ព័ត៌មានជាតិ
ប្រកាសលទ្ធផលជ័យលាភី នាយកសាលាល្អ គ្រូបង្រៀនល្អ សាលាស្អាតជាងគេប្រចាំឆ្នាំ
ក្រសួងអប់រំ យុវជននិងកីឡា បានប្រកាសប្រគល់ពានរង្វាន់សម្តេច តេជោ សែន សម្រាប់ជ័យលាភី នាយកសាលាល្អ គ្រូបង្រៀនល្អ គ្រូបង្រៀនល្អភាសាខ្មែរ និងគណិតវិទ្យា ថ្នាក់ទី១ ថ្នាក់ទី ២ និងថ្នាក់ទី៣ និងពានរង្វាន់សាលាស្អាតឆ្នាំសិក្សា ២០១៩-២០២០។
ពានរង្វាន់ “សម្ដេចតេជោ សែន” សម្រាប់ជ័យលាភីជយលាភីនាយកសាលាល្អ ដែលមានសមាសភាពដូចខាងក្រោម៖
១.លោក អឿម ឃឹម នាយកវិទ្យាល័យ នេតយ៉ង់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ទទួលបានពានរង្វាន់ ជ័យលាភីលេខ១ និងថវិកាអមពានរង្វាន់ចំនួន ៧ ០០០០០០(ប្រាំពីរលាន)រៀល។
២.លោក ចាន់ សំអន នាយកសាលាបឋមសិក្សាស្វាយជ្រុំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ទទួលបានពានរង្វាន់ជ័យលាភីលេខ២ និងថវិកាអមពានរង្វាន់ចំនួន ៦ ០០០០០០ (ប្រាំមួយលាន)រៀល។
៣.លោកស្រី តុប ធីតា នាយិកាវិទ្យាល័យ ជាស៊ីម អង្គរជ័យ ស្រុកអង្គរជ័យ ខេត្តកំពត ទទួលបានពានរង្វាន់ ជ័យលាភីលេខ៣ និងថវិកាអមពានរង្វាន់ចំនួន ៥ ០០០០០០ (ប្រាំលាន)រៀល ។
ពានរង្វាន់ “សម្ដេចតេជោ សែន” សម្រាប់ជ័យលាភីគ្រូបង្រៀនល្អ ដែលមានសមាសភាពដូចខាងក្រោម៖
១. លោក ថន គឹមអាង គ្រូបង្រៀន នៅវិទ្យាល័យព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែង ទទួលបានពានរង្វាន់ ជ័យលាភីលេខ១ និងថវិកាអមពានរង្វាន់ចំនួន ៥ ០០០ ០០០(ប្រាំលាន)រៀល។
២. លោកស្រី ញ៉ុញ សុគឿន គ្រូបង្រៀន នៅសាលាបឋមសិក្សាអនុវត្ត ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំងទទួលបានពានរង្វាន់ ជ័យលាភីលេខ២ និងថវិកាអមពានរង្វាន់ចំនួន៤ ០០០ ០០០(បួនលាន)រៀល។
៣. លោកស្រី ជា ពុទ្ធីតា គ្រូបង្រៀន នៅសាលាបឋមសិក្សាវាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម ទទួលបានពានរង្វាន់ ជ័យលាភីលេខ៣ និងថវិកាអមពានរង្វាន់ចំនួន ៣ ០០០ ០០០(បីលាន)រៀល។
៤. លោកស្រី លី សុភាព គ្រូបង្រៀន នៅវិទ្យាល័យ ហ៊ុន សែន ក្រុងទេពនិម្មិតប៉ៃលិន ក្រុងប៉ៃលិនខេត្តប៉ៃលិន ទទួលបានពានរង្វាន់ ជ័យលាភីលេខ៤ និងថវិកាអមពានរង្វាន់ចំនួន ៣ ០០០ ០០០(បីលាន)រៀល។
៥. លោក ចាន់ សុផល គ្រូបង្រៀននៅវិទ្យាល័យបឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញទទួលបានពានរង្វាន់ជ័យលាភីលេខ៥ និងថវិកាអមពានរង្វាន់ចំនួន ៣០០០ ០០០(បីលាន)រៀល។
ពានរង្វាន់ “សម្ដេចតេជោ សែន ” សម្រាប់ជ័យលាភីគ្រូបង្រៀនភាសាខ្មែរ ថ្នាក់ទី១ ថ្នាក់ទី២ និងថ្នាក់ទី៣ ដែលមានសមាសភាពដូចខាងក្រោម៖
១. លោកស្រី ពន បូរី_គ្រូបង្រៀនថ្នាក់ទី៣ នៅសាលាបឋមសិក្សាគិរីសុវណ្ណវង្ស_ស្រុករលាប្អៀរខេត្តកំពង់ឆ្នាំង ទទួលបានពានរង្វាន់ ជ័យលាភីលេខ១ និងថវិកាអម ពានរង្វាន់ចំនួន ៥ ០០០ ០០០ (ប្រាំលាន)រៀល។
២. លោកស្រី អឿន ស្រីពេជ្រ គ្រូបង្រៀនថ្នាក់ទី២ នៅសាលាបឋមសិក្សាត្រាំ ក្រុងដូនកែវ ខេត្តតាកែវទទួលបានពានរង្វាន់ ជ័យលាភីលេខ២ និងថវិកាអមពានរង្វាន់ចំនួន៤ ០០០ ០០០(បួនលាន)រៀល។
៣. លោកស្រី ជួន សុជាតា គ្រូបង្រៀនថ្នាក់ទី១ នៅសាលាបឋមសិក្សាពាមជីកង ស្រុកកងមាសខេត្តកំពង់ចាម ទទួលបានពានរង្វាន់ ជ័យលាភីលេខ៣ និងថវិកាអមពានរង្វាន់ចំនួន ៣ ០០០ ០០០(បីលាន)រៀល។
៤. លោកស្រី ភាព ស្រីតូច គ្រូបង្រៀនថ្នាក់ទី១ នៅសាលាបឋមសិក្សាដូនស្វា ស្រុកអង្គរជុំ ខេត្តសៀមរាប ទទួលបានពានរង្វាន់ ជ័យលាភីលេខ៤ និងថវិកាអមពានរង្វាន់ចំនួន ៣ ០០០ ០០០(បីលាន)រៀល។
៥.លោកស្រី ចន សុទ្ធាវី គ្រូបង្រៀនថ្នាក់ទី៣ នៅសាលាបឋមសិក្សា ហ៊ុន សែន ទួលសុភាយួនខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ទទួលបានពានរង្វាន់ ជ័យលាភីលេខ៥ និងថវិកាអមពានរង្វាន់ចំនួន ៣ ០០០ ០០០(បីលាន)រៀល។
ពានរង្វាន់ “សម្ដេចតេជោ សែន “សម្រាប់ជ័យលាភីគ្រូបង្រៀនគណិតវិទ្យា ថ្នាក់ទី១ថ្នាក់ទី២ និងថ្នាក់ទី៣ ដែលមានសមាសភាពដូចខាងក្រោម៖
១. លោកស្រី ឃុំ ណែគា គ្រូបង្រៀនថ្នាក់ទី២ នៅសាលាបឋមសិក្សាសាលាលេខ៥ ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ទទួលបានពានរង្វាន់ ជ័យលាភីលេខ១ និងថវិកាអមពានរង្វាន់ចំនួន ៥ ០០០ ០០០(ប្រាំលាន)រៀល។
២. លោកស្រី តិប បូរី គ្រូបង្រៀនថ្នាក់ទី៣ នៅសាលាបឋមសិក្សាអនុវត្តក្រុងព្រះវិហារ ខេត្តព្រះវិហារ ទទួលបានពានរង្វាន់ ជ័យលាភីលេខ២ និងថវិកាអមពានរង្វាន់ចំនួន ៤ ០០០ ០០០(បួនលាន)រៀល។
៣. លោកស្រី ឃុំ សំអូន គ្រូបង្រៀនថ្នាក់ទី ១ នៅសាលាបឋមសិក្សាអនុវត្ត ហ៊ុន សែន អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ទទួលបានពានរង្វាន់ ជ័យលាភីលេខ៣ និងថវិកាអមពានរង្វាន់ចំនួន ៣ ០០០ ០០០(បីលាន)រៀល ។
៤. លោកស្រី កាន់ ដូ_ គ្រូបង្រៀនថ្នាក់ទី១ នៅសាលាបឋមសិក្សាស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម ទទួលបានពានរង្វាន់ ជ័យលាភីលេខ៤ និងថវិកាអមពានរង្វាន់ចំនួន ៣ ០០០ ០០០(បីលាន)រៀល។
៥. លោកស្រី អ៊ុន សំអូន គ្រូបង្រៀនថ្នាក់ទី១ នៅសាលាបឋមសិក្សាទៀបាញ់គំរូ ស្រុកពួក ខេត្តសៀមរាប ទទួលបានពានរង្វាន់ ជ័យលាភីលេខ៥ និងថវិកាអមពានរង្វាន់ចំនួន ៣ ០០០ ០០០(បីលាន)រៀល។
ពានរង្វាន់សម្រាប់ជ័យលាភីសាលាស្អាត ក្នុងក្របខ័ណ្ឌទូទាំងប្រទេស ដែលមានសាលារៀនដូចខាងក្រោម៖
១.វិទ្យាល័យ ហ៊ុន សែន ប្រសូតិ ដែលមានទីតាំងស្ថិតនៅស្រុកស្វាយទាប ខេត្តស្វាយរៀងទទួលបានពានរង្វាន់ ជ័យលាភីលេខ១ និងថវិកាអមពានរង្វាន់ចំនួន ៥ ០០០ ០០០(ប្រាំលាន)រៀល។
២ .សាលាបឋមសិក្សាគំរូក្រុង ដែលមានទីតាំងស្ថិតនៅក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ទទួលបានពានរង្វាន់ ជ័យលាភីលេខ២ និងថវិកាអមពានរង្វាន់ចំនួន ៤០០០ ០០០(បួនលាន)រៀល។
៣ .វិទ្យាល័យភ្ញីមាស ដែលមានទីតាំងស្ថិតនៅស្រុកព្រៃកប្បាស ខេត្តតាកែវ ទទួលបានពានរង្វាន់ ជ័យលាភីលេខ៣ និងថវិកាអមពានរង្វាន់ចំនួន ៣ ០០០ ០០០(បីលាន)រៀល។
៤ .វិទ្យាល័យ ហ៊ុន សែន វាលរេញ ដែលមានទីតាំងស្ថិតនៅស្រុកព្រៃនប់ ខេត្តព្រះសីហនុទទួលបានពានរង្វាន់ ជ័យលាភីលេខ៤ និងថវិកាអមពានរង្វាន់ចំនួន ៣ ០០០ ០០០(បីលាន)រៀល។
៥ .វិទ្យាល័យកំពង់ស្ពឺ ដែលមានទីតាំងស្ថិតនៅក្រុងច្បារមន ខេត្តកំពង់ស្ពឺ ទទួលបានពានរង្វាន់ ជ័យលាភីលេខ៥ និងថវិកាអមពានរង្វាន់ចំនួន ៣០០០ ០០០(បីលាន)រៀល។





-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៧ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក