Connect with us

ព័ត៌មានជាតិ

ចាប់​បាន​មេខ្លោង ដឹក​កូនចៅ​ទម្លាក់​តាម​គោលដៅ ធ្វើ​សកម្មភាព​កាច់​សោ​ម៉ូតូ នៅ​ខេត្ត​បាត់ដំបង

បានផុស

នៅ

(បាត់ដំបង)៖ ដោយ​អនុវត្ត​តាម​ការ​ណែនាំ​ និងបញ្ជា​ផ្ទាល់​ពី​លោកឧត្ដមសេនីយ៍​ទោ​ សាត​ គឹមសាន​ ស្នងការ​នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ និងមានការឯកភាពពី​លោក កែវ​ សុជាតិ​ ព្រះរាជអាជ្ញា​ នៃ​អយ្យការ​អមសាលាដំបូងខេត្តបាត់ដំបង​រួចមក នៅ​ថ្ងៃទី​១៤​ ខែ​កក្កដា​ ឆ្នាំ​២០២១​ វេលាម៉ោង​៩ និង៣៧​នាទីព្រឹក​ នៅ​ចំណុច​ផ្លូវ​លំ​ ស្ថិត​ក្នុង​ភូមិ​រំចេក៤​ សង្កាត់​រតនៈ​ ក្រុងបាត់ដំបង​ ខេត្ត​បាត់ដំបង​ លោក​វរសេនីយ៍ឯក​ ឈឿង​ គឹមសុង​ នាយការិយាល័យ​ នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ បាន​ដឹកនាំ​កម្លាំង​ក្រុមអន្តរាគមន៍​បង្ការ​ បង្ក្រាប​ ​សហការ​ជាមួយ​កម្លាំង​ការិយាល័យ​ជំនាញ​ ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី​ លួច​មានស្ថនទម្ងន់ទោស​ (​កាច់សោរ​ យក​ម៉ូតូ​)​ ១​ករណី​ នឹង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៣​នាក់​ នាំទៅកាន់​ស្នងការដ្ឋាននគរបាល​ខេត្ត។

ជនសង្ស័យទាំង៣នាក់នោះ រួមមាន៖

ទី១. ឈ្មោះ​ កែវ​ សុខុម​ ហៅ​ ម៉ាប់​ ភេទប្រុស​ អាយុ​២៦​ឆ្នាំ​ ស្នាក់នៅ​បន្ទប់ជួល​ ស្ថិតក្នុង​ភូមិ​រំចេក៤​ សង្កាត់​រតនៈ​ ក្រុងបាត់ដំបង​ ខេត្ត​បាត់ដំបង​។ (​ជា​អ្នក​ធ្វើ​សកម្មភាព​)​

ទី២. ឈ្មោះ​ សុខ​ ផានិត​ ភេទប្រុស​ អាយុ​៤៧​ឆ្នាំ​ មានទីលំនៅ​ភូមិ​ចំការឫស្សី​ សង្កាត់​ព្រែកព្រះស្តេច​ ក្រុង​បាត់ដំបង​ ខេត្តបាត់ដំបង​។ (​ជា​មេក្លោងដឹកម៉ូតូដាក់តាមគោលដៅ និងជាអ្នកសារព័ត៌មាន ភី អិន ស៊ី ធីវី អនឡាញ)​

ទី៣. ឈ្មោះ​ គន្ធ​ វុទ្ធា​ ហៅ​ ធា​ ភេទប្រុស​ អាយុ​២៧​ឆ្នាំ​ ស្នាក់នៅ​បន្ទប់ជួល​ ស្ថិតក្នុង​ភូមិ​រំចេក​៤​ សង្កាត់​រតនៈ​ ក្រុងបាត់ដំបង​ ខេត្ត​បាត់ដំបង​។ (​ជា​អ្នក​ចូលរួមធ្វើសកម្មភាព​)​

ជនសង្ស័យ​ឈ្មោះ​ កែវ​ សុខុម​ ហៅ​ម៉ាប់​ខាងលើ​ ត្រូវ​បាន​ជនសង្ស័យ​ឈ្មោះ​ សុខ​ ផានិត ដែលជាមេក្លោង​ជិះ​ម៉ូតូ​ដឹក​ខ្លួន​ទៅ​ធ្វើសកម្មភាព​កាច់សោរ​ យក​ម៉ូតូ​របស់​ជនរងគ្រោះ​ ឈ្មោះ​ ស៊ិន​ ឃុន​ ភេទស្រី​ អាយុ​៤៦​ឆ្នាំ​ នៅ​ថ្ងៃទី​១៤​ ខែ​ កក្កដា​ ឆ្នាំ​២០២១​ វេលាម៉ោង​២ និង២៨​នាទី​រំលង​អាធ្រាត្រ​ ដែល​ម៉ូតូ​ជនរងគ្រោះ​បាន​ចាក់​សោរ​ក​ ទុក​នៅ​ខាង​ក្រោម​​ផ្ទះ​ នៅ​ចំណុច​ភូមិ​ធ្ង័រ​ ឃុំ​ចែង​មាន​ជ័យ​ ស្រុក​បាណន់​ ខេត្ត​បាត់​ដំបង​។ 

នៅក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូតវត្ថុតាង​រួម​មាន​៖​ ដង្កាប់​ចំនួន​៣​កន្ត្រៃ​ សម្រាប់​កាត់​ចំនួ​ន​៣កូន​កាំបិត​ចំនួន​១​ មួក​សុវត្ថិភាព​ពណ៌​ ខ្មៅ​ចំនួន​១​ ស្លាកលេខ​មានលេខ​ បាត់ដំបង​ 1AK-4724 ចំនួន​១​ ​សោរ​សម្រាប់​ដោះ​គ្រឿង​ម៉ូតូ​មួយ​ចំនួន​ កូន​សោរ​ម៉ូតូ​ចំនួន​១​ សោរ​លេខ​៨​ មានរាង​អក្សរ​អិល​ សម្រាប់​ធ្វើ​សកម្មភាព​កាច់សោរ​ម៉ូតូ​ ចំនួន​១​ ដែក​រាង​សំប៉ែត​ចុង​ស្រួច​ (​ផ្លែ​សម្រាប់​កាច់សោរ​ម៉ូតូ​)​ ចំនួន​១​ ម៉ូតូ​ម៉ាក​ហុងដា​ឌ្រីម​ សេ​១២៥​ ពណ៌​ខ្មៅ​ ស៊េរីឆ្នាំ​២០២០​​ គ្មាន​ស្លាកលេខ​ចំនួន​១​គ្រឿង​ ម៉ូតូ​ម៉ាក​ហុងដា​PCX ពណ៌​ស​ ស៊េរីឆ្នាំ​២០១៣​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 1BT-5020 ចំនួន​១​គ្រឿង​។

បច្ចុប្បន្ន​ការិយាល័យ​ជំនាញ ​កំពុង​​កសាងសំណុំរឿង​ ដើម្បី​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​បាត់ដំបង ​ចាត់ការ​បន្ត​តាម​នីតិវិធី​៕ (ដោយ)៖ សោ និយមរ័ត្ន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២៤ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម៥ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ២ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម