ព័ត៌មានជាតិ
ឃាត់ខ្លួនបុរសម្នាក់បញ្ជូនទៅតុលាការ ពាក់ព័ន្ធពីបទ “ទិញពេស្យាចារកុមារ” អាយុក្រោម១៥ឆ្នាំ
ខេត្តបាត់ដំបង៖ បុរសម្នាក់ដែលជាជនល្មោភកាមត្រូវបានសមត្ថកិច្ចចាប់ខ្លួន ព្រមទាំងបានបញ្ជូនខ្លួនទៅតុលាការហើយ បន្ទាប់ពីជនសង្ស័យរូបនេះ បានរួមភេទជាមួយក្មេងស្រីដែលទើបតែមានអាយុ១៣ឆ្នាំបានសម្រេចចំនួន២លើករួចមក។
ហេតុការណ៍នេះបានកើតឡើង នៅភូមិស្វាយវែង ឃុំកំរៀង ស្រុកកំរៀង ខេត្តបាត់ដំបង កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង២២និង ០០នាទី។ ការទិញពេស្យាចារកុមារមួយនេះ គឺប្រព្រឹត្តឡើងដោយជនសង្ស័យឈ្មោះ សំរិទ្ធ សុំ ភេទប្រុស អាយុ៤៩ ឆ្នាំរស់នៅភូមិ ឃុំ កើតហេតុខាងលើ មុខរបរ ជាងផលិត លូ បង់ ព្រះភូមិ ស៊ីម៉ងត៍។
ដោយឡែកក្មេងស្រីរងគ្រោះមានឈ្មោះ ច ល ដ អាយុ ១៣ឆ្នាំ រស់នៅភូមិសំរោង ឃុំអូរដា ស្រុកកំរៀង ខេត្តបាត់ដំបង មុខរបរ ក្នុងបន្ទុកឪពុកម្ដាយ។
នៅចំពោះមុខសមត្ថកិច្ចមូលដ្ឋានឈ្មោះ សំរិទ្ធ សុំ បានឆ្លើយសារភាពថា នៅមុនពេលកើតហេតុ ខ្លួននៅផ្ទះស្រាប់តែឃើញឈ្មោះ សុខ នៅ ភេទប្រុស អាយុ ៥៦ឆ្នាំ បានឌុបក្មេងស្រីរងគ្រោះខាងលើទៅដល់ផ្ទះរបស់ខ្លួន រួចជិះម៉ូតូត្រឡប់ទៅវិញបាត់ ខ្លួននឹកស្មានថា គេបាននិយាយចរចាជាមួយក្មេងស្រីត្រូវរូវហើយ លុះដល់ម៉ោងកើតហេតុខាងលើខ្លួនក៏បានសុំក្មេងស្រីរួមភេទជាមួយបានសម្រេចចំនួនពីរលើក រួចក៏បានឱ្យប្រាក់ទៅក្មេងស្រីចំនួន៤០០បាត រួចហើយខ្លួនក៏បានជូនក្មេងស្រីត្រឡប់ទៅផ្ទះវិញ តែក្រោយមកខ្លួនក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនតែម្តង។
ការចាប់ខ្លួននេះបានធ្វើឡើងតាមបញ្ជាឯកឧត្តមព្រះរាជអាជ្ញា កែវ សុជាតិ ដោយបានចោទប្រកាន់ពីបទ ទិញពេស្យាចារកុមារ៕
អត្ថបទ៖ សោ និយមរ័ត្ន
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ