ព័ត៌មានជាតិ
អគ្គមេបញ្ជាការកងទ័ព ចុះពិនិត្យមើលការព្យាបាលជំងឺកូវីដ-១៩ និងធ្វើចត្តាឡីស័ក របស់យោធិន នៅខេត្តកំពង់ស្ពឺ
នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១នេះ បានអញ្ជើញចុះពិនិត្យមើលការព្យាបាលជំងឺកូវីដ-១៩ និងការធ្វើចត្តាឡីស័ក របស់យោធិនក្នុងកងឯកភាព នៅវិទ្យាស្ថានកងទ័ពជើងគោក និងសាលានាយទាហានសកម្ម ខេត្តកំពង់ស្ពឺ។

តាមសេចក្តីរាយការណ៍របស់គណៈគ្រប់គ្រងសាលាបានឲ្យដឹងថា បច្ចុប្បន្ននេះនៅវិទ្យាស្ថានកងទ័ពជើងគោក មានយោធិនកំពុងសម្រាកព្យាបាលជំងឺកូវីដ-១៩ ចំនួន៦៩ នាក់ និងយោធិនចំនួន៣៦ នាក់ កំពុងធ្វើចត្តាឡីស័ក។ ដោយឡែកនៅសាលានាយទាហានសកម្ម មានយោធិនចំនួន៣១៧ នាក់ កំពុងសម្រាកព្យាបាល និងយោធិនចំនួន៤៨៤ នាក់ កំពុងធ្វើចត្តាឡីស័ក។

មានប្រសាសន៍ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានសំដែងនូវក្តីមោទនៈចំពោះពលិកម្មរបស់កងយោធពលខេមរភូមិន្ទ ដែលបានចូលរួមយុទ្ធនាការជាតិចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ក៏ដូចជាលទ្ធភាពនៅក្នុងការរៀបចំកន្លែងព្យាបាលជំងឺកូវី-១៩ កម្រិតស្រាលដោយខ្លួនឯង។ នាយឧត្តមសេនីយ៍បានក្រើនរំលឹកឲ្យថ្នាក់ដឹកនាំសាលា ត្រូវបង្កើនការយកចិត្តទុកដាក់គ្រប់គ្រងកម្លាំងឲ្យបានម៉ឺងម៉ាត់បំផុត ដើម្បីទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩។

នាយឧត្តមសេនីយ៍ វង្ស ពិសេន បញ្ជាក់ថា ការអនុញ្ញាតច្បាប់ដល់យោធិនគ្រប់រូប ធ្វើបានតែក្នុងករណីមានធុរៈចាំបាច់ប៉ុណ្ណោះ ហើយមេបញ្ជាការកងឯកភាពនីមួយៗត្រូវពិនិត្យ និងអនុញ្ញាតក្នុងរយៈពេលសមស្រប ហើយពេលត្រឡប់មកវិញ ក៏ត្រូវធ្វើចត្តាឡីស័កក្នុងកងឯកភាពរបស់ខ្លួនរយៈពេល២១ថ្ងៃជាកំណត់។ បន្ថែមលើនេះ នាយឧត្តមសេនីយ៍អគ្គមេបញ្ជាការ ក៏បានដាក់បទបញ្ជាឱ្យកងឯកភាពនីមួយៗ ត្រូវត្រួតពិនិត្យរាល់កម្លាំងចេញចូលឱ្យបានច្បាស់លាស់ ទាំងកម្លាំងចេញបេសកកម្ម ច្បាប់ ទាំងកម្លាំងទៅទិញសម្ភារៈ ម្ហូបអាហារជាដើម ដែលបញ្ហានេះ ត្រូវចាត់តាំងកម្លាំងនៅខាងក្រៅ និងខាងក្នុងឱ្យដាច់ពីគ្នា។

ទន្ទឹមនោះ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំសាលា ត្រូវបង្កើនការអបរំ ការណែនាំអនុវត្តឱ្យបានម៉ឺងម៉ាត់នូវវិធានការ ៣កុំ ៣ការពារ ហើយសូមអនុវត្តចលនានេះឱ្យបានជាប់ជាប្រចាំនៅតាមកងឯកភាពនីមួយៗ។

នៅក្នុងឱកាសចុះត្រួតពិនិត្យនោះ នាយឧត្តមសេនីយ៍ វង្ស ពិសេន ក៏បាននាំយកសម្ភារ បរិក្ខារពេទ្យ និងថវិកាមួយចំនួនទៅឧបត្ថម្ភដល់នាយទាហាន នាយទាហានរង និងពលទាហាន ដែលកំពុងទទួលការព្យាបាល និងធ្វើចត្តាឡីស័កផងដែរ៕
ដោយ ៖ កោះកែវ





-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី