Connect with us

ព័ត៌មានជាតិ

ក្រសួងសុខាភិបាល៖ ការចម្លងវីរុសកូវីដ-១៩ ​លើយុវវ័យមានសន្ទុះ កើនឡើងគួរឲ្យព្រួយបារម្ភ

បានផុស

នៅ

ក្រសួងសុខាភិបាល បានអះអាងថា ការចម្លងវីរុសកូវីដ-១៩នាបច្ចុប្បន្ននេះ មានសន្ទុះកើនឡើងលើយុវវ័យ ដោយសារក្រុមនេះ បានដើរចេញក្រៅផ្ទះច្រើន ឬមានការជួបជុំមិត្តភ័ក្ត្រ។

តាមរយៈសេចក្តីជួនដំណឹង ស្តីពី ការប្រកាសរកឃើញវីរុសកូវីដ-១៩ បំប្លែងថ្មី B.1.617.2 (Delta) ចំនួន៣៧ករណីទៀត លើអ្នកដំណើរចូលកម្ពុជា របស់ក្រសួងចេញផ្សាយ កាលពីល្ងាចថ្ងៃទី១៦ ខែកក្កដា លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអំពាវនាវដល់យុវវ័យគ្រប់រូប សូមចូលរួមអនុវត្ត នូវគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល ឲ្យបានម៉ត់ចត់ និងត្រឹមត្រូវ លើ៣ការពារ ៣កុំ និងកុំទៅកាន់ ទីតាំង ៣ «ជ» ដើម្បីការពារបុគ្គលខ្លួនឯង កុំនាំវីរុសកូវីដ-១៩ មកចូលផ្ទះ និងដើម្បីការពារសមាជិកគ្រួសាររបស់ខ្លួន ជាពិសេស ឪពុកម្តាយ ជីដូន ជីតា ឬអ្នកមានជំងឺប្រចាំកាយនៅក្នុងគ្រួសារ ដែលជាបុគ្គលងាយរងគ្រោះ និងប្រឈមខ្ពស់ចំពោះភាពធ្ងន់ធ្ងរនៃជំងឺ ឬឈានទៅដល់ការស្លាប់បើមានការឆ្លងនូវវីរុសកូវីដ-១៩នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោករដ្ឋមន្ត្រី បានមានប្រសាសន៍ថា កុំទៅកាន់ទីតាំង៣ «ជ»នោះរួមមាន៖ កន្លែងមនុស្សជួបជុំអ៊ូរអរច្រើន កន្លែងមនុស្សនៅជិតៗគ្នា និងកន្លែងដែលបិទជិតគឺជាទីតាំង ដែលមានហានិភ័យឆ្លងខ្ពស់បំផុត ដូចជាជួបជុំគ្នា ដើម្បីទទួលទានបាយរួម ឬបង្កឲ្យមានជួបជុំពិធីភ្ជាប់ពាក្យ ឬពិធីបុណ្យទានអ្វីមួយ និងកាត់បន្ថយការធ្វើដំណើរចល័ត ឬនៅផ្ទះ ប្រសិនមិនមានភារកិច្ចចាំបាច់ត្រូវចេញក្រៅ។

ជាមួយគ្នានេះដែរ លោករដ្ឋមន្ត្រីបានណែនាំ ដល់ប្រជាពលរដ្ឋទាំងអស់ ដែលមានអាយុចាប់ពី១៨ឆ្នាំឡើង នៅពេលដែលដល់វេន សូមចូលរួមចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ឲ្យបានគ្រប់ៗគ្នា។ គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន៦៥៥០០នាក់ រីឯអ្នកជាសះស្បើយចំនួន៥៧០២៧នាក់ និងអ្នកស្លាប់ចំនួន១០៥២នាក់៕ (ដោយ)៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម