Connect with us

ព័ត៌មានជាតិ

រដ្ឋបាលស្រុកបន្ទាយស្រី អនុវត្តផែនការ យុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ២ពាន់នាក់ក្នុង១ថ្ងៃ

បានផុស

នៅ

ខណៈខេត្ដសៀមរាប កំពុងរីករាលដាលនៃជំងឺកូវីដ-១៩ មានការកើនឡើងជាបន្ដបន្ទាប់ នៅក្នុង “ព្រឹត្ដិការណ៍សហគមន៍ ២០កុម្ភៈ ២០២១” រដ្ឋបាលស្រុកបន្ទាយស្រី អនុវត្តផែនការ យុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ២ពាន់នាក់ក្នុង១ថ្ងៃ ដោយប្រជាពលរដ្ឋ​អាយុចាប់ពី១៨ឆ្នាំសរុបមានចំនួន ២៨,០១០នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យុទ្ធនាការចាក់វ៉ាក់សាំងនេះ អនុវត្តក្រោមកិច្ចសហការជាមួយក្រុមការងារចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ របស់កងពលធំអន្តរាគមន៍លេខ២ ដែលដឹកនាំដោយឯកឧត្តឧត្តមសេនីយ៍ឯក កែវ ធី មេបញ្ជាការ និង រដ្ឋបាលស្រុក ក្រោមវត្តមានចូលរួមរបស់លោក ឃឹម ហ្វីណង់ អភិបាលនៃគណៈអភិបាលស្រុកបន្ទាយស្រី ដោយមានការចូលរួមពីក្រុមការងារស្រុក ឃុំ សហភាពសហព័ន្ធយុវជនកម្ពុជាស្រុក យុវជនស្ម័គ្រចិត្ត សមត្ថកិច្ចនគរបាល និង ប្រជាការពារចូលរួមផងដែរ។

លោក ឃឹម ហ្វីណង់ បានបញ្ជាក់ថា ការផ្ដល់វ៉ាក់សាំងដល់ប្រជាពលរដ្ឋនេះ មិនប្រកាន់និន្នាការនយោបាយនោះឡើយ ឱ្យតែប្រជាពលរដ្ឋមានអត្ដសញ្ញាណប័ណ្ណ ហើយស្ម័គ្រចិត្ដទទួលយក គឺក្រុមគ្រូពេទ្យចាក់ផ្ដល់ជូនទាំងអស់ បើទោះបីពួកគាត់រស់នៅខេត្ដផ្សេង ឱ្យតែស្នាក់នៅក្នុងឃុំស្រុកបន្ទាយស្រី។ លោកបានបន្ដថា ប្រជាពល រដ្ឋក្នុងស្រុកបន្ទាយស្រី ដែលមានអាយុលើសពី១៨ឆ្នាំ បាននាំគ្នាមកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដោយមិនគិតថ្លៃ នៅតាមទីតាំងដែលរដ្ឋបាលស្រុកបានឯកភាពគ្នាជាមួយកងពលធំអន្តរាគមន៍លេខ២ លើ៣ទីតាំងគឺនៅ សាលារៀនបឋមសិក្សា ព្រះដាក់ អនុវិទ្យាល័យ បន្ទាយស្រី និងអនុវិទ្យាល័យ ត្បែង។ 

ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងនេះ មានរយៈពេល១៤ថ្ងៃ ដោយមានក្រុមការងារចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ មានក្រុមគ្រូពេទ្យកងពលធំអន្តរគមន៍លេខ២ ចំនួន៦០នាក់ រួមនឹងក្រុមការងារស្រុក ឃុំ កម្លាំងសន្តិសុខ ចំនួន ៧៩នាក់ ដោយមានផែនការចាក់ក្នុងរយៈពេល១ថ្ងៃ ឱ្យបាន២ពាន់នាក់ ដើមី្បធ្វើយ៉ាងណាចាក់ក្នុងរយៈពេល១៤ថ្ងៃបញ្ចប់នូវដូសទី១ និងឈានទៅបានមុនរយៈពេល២១ថ្ងៃ ចាក់នូវដូសទី២។ ការចាក់វ៉ាក់សាំងនៅសាលារៀនបឋមសិក្សាព្រះដាក់នេះ សម្រាប់ពលរដ្ឋឃុំព្រះដាក់ផង និង ឃុំរុនតាឯកផង និងបន្តទៅចាក់នៅឃុំខ្នារសណ្តាយ ដោយចាក់ជូនប្រជាពលរដ្ឋក្នុងឃុំខ្នាសណ្តាយផង និង ឃុំឃុនរាមផង។ គោលដៅនៃយុទ្ធនាការចាក់វ៉ាក់សាំងនេះ ធ្វើយ៉ាងណាបង្ខិតនូវយុទ្ធនាការនេះឱ្យនៅគៀកប្រជាពលរដ្ឋ ដើមី្បសម្រួលពីផលលំបាក របស់ប្រជាពលរដ្ឋ ហើយចំពោះគោលដៅទី៣ ស្ថិតនៅឃុំត្បែង សម្រាប់ប្រជាពលរដ្ឋក្នុងឃុំខ្លួនផង និងឃុំរំចេកផងដែរ។

លោកអភិបាលស្រុក បានលើកឡើងពីនិតិវិធីក្នុងកិច្ចប្រតិបតិ្តការអនុវត្ត ការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ឱ្យដំណើរការទៅដោយរលូន និងបានគ្រប់ទៅតាមផែនការបានគ្រោងទុក ព្រមទាំងជំរុញប្រជាពលរដ្ឋគោរពបាននូវសណ្តាប់ធ្នាប់ របៀបរៀបរយ វិធានការរបស់រាជរដ្ឋាភិបាល ៣កុំ៣ការពារ កត្តាសំខាន់នោះរក្សាឱ្យបាននូវគន្លាតសុវត្ថិភាព។ ក្នុងនាមអាជ្ញាធរស្រុក និងជាគណៈកម្មការចាក់វ៉ាក់សាំងស្រុកបន្ទាយស្រី លោកបានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋក្នុងស្រុកបន្ទាយស្រីទាំងមូល សូមអញ្ជើញមកចាក់វ៉ាក់សាំងគ្រប់ៗគ្នា ការចាក់វ៉ាក់សាំងនេះ មិនគិតថ្លៃឡើយ គឺផ្តល់ជូនដើមី្បការពារសុវត្ថិភាពរបស់ប្រជាពលរដ្ឋក្នុងសហគមន៍ ក្នុងគោលដៅកាត់ផ្តាច់ខ្សែចម្លងជំងឺកូវីដ-១៩ ក្នុងការការពារនូវសុខមាភាពរបស់ប្រជាពលរដ្ឋ ព្រមទាំងដើមី្បធ្វើការស្តារឡើងវិញនូវគ្រប់ហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចជាតិ សំខាន់ខេត្តសៀមរាបជាតំបន់ទេសចរណ៍ ក៏ដូចស្រុកបន្ទាយស្រី ដែលបានផ្តល់អាទិភាពទទួលបានវ៉ាក់សាំងនៅក្នុងជំហានដំបូងនេះ៕

អត្ថបទ៖ គឿន វេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៥ នាទីutes មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

ព័ត៌មានជាតិ១ ម៉ោង មុន

មីនតោន ដែលអ្នកកាសែតដោះដឹកតាមម៉ូតូឱ្យប៉ូលិស ត្រូវបានស៊ីម៉ាក់ចុះទៅយក÷ មេស៊ីម៉ាក់ ប្រាប់ឱ្យរាយការណ៍ពីបញ្ហាគ្រាប់មិនទាន់ផ្ទុះជាជាងដោះដោយខ្លួនឯង

នយោបាយ២ ម៉ោង មុន

សម្តេចធិបតី ឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ជួយស្រាយបញ្ហាដែលខ្មែរនៅក្រៅប្រទេសជួបប្រទះ

ព័ត៌មានជាតិ៣ ម៉ោង មុន

លើកទី១ក្នុងឆ្នាំថ្មី សម្ដេចធិបតី បំពេញទស្សនកិច្ចនៅហ្វីលីពីន ដើម្បីផ្ដល់សន្ទុះទំនាក់ទំនងប្រទេសទាំងពីរ

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងការងារ ណែនាំកម្មវិធី App ស្វែងរកការងារនៅបរទេសដោយទំនុកចិត្តខ្ពស់ និងសុវត្ថិភាព

Sokha Hotels

ព័ត៌មានពេញនិយម