ព័ត៌មានជាតិ
អ្នកនាំពាក្យ៖ដំណើរការបើកសាលារៀនឡើងវិញ នាព្រឹកនេះប្រព្រឹត្តិទៅដោយរលូន
លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំយុវជននិងកីឡា បានមានប្រសាសន៍នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកានេះថា ដំណើរការបើកសាលារៀនឡើងវិញ នៅរាជធានីភ្នំពេញ និងទីរួមខេត្តកណ្តាល នាព្រឹកនេះ បានប្រព្រឹត្តិទៅដោយភាពរលូន ដោយអនុវត្តនូវវិធានការសុវត្ថិភាពសុខភាពតាមគោលការណ៍ប្រតិបត្តិស្តង់ដាររបស់ក្រសួង។

លោកបានលើកឡើងថា«ជាទូទៅការបើកដំណើរការសាលារៀននៅព្រឹកនេះ គឺមានភាពរលូនតាមការគ្រោងទុក ដោយមានការអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវវិធានការសុវត្ថិភាពសុខភាពតាមគោលការណ៍ប្រតិបត្តិស្តង់ដាររបស់ក្រសួងអប់រំ យុវជន និងកីឡា ចុះថ្ងៃ០៤ សីហា ២០២០»។

លោកបានអំពាវនាវដល់បុគ្គលិកអប់រំ គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាសាធារណៈនិងឯកជន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងគ្រប់ភាគីពាក់ព័ន្ធ សូមបន្តអនុវត្តគោលការណ៍ប្រតិបត្តិស្ដង់ដាររបស់ក្រសួងអប់រំ យុវជន និងកីឡាចុះថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០ និងតាមការណែនាំរបស់ក្រសួងសុខាភិបាលឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត។
គួរបញ្ជាក់ថា ក្រសួងអប់រំយុវជននិងកីឡាបានផ្អាកដំណើការការសិក្សាគ្រឹះស្ថានសិក្សារដ្ឋនិងឯកជននៅរាជធានីភ្នំពេញ និងទីរួមខេត្តកណ្តាល រយៈពេល២សប្តាហ៍ ចាប់ពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយសារព្រឹត្តិការណ៍ថ្ងៃទី០៣វិច្ឆិកា។
បន្ទាប់ពីព្រឹត្តិការណ៍ថ្ងៃទី០៣វិច្ឆិកា បានបិទបញ្ចប់ រាជរដ្ឋាភិបាល បានអនុញ្ញាតឲ្យគ្រឹះស្ថានទាំងនោះរួមទាំងគ្រឹះស្ថានសិក្សាអប់រំបច្ចេកទេសនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បើកដំណើរការឡើងវិញ នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកានេះ៕
អត្ថបទ ៖ សំអឿន



-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ