Connect with us

ព័ត៌មានជាតិ

សាលាឯកជនមួយចំនួនបានផ្អាកដំណើរការសិក្សាជាបណ្តោះអាសន្ន

បានផុស

នៅ

ភ្នំពេញ៖ សាលាឯកជនមួយចំនួនបានសម្រេចផ្អាកដំណើរការសិក្សាជាបណ្តោះអាសន្នដោយសារស្ថានភាពជំងឺ​កូវីដ-១៩។

លោក ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា បានមានប្រសាសន៍នៅថ្ងៃទី១៦ ខែកក្កដានេះថា សាលាខ្លះបានផ្អាកទាំងស្រុងតែម្តង ដោយសារមិនអាចទប់ទល់នឹងការចំណាយបាន ដែលបណ្តាលមកពីស្ថានភាពកូវីដ-១៩នៅតែអូសបន្លាយយូរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបានបន្តថា ពិសេសសាខាសាលានៅតាមខេត្ត ភាគច្រើនបានផ្អាកដំណើរការ។ បើមាន បើកតែសាខាណាដែលអាចរៀនតាមអនឡាញបានប៉ុណ្ណោះ តែមានតិចតួចទេ។

យ៉ាងណាក៏ដោយ លោក ហេង វ៉ាន់ដា មិនបានដឹងថា តើមានសាលារៀនប៉ុន្មានបានផ្អាកដំណើរការនោះទេ ព្រោះថារឿងផ្អាកបែបនេះមិនបានប្រកាសជាផ្លូវការ និងមិនបានរាយការណ៍មកសមាគមនដែរ។

លោកបានបន្ថែមថា ប៉ុន្តែពេលសាលារដ្ឋ និងឯកជនបើកដំណើរការឡើងវិញ សាលាទាំងនោះអាចនឹងបើកឡើងវិញដែរដោយអាចបើកនៅទីតាំងចាស់ ឬក៏រកទីតាំងថ្មី។

កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ វិស័យឯកជនបានដាក់សំណើ៧ចំណុចឱ្យក្រសួងអប់រំយុវជន និងកីឡាជួយដោះស្រាយបញ្ហាប្រឈមនានារបស់គ្រឹះស្ថានសិក្សាឯកជននៅទូទាំងប្រទេសក្នុងកំឡុងពេលមានវិបត្តិជំងឺកូវីដ‑១៩ ក្នុងនោះ​មានការសុំបើកសាលារៀនឡើងវិញផងដែរ។

ចំពោះសំណើសុំបើកសាលារៀនឡើងវិញនេះ ត្រូវបានវិស័យឯកជន ដែលមានលោក ហេង វ៉ាន់ដា ប្រធានក្រុមការងារ វិស័យអប់រំនៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន បានជួបប្រជុំជាមួយលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ។ ប៉ុន្តែរហូតមកដល់ពេលនៅមិនទាន់មានការឆ្លើយតបពីរដ្ឋាភិបាលនៅឡើយទេ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម