Connect with us

ព័ត៌មានជាតិ

តាម​កសិដ្ឋាន​ប្រទេស​អ៊ីស្រាអែល មាន​និស្សិត​ខ្មែររាប់រយ​នាក់ ​កំពុង​សិក្សា​ស្រង់​បទពិសោធន៍​ជំនាញ​កសិកម្ម

បានផុស

នៅ

ភ្នំពេញ៖ កម្ពុជាបានបញ្ជួននិស្សិតផ្នែកកសិកម្មសរុបចំនួន ១ ២៧១ នាក់ទៅហាត់ការនៅប្រទេសអ៊ីស្រាអែល​ ដើម្បីសិក្សា​រៀនសូត្រ​ និងស្រង់បទពិសោធន៍ទាក់ទិនបច្ចេកទេសវិស័យកសិកម្មផ្សេងៗ។

បើ​តាមមន្រ្តី​ក្រសួង​កសិកម្មបាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​នេះមាន​និស្សិតចំនួន ១៩៩ នាក់ កំពុងមានវត្តមាន​នៅក្នុង​សាកលវិទ្យាល័យ និងតាមកសិដ្ឋាននានា​ក្នុងប្រទេសអ៊ីស្រាអែល​ដើម្បី​ស្រង់​បច្ចេកទេស​និងការ​សិក្សា​ពី​ការ​ធ្វើ​កសិកម្ម ហើយ​ ដែលគ្រោងបញ្ចប់កម្មវិធីសិក្សានៅក្នុងកំទ្បុងខែកញ្ញា ឆ្នាំ ២០២១ ខាងមុខនេះ។

​មន្រ្តី​ក្រសួង​កសិកម្មបាន​បញ្ជាក់​ថា ការបញ្ជួននិស្សិតទៅប្រទេសអ៊ីស្រាអែលនេះ ដោយសារប្រទេសអីស្រាអែល ជាប្រទេស​មួយឈានមុខដែលមានការ​រីក​លូតលាស់​ខ្លាំងលើវិស័យកសិកម្មនៅក្នុងពិភពលោក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមរបាយការណ៍របស់ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ចាប់ពីការចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការ រវាង​សាកលវិទ្យាល័យភូមិន្ទកសិកម្ម និងក្រុមហ៊ុន Agrostudies នៃប្រទេសអ៊ីស្រាអែលនាឆ្នាំ២០០៨ សាកលវិទ្យាល័យ បានបញ្ជូននិស្សិតចូលរួមកម្មវិធីហាត់ការ (Internship) នៅប្រទេសអ៊ីស្រាអែលរយៈពេល១១ខែ បានចំនួន​១៣​ជំនាន់រួចមកហើយ ដែលមាននិស្សិតសរុបចំនួន ១ ២៧១ នាក់ បានចូលរួមកម្មវិធីតាមឆ្នាំនីមួយៗក្នុងនោះ៖

– ជំនាន់ទី០១ (២០០៨-២០០៩) មានចំនួន ០៨ នាក់
– ជំនាន់ទី០២ (២០០៩-២០១០) មានចំនួន ១០ នាក់
– ជំនាន់ទី០៣ (២០១០-២០១១) មានចំនួន ៣០ នាក់
– ជំនាន់ទី០៤ (២០១១-២០១២) មានចំនួន  ២៨ នាក់
– ជំនាន់ទី០៥ (២០១២-២០១៣) មានចំនួន  ២៨ នាក់
– ជំនាន់ទី០៦ (២០១៣-២០១៤) មានចំនួន ៤០ នាក់
– ជំនាន់ទី០៧ (២០១៤-២០១៥) មានចំនួន ៦០ នាក់
– ជំនាន់ទី០៨ (២០១៥-២០១៦) មានចំនួន  ១០២ នាក់
– ជំនាន់ទី០៩ (២០១៦-២០១៧) មានចំនួន  ១៦០ នាក់
– ជំនាន់ទី១០ (២០១៧-២០១៨) មានចំនួន ២១២ នាក់
– ជំនាន់ទី១១ (២០១៨-២០១៩) មានចំនួន ២១០ នាក់
– ជំនាន់ទី១២ (២០១៩-២០២០) មានចំនូន ១៨៤ នាក់
– ជំនាន់ទី១៣ (២០២០-២០២១) មានចំនួន ១៩៩ នាក់

 ចំពោះជំនាន់ទី១៤ សាកលវិទ្យាល័យបាននិងកំពុងដំណើរការជ្រើសរើសនិស្សិត (ចំនួនប្រមាណ២០០នាក់) ហើយគ្រោងនឹងចេញដំណើរទៅចូលរួមកម្មវិធីហាត់ការនៅក្នុងខែកញ្ញា និងតុលា ឆ្នាំ២០២១ ខាងមុននេះ។

សាកលវិទ្យាល័យភូមិន្ទកសិកម្ម គិតមកទល់ខែកក្កដា ឆ្នាំ២០២១​ ក្នុងឆ្នាំសិក្សា ២០២០-២០២១ នេះ សាកលវិទ្យាល័យភូមិន្ទកសិកម្ម មាននិស្សិតកំពុងសិក្សា​សរុប​មាន​ចំនួន ៣៦៣៣ នាក់ (នារី ១៤២៣ នាក់) ក្នុងនោះមាននិស្សិតថ្នាក់បរិញ្ញារងចំនួន ៧៧ នាក់ (នារី ២៨ នាក់) ថ្នាក់បរិញ្ញាចំនួន ៣៣៥២ នាក់ (នារី ១៣៣៥ នាក់) បសុវេជ្ជបណ្ឌិតចំនួន ៥៥ នាក់ (នារី ១៧ នាក់) ថ្នាក់បរិញ្ញាជាន់ខ្ពស់ចំនួន ១១៨ នាក់ (នារី ៣៨ នាក់) និងថ្នាក់បណ្ឌិតចំនួន ៣១ នាក់ (នារី ៥ នាក់)។

ចាប់តាំងពីបើកទ្វារទ្បើងវិញនាឆ្នាំ ១៩៨៥ រហូតមកដល់ឆ្នាំ ២០២០ នេះ សាកលវិទ្យាល័យភូមិន្ទកសិកម្ម បណ្តុះបណ្តាលនិស្សិតថ្នាក់បរិញ្ញាបត្រទទួលជោគជ័យបានចំនួន ១០ ៨៤៣ នាក់ ក្នុងនោះមានស្រី ២ ៥៥៤ នាក់។

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ នាទីutes មុន

រដ្ឋបាលខណ្ឌសែនសុខ ដឹកនាំកម្លាំងល្បាតត្រួតពិនិត្យតាមតំបន់មានជនបទេសស្នាក់នៅ ដើម្បីថែរក្សាសន្តិសុខសុវត្ថិភាពជូនពលរដ្ឋ

កីឡា១៣ នាទីutes មុន

អ្នកគាំទ្រ Man UTD គ្រោងធ្វើបាតុកម្មប្រឆាំងត្រកូល Glazer

ព័ត៌មានជាតិ១៦ នាទីutes មុន

រដ្ឋមន្ត្រីយុត្តិធម៌ ឱ្យព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះវិហារថ្មី ប្រកាន់ខ្ជាប់អភិក្រមទាំង៥របស់សម្ដេចតេជោ

ព័ត៌មានអន្ដរជាតិ២១ នាទីutes មុន

ឈ្លោះគ្នាពេញ​សភា​ស៊ែប៊ី មានទាំង​​គប់​គ្រាប់បែកផ្សែង ធ្វើ​ឲ្យ​សមាជិក​សភា​ម្នាក់​ដាច់​សរសៃ​ឈាមខួរក្បាល

ជីវិតកម្សាន្ដ២១ នាទីutes មុន

Jennie ទម្លាយរឿងសង្សារចាស់ គ្មានសល់ក្នុងកម្មវិធីរបស់អាមេរិក (មានវីដេអូ)

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

​​សភាអ៊ុយក្រែន​ចេញ​មុខ​ស្នើ​សុំ ​ដូណាល់ ត្រាំបន្តជួយ និង​«​ចង់​នៅឯករាជ្យ»​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ប្រទេសមួយទៀតចេញមុខ គាំទ្រអង់គ្លេស ហើយចង់បញ្ជូនទ័ពទៅអ៊ុយក្រែន ធ្វើជាកងរក្សាសន្តិភាពដែរ

ព័ត៌មានជាតិ២១ ម៉ោង មុន

ពិធីករប្រដាល់ប្រើសម្ដីលែបខាយលើនារី, រដ្ឋមន្ត្រីមហាផ្ទៃ ថាជាទង្វើជ្រុលហួស ប៉ះពាល់តម្លៃស្ត្រី

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ត្រាំ ចំអន់​អឺរ៉ុប​ថា​ជះ​លុយ​ទិញ​ប្រេង​ពីរុស្ស៊ី ច្រើន​ជាងផ្ដល់​ជំនួយ​ឲ្យ​អ៊ុយក្រែន

សេដ្ឋកិច្ច១៩ ម៉ោង មុន

យុទ្ធនាការហូបពងទា បំផុសគំនិតប្រជាពល​រដ្ឋឱ្យជួយគាំទ្រការចិញ្ចឹមសត្វក្នុងស្រុក

Sokha Hotels

ព័ត៌មានពេញនិយម