ព័ត៌មានជាតិ
TOP NEWS៖ សម្ដេចតេជោ ហ៊ុន សែន ប្រកាសអំពីគម្រោងចាក់វ៉ាក់សាំងជូនកុមារ និង យុវវ័យ អាយុពី១២ឆ្នាំ ដល់១៧ឆ្នាំ
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ញើសារពិសេសមួយជូនជនរួមជាតិ ដែលពាក់ព័ន្ធនឹងគម្រោង នៃការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ជូនកុមារ និងយុវវ័យ អាយុពី១២ ដល់១៧ឆ្នាំ ក្នុងពេលពេលឆាប់ៗខាងមុខនេះ។

យោងតាមសារសំឡេងពិសេស ដែលសារព័ត៌មានកម្ពុជាថ្មី ទទួលបាននៅព្រឹកថ្ងៃទី១៦ ខែកក្កដានេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ដូចអ្វីដែលសម្ដេចបានបញ្ជាក់ កាលពីប៉ុន្មានថ្ងៃមុន សម្រាប់មនុស្សអាយុក្រោម១៨ឆ្នាំ ដោយសម្ដេចតេជោនាយករដ្ឋមន្ត្រី បានពិភាក្សាជាមួយឯកឧត្ដមឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ដែលជាអនុប្រធានប្រចាំការ នៃគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩, ឯកឧត្តម វង្សី វិស្សុត ប្រធានគណៈកម្មការលទ្ធកម្មចាក់វ៉ាក់សាំង, លោកជំទាវ ឱ វណ្ឌឌីន ប្រធានគណៈកម្មការចំពោះកិច្ច សម្រាប់ការចាក់វ៉ាក់សាំងទូទាំងប្រទេសថា «យើងមានការចាំបាច់ ដើម្បីចាក់ជូនកុមារ និងយុវវ័យអាយុ១២ ដល់អាយុ១៧ឆ្នាំបន្តទៀត បន្ទាប់ពីដំណើរការចាក់វ៉ាក់សាំង សម្រាប់អ្នកដែលមានអាយុពី១៨ឆ្នាំឡើងទៅ ដែលមកដល់ពេលនេះ យើងចាក់បានប៉ុន្មានជា៥លាន ៤សែននាក់រួចស្រេចទៅហើយ»។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា ដោយមានការគិតគូរដោយម៉ត់ចត់ ទៅបរិយាកាស ភាពស៊ាំក្នុងសង្គម និងគិតគូរទៅដល់អនាគតរបស់កុមារ និងយុវជន ជាពិសេសការផ្ដោតការយកចិត្តទុកដាក់ ទៅលើសុខមាភាព ពាក់ព័ន្ធនឹងការបើកឡើងវិញនូវសាលារៀន ដែលជាការបាត់បង់យ៉ាងធំធេងរបស់ពិភពលោក ក៏ដូចជាប្រទេសកម្ពុជាផងដែរ នោះគឺការបណ្ដុះបណ្ដាលធនធានមនុស្ស ដែលសាលារៀនត្រូវបានបិទ ក្នុងរយៈពេលយូរ។
ដូច្នេះពិតប្រាកដណាស់ថា យើងមានតម្រូវការនៃការចាក់វ៉ាក់សាំង សម្រាប់កុមារ និងយុវ័យចាប់ពីអាយុ១២ឆ្នាំ ដល់អាយុ១៧ឆ្នាំ ដែលតាមស្ថិតពីឯកឧត្ដមឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន មានប្រមាណជាង១លាន ៩សែននាក់ ដោយសម្ដេចតេជោបានបញ្ជាក់ថា គឺជុំវិញ២លាននាក់ ដែលយើងត្រូវការវ៉ាក់សាំងចំនួន៤លានដូស ឬជាង៤លានដូសបន្ថែមទៀត សម្រាប់ការចាក់ជូនចំពោះកុមារ និងយុវវ័យរបស់យើង។ នេះបើយោងតាមការបញ្ជាក់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា៕ (ដោយ)៖ ឃួន សុភ័ក្រ



-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ