ព័ត៌មានជាតិ
ស៊ីដាច់ប្រាក់៧៦ម៉ឺនដុល្លារ ករណីរត់ការជនជាតិចិន ចូលសញ្ជាតិខ្មែរ
សំណុំរឿងស៊ីដាច់ប្រាក់៧៦ម៉ឺនដុល្លារ ក្នុងការរត់ការឲ្យជនជាតិចិន៣នាក់ ចូលសញ្ជាតិខ្មែរ ត្រូវបានចៅក្រមតុលាការលើកយកមកប្រកាសសាលក្រមកាលពីព្រឹកថ្ងៃទី១៦ ខែកក្ដដា ឆ្នាំ២០២១នេះ ដោយផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់២ឆ្នាំនិង៦ខែ។
ជាមួយគ្នានេះ តុលាការបានបង្គាប់ឲ្យជនត្រូវចោទសងប្រាក់ចំនួន២៧ម៉ឺនដុល្លារ និងជំងឺចិត្តចំនួន២០០លានរៀល ក្រោមការចោទប្រកាន់ពីបទឆបោក មានស្ថានទម្ងន់ទោសមាត្រា៣៧៧ និង៣៧៨នៃក្រមព្រហ្មទណ្ឌ បើកផ្លូវប្ដឹងឧទ្ធរណ៍តាមកំណត់ច្បាប់។ ជនជាប់ចោទរូបនោះ ឈ្មោះ ស៊ិន ដាវុធ ភេទប្រុស អាយុ៤៦ឆ្នាំ មានទីលំនៅផ្ទះលេខ១០ ផ្លូវលំភូមិបឹងឈូក ក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ ជានាយកគ្រប់គ្រងទូទៅនៅក្រុមហ៊ុន ហ្គោលវែល។
នៅក្នុងអង្គសវនាការ ជនជាប់ចោទបានសារភាពថា ខ្លួនពិតជាបានទទួលយកប្រាក់ពីដើមបណ្ដឹងចំនួនតែ៦០ម៉ឺនដុល្លារប៉ុណ្ណោះ មិនមែន ៧៦ម៉ឺនដូចគេចោទប្រកាន់ទេ ដើម្បីរត់ការចូលសញ្ជាតិឲ្យចិន៣នាក់ ហើយលុយនោះខ្លួនយកទៅពឹងគេបន្តឲ្យធ្វើកិច្ចការហើយតែមិនទាន់សម្រេច ក៏ត្រូវគេប្ដឹងតែម្ដង។ ដើមបណ្ដឹងរដ្ឋប្បវេណី បានទាមទារប្រាក់ដើមចំនួន៧៦ម៉ឺនដុល្លារ និងជំងឺចិត្តសរុប១លានដុល្លារ។ លោក លិ សុខា ចៅក្រមជំនុំជម្រះ បានសម្រេចលើកយករឿងក្ដីនេះ ទៅប្រកាសសាលក្រមនៅថ្ងៃទី១៦ ខែកក្ដដា ឆ្នាំ២០២១នេះ។

ពាក់ព័ន្ធក្នុងរឿងក្ដីនេះ បើតាមពាក្យបណ្តឹងបានបញ្ជាក់ថា កាលពីអំឡុងខែសីហា ឆ្នាំ២០១៩ ថៅកែចិនម្នាក់ ជានាយកក្រុមហ៊ុន បានពឹងពាក់ឲ្យឈ្មោះ ស៊ិន ដាវុធ ដែលជានាយកគ្រប់គ្រងទូទៅក្រុមហ៊ុន ហ្គោលវែល ឲ្យជួយរត់ការដាក់ពាក្យសុំចូលសញ្ជាតិខ្មែរ ឲ្យជនជាតិចិន៣នាក់ ក្នុងមានប្រុស២ នាក់នឹងស្ត្រីម្នាក់ ជាក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុននោះ។ បន្ទាប់មកឈ្មោះ ស៊ិន ដាវុធ បានតម្រូវឲ្យថៅកែចិន ប្រគល់ប្រាក់ចំនួន៧៦ម៉ឺនដុល្លារអាមេរិក មកឲ្យគេ(ស៊ិន ដាវុធ)ដើម្បីយកទៅរត់ការដាក់ពាក្យសុំចូលសញ្ជាតិខ្មែរនោះ ហើយបានសន្យាជាមួយគ្នាថា ក្នុងរយៈពេល៩០ថ្ងៃ ទើបចេញលទ្ធផល។ ពេលនិយាយត្រូវរ៉ូវគ្នាហើយថៅកែចិនជា (នាយកក្រុមហ៊ុន) បានប្រគល់សែក១០ សន្លឹករបស់ធនាគារសហពាណិជ្ជ.ក.អ មានទឹកប្រាក់សុរបចំនួន៧៦ ម៉ឺនដុល្លារអាមេរិកឲ្យទៅឈ្មោះ ស៊ិន ដាវុធ ដើម្បីធ្វើកិច្ចការងារនេះ។
លុះដល់ថ្ងៃកំណត់ស្រាប់តែមិនឃើញមានការកោះហៅ ពីស្ថាប័នពាក់ពន្ធ ដើម្បីទៅស្បថប្រកាសចូលសញ្ជាតិតាមបែបបទរដ្ឋបាល ដែលធ្លាប់ធ្វើកន្លងមកនោះទេ ដោយសារតែមូលហេតុផលយ៉ាងដូច្នេះហើយ ទើបដើមបណ្តឹងបានទាក់ទងទៅឈ្មោះ ស៊ិន ដាវុធ តែជននេះបានគេចវេះ និងមិនបានជួយចរចាគ្នាដូចពេលទទួលយកប្រាក់នោះទេ។ លុះដល់ថ្ងៃទី២៧ ខែមិនា ឆ្នាំ២០២០ នាយកក្រុមហ៊ុនបានតាមរកឃើញឈ្មោះ ស៊ិន ដាវុធ ហើយពេលនោះឈ្មោះ ស៊ិន ដាវុធ បាននិយាយថា ខ្លួនមិនបានយកប្រាក់នោះទៅរត់ការចូលសញ្ជាតិខ្មែរទេ គឺយកទៅប្រើប្រាស់ការងារផ្ទាល់ខ្លួន តែឈ្មោះ ស៊ិន ដាវុធ បានសន្យាថានឹងសងប្រាក់នោះទាំងអស់វិញ ប៉ុន្តែរហូតមកដល់ថ្ងៃចាប់ខ្លួននេះ គេមិនសងប្រាក់សោះ ហើយនៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ សមត្ថកិច្ចនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួង ឃាត់ខ្លួន ស៊ិន ដាវុធ យកទៅសាកសួរ តែជនសង្ស័យនៅមិនព្រមសងប្រាក់ទៅដើមបណ្តឹង ទើបសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាការ ឃុំខ្លួនរហូតដល់ថ្ងៃកាត់ទោស និងប្រកាសសាលក្រមនេះ៕
អត្ថបទ៖ មករា

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី