ព័ត៌មានជាតិ
ថ្ងៃទី២ នៃការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោ មានគណបក្ស២ បានចាក់មេក្រូឃោសនា
ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១ គឺជាថ្ងៃទី២ នៃការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោ នៃខេត្តកំពត ដោយមានគណបក្សនយោបាយចំនួន២ ក្នុងចំណោមគណបក្សនយោបាយចំនួន៤ បានចាក់មេក្រូឃោសនា នៅតាមទីស្នាក់គណបក្សរបស់ខ្លួន ដោយពុំមានសកម្មភាពការឃោសនានៅតាមដងផ្លូវឡើយ។
កាលពីម្សិលមិញ ដែលជាថ្ងៃទី១ នៃការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោ គណបក្សប្រជាជនកម្ពុជា បានប្រើប្រាស់មានរថយន្តចំនួន៧០គ្រឿង និងម៉ូតូចំនួន៣០គ្រឿង ហើយមានអ្នកចូលរួមមានចំនួន ២០០ នាក់។ ចំណែកគណបក្សសញ្ជាតិកម្ពុជា បានប្រើប្រាស់រថយន្តចំនួន២គ្រឿង និងម៉ូតូចំនួន៥គ្រឿង ហើយមានអ្នកចូលរួមមានចំនួន២០នាក់។ រីឯគណបក្ស២ផ្សេងទៀត មិនបានធ្វើសកម្មភាពឃោសនាឡើយ។
លោកបណ្ឌិត តែ ជិនណារិទ្ធ ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពត បានថ្លែងប្រាប់អ្នកសារព័ត៌មានកម្ពុជាថ្មី នាព្រឹកថ្ងៃទី១៧ ខែកក្កដានេះថា បើតាមប្រតិទិន ដែលគណបក្សនយោបាយបញ្ជូន មកកាន់លោក គឺនៅថ្ងៃទី២ នៃការឃោសនាបោះឆ្នោត មានគណបក្សនយោបាយចំនួន២ គឺគណបក្សប្រជាជនកម្ពុជា និងគណបក្សសញ្ជាតិកម្ពុជា។ នៅថ្ងៃទី២នេះ គណបក្សប្រជាជនកម្ពុជា មិនបានធ្វើសកម្មភាពឃោសនានៅតាមដងផ្លូវនោះឡើយ គ្រាន់តែបានចាក់មេក្រូ នៅតាមទីស្នាក់ការគណបក្សរបស់ខ្លួនប៉ុណ្ណោះ។ ចំណែកគណបក្សសញ្ជាតិកម្ពុជា ក៏មិនបានធ្វើសកម្មភាពឃោសនាតាមដងផ្លូវនោះដែរ ដោយគ្រាន់តែចាក់មេក្រូនៅតាមទីស្នាក់ការគណបក្សរបស់ខ្លួនដែរ។
បើតាមលោកបណ្ឌិត តែ ជិនណារិទ្ធ អ្នកចូលរួមក្នុងយុទ្ធនាការឃោសនាបោះឆ្នោតបានអនុវត្ត និងគោរពតាមវិធានការបង្ការការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងតាមសេចក្តីណែនាំ របស់ក្រសួងសុខាភិបាលបានយ៉ាងល្អ ហើយសកម្មភាពឃោសនាប្រព្រឹត្តទៅដោយរលូន មានសណ្តាប់ធ្នាប់ និងបានទៅដល់គោលដៅដែលបានកំណត់ដោយសន្តិវីធី។
សូមជម្រាបថា ការឃោសនាបោះឆ្នោតរយៈពេល៨ថ្ងៃ គឺចាប់ផ្តើមពីថ្ងៃទី១៦ ដល់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ ចាប់ពីម៉ោង៦ និង០០ព្រឹក ដល់ម៉ោង១០ និង០០យប់។ គ្រប់សកម្មភាពឃោសនាបោះឆ្នោត ត្រូវបញ្ចប់២៤ម៉ោង មុនថ្ងៃបោះឆ្នោត។ ចំពោះការរៀបចំក្បួនព្យុហយាត្រា ឬក្បួនដំណើរដោយក្រុមថ្មើរជើង ឬដោយយានជំនិះគ្រប់ប្រភេទនៅក្នុងមណ្ឌលត្រូវកំណត់២ដង ក្នុងអំឡុងពេលឃោសនាបោះឆ្នោត៕ (ដោយ)៖ ឃួន សុភ័ក្រ
-
សន្តិសុខសង្គម១៤ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៤ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច