Connect with us

ព័ត៌មានជាតិ

គណបក្ស «បេះដូងជាតិ» ដាក់លិខិតស្នើសុំចុះបញ្ជី​ ​ចូលក្រសួងមហាផ្ទៃរួចហើយ​​

បានផុស

នៅ

លោក សៀម ភ្លុក តំណាងស្ថាបនិក​គណបក្សបេះដូងជាតិ​ បានថ្លែងប្រាប់កម្ពុជាថ្មី នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១នេះ​​ថា លោក​បានដាក់លិខិត ចូលក្រសួងមហាផ្ទៃរួចហើយ កាលពីវេលាម៉ោងប្រមាណ៣ និង៣០នាទីរសៀល​ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ​២០២១ម្សិលមិញ ហើយលិខិត​ចដែលដាក់ចូលក្រសួងមហាផ្ទៃ​នោះ ​គឺជាលិខិត​ស្នើសុំចុះបញ្ជីគណបក្សនយោបាយ​​​នៅក្រសួងមហាផ្ទៃ ដើម្បីមានសិទ្ធិធ្វើសកម្មភាពនយោបាយស្របតាមច្បាប់។

បើតាមលោក សៀម ភ្លុក ​ការចេញមកបង្កើតគណបក្ស​នយោបាយនៅពេលនេះ គោលបំណង​មាន​២​គឺ ទីមួយ ​ដើម្បីទាមទារដោះស្រាយបញ្ហាជាតិ ដែលកំពុងមានវិបត្តិ ហើយទីពីរ គឺដើម្បីប្រកួតប្រជែង ពីព្រោះបើមកបង្កើតគណបក្សធ្វើនយោបាយ ​មិនប្រកួត​ប្រជែងមិន​បាច់ធ្វើទេ។ លោកបញ្ជាក់យ៉ាងនេះថា «ទីមួយ អ្នកធ្វើនយោបាយ​ ដើម្បីទាមទារបញ្ហា ហើយ​ប្រ​ជែ​ង​ប្រគួត​ ដើម្បី​បាន​អំណាចមក​ដោះស្រាយបញ្ហា»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សូមបញ្ជាក់ថា​ គណបក្សបេះដូងជាតិ ​ត្រូវបាន​ក្រសួងមហាផ្ទៃ ​សម្រេចអនុញ្ញាតឲ្យបង្កើត កាលពីថ្ងៃទី២១ មិថុនា ឆ្នាំ​២០២១ ​ដែលសរសេរជាអក្សរកាត់ «គ.ប.ជ» មានអាសយដ្ឋាន ទីស្នាក់ការកណ្តាល ស្ថិតនៅផ្ទះលេខ២០៩ជ ផ្លូវបេតុងថ្មី ភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ​។

ប៉ុន្តែ​មកដល់ពេលនេះ គណបក្សនេះ នៅតែមិនទាន់បង្ហាញឲ្យ​ដឹងពីរចនាសម្ព័ន្ធក្បាលម៉ាស៊ីនដឹកនាំ​នៅឡើយទេ​ ដែល​បញ្ហានេះ នាំ​ឲ្យមានការសង្ស័យ​ពីសាធារណជាន  ជាពិសេស​អ្នកគាំទ្រអតីតគណបក្សសង្រ្គោះជាតិ ក៏ដូចជាសារព័ត៌មានមួយចំនួនដាក់មន្ទិលសង្ស័យថា គណបក្សថ្មីនេះត្រូវបង្កើតឡើង ដោយមានការគាំទ្រពីសំណាក់ក្រុមលោក​សម រង្ស៊ី ពីក្រៅប្រទេស។ ​​

មកដល់ពេលនេះ​ មានគណបក្សនយោបាយជាច្រើន​ ដែលទើប​បង្កើតឡើង​​​ដោយក្រុមអតីត​ថ្នាក់ដឹកនាំ​ នៃអតីតគណបក្ស​សង្រ្គោះជាតិ ដើម្បីចូលរួមការបោះឆ្នោតនាពេលខាងមុខ​ ហើយក្រៅពីគណបក្សនេះ ក៏មានគណបក្ស​មួយចំនួនទៀតដូចជា៖ គណបក្សខ្មែរអភិរក្ស គណបក្សខ្មែរស្រឡាញ់ជាតិ និងគណបក្សកែទម្រង់កម្ពុជាជាដើម៕ (ដោយ)៖ កោះកែវ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ នាទី មុន

អគ្គស្នងការ​រង ឱ្យសិក្ខាកាមរៀនចប់វគ្គហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ យកចំណេះចែករំលែកបន្ត

ព័ត៌មានជាតិ២៣ នាទី មុន

សម្ដេចធិបតី ឱ្យសមាគមសម្ព័ន្ធខ្មែរ-ចិន​ ​ ពិនិត្យលទ្ធភាពបណ្ដាក់ទុនវិនិយោគនៅបណ្ដាខេត្តតាមព្រំដែន ពិសេសខេភាគឦសាន

ព័ត៌មានជាតិ៣២ នាទី មុន

ក្រសួងការងារ ស្នើកុំឱ្យថ្នាំងថ្នាក់នឹងអ្នករត់តុ ទោះបម្រើសេវាមិនបានល្អ ព្រោះអ្នកទាំងនោះមិនបានសម្រាកថ្ងៃបុណ្យឡើយ

ព័ត៌មានជាតិ៥៧ នាទី មុន

សម្ដេចធិបតីគាំទ្រឱ្យសមាគមពាណិជ្ជករគ្រឿងអលង្ការ បង្កើតវិទ្យាស្ថានស្រាវជ្រាវ បង្រៀនច្នៃគ្រឿងអលង្ការ និងត្បូងមានតម្លៃ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ស្ត្រីជាច្រើននៅស៊ូដង់រងការរំលោភបំពានផ្លូវ ភេទពី​កង​កម្លាំងRSF

ចរាចរណ៍៤ ម៉ោង មុន

ស្នងការរាជធានី ចេញមុខបំភ្លឺបន្ទាប់ពីគណនីហ្វេសប៊ុកមួយបង្ហោះសាររកយុត្តិធម៌ពីករណីគ្រោះថ្នាក់ចរាចរណ៍

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

រដ្ឋ Florida ជួបព្យុះសង្ឃរាកំណាច ប្រឈមហានិភ័យ បង្កគ្រោះមហន្តរាយធំធេង

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

នាវាមុជទឹក​នុយក្លេអ៊ែរ​ថ្មី​បំផុត​របស់​ចិន បាន​លិច បង្ក​ជា​ភាព​អាម៉ាស់​មិន​ស្ទើរ​ដល់​ក្រុង​ប៉េកាំង

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ទៅដល់រដ្ឋ Florida ភ្លាម ព្យុះសង្ឃរាកំណាច Helene បណ្តាលឲ្យមានមនុស្សស្លាប់ភ្លែត

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

លើកដំបូង! រុស្ស៊ី បាញ់មីស៊ីលល្បឿនលឿនជាងសំឡេង ៣គ្រាប់ វាយប្រហារ អ៊ុយក្រែន

Sokha Hotels

ព័ត៌មានពេញនិយម