេចពិជ័យសេនា ទៀ បាញ់ ដែលត្រូវព្រះមហាក្សត្រ ដំឡើងឋានន្តរស័ក្តិថ្នាក់ «នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥»

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

​ខណៈតុលាការធម្មនុញ្ញ​​ជិត​ប្រកាស​សាលក្រម​ ប្រជាជន​កូរ៉េខាងត្បូង​ចេញតវ៉ា​​ទាមទារ​

KPT+១២ ម៉ោង មុន

តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់​ខេត្តកោះកុង

Sokha Hotels

ព័ត៌មានពេញនិយម