ព័ត៌មានជាតិ
ករណីដុតកាកសំណល់ បង្កឲ្យមានផ្សែងខ្លាំង លោកអភិបាលក្រុងបាត់ដំបង បានបញ្ជាក់ហេតុផលអំពីការដុត
ក្រោយពីមានការរិះគន់លើករណីដុតសំរាម បង្កឲ្យមានផ្សែងខ្លាំងនៅទីប្រជុំជនក្នុងក្រុងបាត់ដំបង តាមបណ្តាញសង្គមបានបង្ហោះរៀបរាប់ពីផលប៉ះពាល់ដល់ប្រជាពលរដ្ឋនិងមហាជនកន្លងមកថ្មីៗនេះ។
នៅថ្ងៃទី១៦ ខែកក្កដានេះ លោក ផេង សិទ្ធី បានបញ្ជាក់ប្រាប់គេហទំព័រកម្ពុជាថ្មី តាមតេលេក្រាមឲ្យដឹងថា កាកសំណល់ដែលបានដុតដោយកម្មករអនាម័យពេទ្យប្រចាំការ នៅមណ្ឌលចត្តាឡីស័ក ក្នុងទីធ្លាសាលាមែន ដែលបានបង្កជាផ្សែង ខណៈដែលបុគ្គលិកអនាម័យធ្វើផ្ទុយពីការណែនាំរបស់រដ្ឋបាលក្រុង។ លោកបន្តថា កាកសំណល់ដែលបានប្រមូលដុត គឺជាកាកសំណល់របស់ពលរដ្ឋ ដែលកំពុងសម្រាកធ្វើចត្តាឡីស័ក ហើយផ្នែកបុគ្គលិកអនាម័យនៅក្នុងមណ្ឌលខាងលើនេះ ដុតដោយមិនធ្វើតាមការណែនាំរបស់សាលាក្រុង ខណៈដែលគោលការអនុញ្ញាតិឲ្យដុតបន្តិចម្តងៗរហូតដល់អស់តែក្រុមបុគ្គលិកដុតម្តងយកច្រើនតែម្តងទើបបង្កជាផ្សែងខ្លាំងបែបនេះ។


លោកក៏បានទទួលស្គាល់ ក្នុងការប៉ះពាល់តែបុគ្គលិកអនាម័យ បានអនុវត្តមុននិងដុតបាញ់ថ្នាំសម្លាប់មេរោគរួចដាក់ហាលឲ្យស្ងួតទើបដុតតែម្តង ខណៈដែលពេលវេលាដុតមិនសូវមានមនុស្សចេញចូលច្រើនផងណាមួយបើដុតម្តងបន្តិចបារម្ភខ្លាចធ្លាក់ភ្លៀងពិបាកធ្វើឲ្យសំរាមនិងកាកសំណល់ស្ងួតឡើងវិញ ទើបសម្រេចទាំងមានកំហុសឆ្គងបន្តិចបន្តួចបែបនេះ។ បើទោះបីបែបនេះ រហូតមកដល់ពេលនេះលោកអភិបាលក្រុងបានឲ្យក្រុមអនាម័យក្រុងដឹកកាកសំណល់ដែលនៅសេសសល់បន្តិចបន្តួច ទៅដុតកម្ទេចចោលនៅក្រៅក្រុងអស់រួចរាល់ហើយ៕
អត្ថបទ៖ សៅ សារិទ្ធ

-
សន្តិសុខសង្គម១ សប្តាហ៍ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម២ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍១ សប្តាហ៍ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង