ព័ត៌មានជាតិ
លោកស្នងការ ខេត្តកំពតសង្គ្រោះសត្វខ្លាពពកមួយក្បាលដោយការទិញពីអ្នកដាក់អន្ទាក់យកលែងវិញ
លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត និងមានការចូលរួមពីមន្ត្រីក្រោមឱវាទមួយចំនួនផងបានសម្រេចទិញសត្វខ្លាពពកមួយក្បាលពីអ្នកដាក់អន្ទាក់ ដើម្បីលែងចូលក្នុងព្រៃវិញ។

លោកស្នងការខេត្តកំពត បានប្រាប់ឱ្យដឹងថា កាលពីរសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ លោកបានទទូលដំណឹងថាមានអ្នកឃុំស្ទឹងកែវ ស្រុកទឹកឈូ បានដាក់អន្ទាក់ជាប់សត្វខ្លាពពកមួយក្បាល។ ជាមួយព័ត៌មាននេះ ដោយអនុវត្តតាមប្រសាសន៍ណែនាំរបស់ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ទើបលោក និងមន្ត្រីក្រោមឱវាទមួយចំនួន សម្រេចទិញសត្វកម្រមួយក្បាលនេះ ដើម្បីយកទៅលែងចូលក្នុងព្រៃវិញ។

លោក ម៉ៅ ច័ន្ទមធុរិទ្ធ បានបញ្ជាក់បន្ថែមថា ព្រោះតែស្ថានភាពសត្វខ្លាពពកនាពេលនេះកំពុងមានរបួសដោយសារខ្សែអន្ទាក់ ដូច្នេះលោកត្រូវប្រើពេលវេលាដើម្បីព្យាបាលសិន។ នៅពេលសុខភាពបានប្រក្រតីឡើងវិញ លោកនឹងនាំយកទៅលែងក្នុងព្រៃទីដែលមានសុវត្ថិភាពសម្រាប់ពពួកសត្វកំពុងប្រឈមនឹងការផុតពូជនេះ។
ខ្លាពពកជាប្រភេទសត្វដ៏កម្រ ដែលកំពុងប្រឈមនឹងការផុតពូជនៅលើពិភពលោក ដោយសត្វប្រភេទនេះត្រូវបានចុះក្នុងបញ្ជីក្រហមអាយ.យូ.ស៊ី.អិន និងបញ្ជីឧបសម្ព័ន្ធសាយតេស ដែលជាប្រភេទសត្វងាយទទួលរងនូវការគំរាមកំហែងដោយសារការបរបាញ់ ក៏ដូចជាការខ្វះជម្រកជាដើម ហើយសត្វប្រភេទនេះបាននឹងកំពុងឈានដល់ការបាត់បង់ដោយមកដល់បច្ចុប្បន្នត្រូវបានផុតពូជនៅប្រទេសបង់ហ្លាដេស សិង្ហបូរី និងតៃវ៉ាន់ទៅហើយ។ ដោយឡែកនៅកម្ពុជា ខ្លាពពកមានវត្តមាននាភូមិភាគឦសាន និរតី និងភាគខាងជើងនៃប្រទេសកម្ពុជា៕
អត្ថបទ៖ សេង ណារិទ្ធ


-
សន្តិសុខសង្គម៦ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៤ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល