ព័ត៌មានជាតិ
គិតត្រឹមថ្ងៃម្សិលមិញ កម្ពុជាប្រកាសមានអ្នកឆ្លងកូវីដ១៩ បំប្លែងថ្មីឡើងដល់ ៧៥ នាក់
ភ្នំពេញ៖ គិតចាប់ពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ រហូតមកដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ កម្ពុជាបានរកឃើញអ្នកមានវិជ្ជមានវីរុសកូវីដ-១៩ ប្រភេទដែលតា (Delta) សរុបទាំងអស់ចំនួន ៧៥នាក់ស្រី៤០នាក់ជាករណីនាំចូល។
យោងតាមក្រសួងសុខាភិបាល ក្នុងចំណោមអ្នកឆ្លងវីរុសកូវីដ១៩ បំប្លែងថ្មី B.1.617.2 (Delta)ចំនួន ៧៥នាក់ ក្នុងនោះរកឃើញក្នុងកំឡុងខែមេសា១នាក់ ថ្ងៃ០៤មិថុនា ៤ នាក់ ថ្ងៃ១៨មិថុនា ៧នាក់ ថ្ងៃទី២៥មិថុនា ២៥នាក់ និងថ្ងៃទី១៦កក្កដា រកឃើញចំនួន ៣៧ នាក់។

បើតាមក្រសួងសុខាភិបាល ការរកឃើញវីរុសកូវីដ១៩ បំប្លែងថ្មី B.1.617.2 (Delta) ចំនួន ៣៧ករណីស្រី ២២ នាក់នេះ ជាអ្នកដំណើរចូលកម្ពុជា នៅថ្ងៃទី០៧ និងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ក្នុងនោះជាអ្នកដំណើរវិលត្រឡប់ពីប្រទេសថៃ តាមច្រកព្រំដែនកម្ពុជា ចំនួន៣៤នាក់ និងអ្នកដំណើរបរទេសតាមយន្តហោះចំនួន៣នាក់។
លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល សូមក្រើនរំលឹកឲ្យប្រជាពលរដ្ឋបន្តប្រុងប្រយ័ត្នខ្ពស់ ការពារខ្លួន កុំភ្លេចខ្លួនឲ្យសោះ និងត្រូវចេះរៀនរស់នៅធម្មតាជាមួយវីរុសកូវីដ-១៩ តាមបែបគន្លងថ្មី ក្នុងបរិបទប្រយុទ្ធនឹងជំងឺកូវីដ-១៩ សំដៅបង្ការ គ្រប់គ្រង និងកាត់ផ្តាច់នូវខ្សែចម្លងនៃវីរុសកូវីដ-១៩ ជាពិសេសពពួកប្រភេទបំប្លែងថ្មីនេះ ឬក៏ប្រភេទថ្មីផ្សេងទៀត ដែលអាចកើតមាននៅកម្ពុជាយើង ជាយថាហេតុណាមួយ៕
អត្ថបទ៖ សំអឿន

-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់