ព័ត៌មានជាតិ
បង្កើនការប្រុងប្រយ័ត្ន ខេត្តចំនួន ៣ រកឃើញមានតួលេខអ្នកឆ្លងខ្ពស់បំផុត
តួលេខការឆ្លងតាមបណ្តាខេត្តនៅតែបន្តកើនឡើង ខណៈខេត្តឧត្តរមានជ័យជាប់ព្រំដែនថៃកាន់តែស្ថិតស្ថានភាពគួរឲ្យព្រួយបារម្ភ បន្ទាប់ពីរកឃើញអ្នកដំណើរមកពីថៃតេស្តមានវិជ្ជមានកូវីដ១៩ ក្នុងទ្រង់ទ្រាយធំ ជាពិសេសមេរោគបំប្លែងថ្មី ដែលងាយឆ្លងនិងបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរ។
រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចយកខេត្តសៀមរាប ជាខេត្តខ្សែត្រៀមទីពីរ សម្រាប់ទទួលអ្នកដំណើរចំណាកស្រុកមកពីថៃ បន្ទាប់ពីខេត្តឧត្តរមានជ័យខ្វះខាតកន្លែង មិនអាចទទួលដាក់ប្រជាពលរដ្ឋខ្មែរចំណាកស្រុកបន្ដទៀតបាន។
ក្រុមការងារកម្ពុជាថ្មីបានស្រាវជ្រាវរកទិន្នន័យតាមខេត្តមួយចំនួនរយៈពេល ២៤ ម៉ោងឃើញថា ខេត្តព្រៃវែង ខេត្តឧត្តរមានជ័យ ក៏ដូចជាខេត្តកំពង់ចាមមានតួលេខអ្នកឆ្លងខ្ពស់ដែលត្រូវប្រុងប្រយ័ត្ន៖
១-ខេត្តព្រៃវែង ( ៩៩នាក់)
២-ខេត្តឧត្តរមានជ័យ ( ៩៧នាក់)
៣-ខេត្តកំពង់ចាម ( ៨៩នាក់)
៤-ខេត្តសៀមរាប ( ៧១នាក់)
៥-ខេត្តកោះកុង (៦៨ នាក់)
៦-ខេត្តបាត់ដំបង (៦៤នាក់)
៧-ខេត្តកំពង់ឆ្នាំង (៦៣នាក់)
៨-ខេត្តបន្ទាយមានជ័យ (៦១នាក់)
៩-ត្បូងឃ្មុំ (៤៣នាក់)
១០-ខេត្តកំពង់ធំ (២៣នាក់)
១១-ខេត្តព្រះវិហារ (១៩នាក់)
១២-ខេត្តរតនគីរី (១០នាក់)
១៣-ខេត្តក្រចេះ (០៧នាក់)
១៤-ខេត្តស្ទឹងត្រែង (០៦នាក់)
១៥-ខេត្តប៉ៃលិន (០៥ នាក់)
១៦-ខេត្តមណ្ឌលគិរី (០៤នាក់)
១៧-ខេត្តកែប (០១នាក់)


-
សន្តិសុខសង្គម១ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់